​លោក​អ៊ិត​សុធា​ដឹកនាំ​កំលាំងចំរុះ​ឆែកឆេរ​គេហដ្ឋាន​លោកស្រី និល​ផុន ក្នុងករណី​សង្ស័យថា​ជា​អ្នក​បន្លំ​ឯកសារ​ដីធ្លី​

0

​កំពង់ធំ​=​ជនសង្ស័យ​ម្នាក់​ឈ្មោះ​និល​ផុន ជា​ម្ចាស់ផ្ទះ​ត្រូវបាន​លោក​អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ​ដឹកនាំ​កំលាំងចំរុះ​ឆែកឆេរ​រក​ឯកសារ​ប​ន្លំ​រឿង​ដីធ្លី ការចុះ​ឆែក​នេះ​មានការ​ចូលរួម​ពីរ​លោក ឆេង នាត ជា​ក្រឡាប​ញ្ចី លោក ទូច​Image7សុខា អភិបាលរង​ស្រុក លោក ញែ​ម ឈុនលី អធិការ​ក្រុង​ស្ទឹងសែន លោក​ឈិន​ឈុំ នគរបាល​ស្រុក​ប្រាសាទ​បល្ល័ង្ក ព្រមទាំង​មេភូមិ មេឃុំ​សាលា​វិស័យ​ជាច្រើន​នាក់​ទៀត​កាលពីរ​ព្រឹក​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៤​។​ ក្នុងករណី​ចុះ​ឆែកឆេរ និង​ឃាត់ខ្លួន​នាំ​ជនសង្ស័យ​មក​បំភ្លឺ​នេះ ដោយមាន​ការឯកភាព​ពីរ​ម្ចាស់ផ្ទះ​ក្នុងនោះ​បានធ្វើ​ការដកហូត​ឯកសារ​មួយចំនួន​ដែល​សង្ស័យ​ជា​លិខិត​ក្លែងក្លាយ​ចំនួន​៣៨​ច្បាប់​និង​ដក់ហូត​ទូ​ស័ព្ទ​ធំ​ម៉ាក​សាំ​សុង​១​គ្រឿងក្រៅ​ពីរ​នោះ​យើង​បាន​ដកហូត​សំភា​រះImage4

ដែល​ជាប់​ទាក់ទិន​ផ្សេងៗ​ទៀត​ឯ​ការកំណត់​ហេតុនេះ​បានបញ្ចប់​នៅ​ម៉ោង​៩​ថ្ងៃ​ដដែល ហើយ​បាន​ពិនិត្យ​ដោយ​ត្រឹមត្រូវ​ទើប​សមាភាព​ទាំងអស់​យល់ព្រម​ចុះហត្ថលេខា​។​ បើតាម​ប្រព​ភព​ត៍​មាន​ពីរ​ប្រជា​ពល​រដ្ន​បានអោយដឹងថា​ឈ្មោះ និល​ផុន ជា​ប្រធាន​ក្រុមហ៊ុន​មានតែ​ឈ្មោះ​ប៉ុណ្ណោះ បាន​យក​ដី​ប្រជា​ពល​រដ្ន​មក​ក្លែងបន្លំ ធ្វើ​ប្លង់​ថ្មី​ហើយ​យក​ត្រា​អាជ្ញា​ធ័​រ​ឃុំ និង​ត្រា​អភិបាលស្រុក ស្កិ​ន​ត្រា​ទាំងនោះ​ដាក់​ក្នុង​ប្លង់​ឯកសារ​ប្លង់ដី​ថ្មី​ហើយ​យក​អោយ​អ្នកមានអំណាច​មួយចំនួន​មើល​ដើម្បី​បាន​លុយ​20140917_160207

រៀបចំ​ដី​កន្លែង​ផ្សេងទៀត​ជាច្រើន​។​ ​ក្នុង​ទិដ្ឋភាព​ជាក់ស្ដែង​ជនល្មើស​ឈ្មោះ និល​ផុន រូបនេះ​បាន​ចោត​ដាក់​អាជ្ញាធរ​ភូមិ ឃុំ និង​អភិបាលស្រុក​ជា​អ្នក​ស​ញ្ញេ​បោះត្រា​អោយ តែ​អាជ្ញាធរ​ដែល​ពាក់ពាន់​ទាំងអស់​ឆ្លើយ​បដិសេដ​មិន​ទទួលខុសត្រូវ​ចំពោះ​ប្លង់​ទាំងនេះ​ទេ ឥឡូវនេះ​ជនល្មើស​ត្រូវបាន​បញ្ចូល​មក​សាលាដំបូង​ខេត្តកំពង់ធំ​ដើម្បី​ស្រាយ​បំភ្លឺ​ជុំវិញ​ករណីនេះ ក្នុងនោះដែរ​ឯកសារ​ចំនួន​៣៨​ច្បាប់ មាន​៥​ច្បាប់​ហើយ​ដែល​ខុស​ប្រក្រតី​និង​ក្លែងបន្លំ​ត្រា ចំណែក​៣៣​ច្បាប់​ទៀត​ស្ថិតក្នុង​ការតាមដាន​20140917_160215

នៅឡើយ​ទេ​។​ ​លោក​អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ​បាន​មានប្រសាសន៍ថា អភិបាលស្រុក​ប្រាសាទ​បល្ល័ង្ក​បាន​ប្ដឹង​ថា​មាន​ជនខិលខូច​បាន​យក​ហត្ថលេខា​របស់គាត់​ស្កិ​ច​ដាក់​ក្នុង​ឯ​សារ​ប្លង់ដី​ថ្មី​យកទៅ​ប្រើប្រាស់​ដើម្បី​ក្លែងបន្លំ​សំរាប់​លក់ដូរ​បោកប្រាស តៗ​គ្នា ក្រោយពេល​ស្រាវជ្រាវ​ឃើញថា​ឈ្មោះ និល​ផុន នេះ​ជា​អ្នកប្រព្រឹត្ត ដោយមាន​អ្នក​ជាប់​20140917_160243

ទាក់ទិន​នៅ​ពីរ​ក្រោយខ្នង​ជាច្រើន​ទៀត ចំណែក​ជនជាប់ចោត​គ្រាន់តែ​ជា​នុយ​ឬក៏​សំរាប់តែ​ជនខិលខូច​ខ្ចីដៃ​ប្រើប្រាស់​តែប៉ុណ្ណោះ ទោះជា​យ៉ាងណាក៏ដោយ​ជនល្មើស​ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន​រងចាំ​ការឆ្លើយបំភ្លឺ​បន្តទៅទៀត​៕​ប៊ុន​រិទ្ធី