ប្រធាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី ព្រមាន​អ្នក​នៅ​ពីក្រោយ​និង​ទទួលផល​ប្រយោជន៍​ពី​ការដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​បន្ទាយមានជ័យ​

0

​បន្ទាយមានជ័យ ះ លោក​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ប្រធាន​អាជ្ញាធរ​ជាតិដោះស្រាយ​វិវាទ​ដីធ្លី​ក្នុង​វេទិការ​ប្រជុំ​ត្រួតពិនិត្យ​ការដោះស្រាយ​វិវាទ​ដីធ្លី​ក្នុង​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ​នា​ព្រឹក​ថ្ងៃ​១៧​ខែ​០៩​ឆ្នាំ​២០១៤ ដែលមាន​ការចូលរួម​ពី​គ្រប់​ប្រធាន អនុប្រធាន​មន្ទីរ​ជុំវិញ​ក្នុង​ខេត្ត​និង​កងកម្លាំង​គ្រប់​ប្រភេទ "​មន្ត្រី​ដែល​ទទួល​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី​ក្នុង​ខេត្តបន្ទាយមានជ័យ​ទាំងអស់​សូមកុំ​យក​កន្ទេល​ធំ​ប្រ​ឡំ​ដេក​អោយសោះ ដែល​ធ្វើអោយ​ការដោះស្រាយ​គ្មាន​ប្រសិទ្ធភាព​ហើយ​វា​បាន​ក្លាយជា​ជម្ងឺមហារីក​មិនអាច​ព្យាបាល​បាន​"​។​photo2

លោក គោ ស៊ុម​សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​និង​ជា​ប្រធាន​គ​ណះ​កម្ម​ការដោះស្រាយ​វិវាទ​ដីធ្លី​ថ្នាក់​ខេត្ត​បាន​លើកឡើងថា បញ្ហា​ទំនាស់​ដីធ្លី​នៅក្នុង​ខេត្ត​ពិតជា​បញ្ហា​ដ៏​ស្មុគស្មាញ ពិបាក​ក្នុងការ​ដោះស្រាយ ហើយ​វា​ក៏បាន​បន្ត​ភាពស្មុគស្មាញ​នេះ​ដល់​អាជ្ញាធរខេត្ត​ពីមួយ​អាណត្តិ​ទៅមួយ​អាណត្តិ ក្នុងនោះ​លោក​ក៏បាន​ទទួលបន្ទុក​នូវ​អំ​រែក​នេះដែរ​។ ជា​នេះ​លោក​ក៏បាន​លើក​បន្ថែម​ដោយ​បញ្ជាក់ថា មានការ​វិវាទ​ខ្លះ​បាន​ផ្តើមចេញពី​អ្នកមានអំណាច ពី​ការ​សម្បទាន​ដី​សេដ្ឋកិច្ច តែ​ខ្លះ​ប្រជាពលរដ្ឋ​ក៏​ខូច​ណាស់ដែរ​ដែល​ដី​របស់​ពួកគាត់​លក់​អស់កាល​ដី​នៅ​មិនទាន់មាន​ហាងឆេង លុះដល់​ដី​ឡើងថ្លៃ​ក៏​វិល​ចូលទៅ​កាន់កាប់​ជាថ្មី​ហើយ​ចោទប្រកាន់​គេ​ថា​រំលោភ​យក ។​ឯ​ខ្លះទៀត​បាន​ចូលកាន់​កាប់​ដោយ​ខុសច្បាប់​នូវ​ដីព្រៃ​ឈើ​របស់​រដ្ឋ ។​photo1

បន្ទាប់មក លោក​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បាន​ថ្លែងថា វិវាទ​ដីធ្លី​វា​បាន​កើតមាន​គ្រប់​ខេត្ត​ក្រុង ការដោះស្រាយ​ក៏​បាននិងកំពុង​បន្ត​ដោះ​បាន​បន្តបន្ទាប់ ហើយ​ខ្លះ​ក៏​មិនអាច​ដោះ​បាន​ដោយ​គូវិវាទ​មិនបាន​សម្រប​ខ្លួន​អោយ​មន្ត្រី​ជំនាញ​ធ្វើការ​ដោះស្រាយ​ឬ​មិន​ទទួលយក​លទ្ធផល​នៃ​ការដោះស្រាយ​របស់​ក្រុម​គ​ណះ​កម្ម​ការ​។​ ​លោក​ក៏បាន​បញ្ជាក់​ផងដែរ​ពី​

ការដោះស្រាយ​ថា ការដោះស្រាយ​មិនអាច​មាន​ប្រសិទ្ធិភាព​ទេ ប្រសិនជា​គ​ណះ​កម្ម​ការ​ខ្លះ​ទទួលយក​ប្រយោជន៍​និង​ឈរ​នៅ​ពីក្រោយ​នៃ​ការវិវាទ​នេះ ដូច្នេះ​កន្ទេល​ធំ​សូមកុំ​ប្រ​ឡំ​ដេក​។​ក្នុងនោះ​លោក​បាន​ជំ​រុញអោយ​មន្ត្រី​ជំនាញ​ពាក់​ព​ន្ធ័​សូមអោយ​ពិនិត្យឡើងវិញ​ដល់​ព្រៃ​សម្បទាន​ចំនួន​បី​ដែល​កំពុង​តែមាន​បញ្ហា​ជាមួយ​ពលរដ្ឋ​ដូចជា​នៅ​ស្រុក​ថ្មពួក រឿង​ជនពិការ​ដែល​បាន​ប្តឹង​ត្រូវ​ដោះស្រាយ​ដោយ​បែងចែក​អ្នក​ចាស់​និង​អ្នកថ្មី​៕​ដោយផន សុខជាតិphoto 2