​ជិៈ​ម៉ូតូ​កណ្តាល​ថ្នល់​ឈប់​ចាំ​ឆ្លង ត្រូវ​រថយន្ត​មកពី​ក្រោយ​ភ័យ​ពេក​រត់ចោល​ម៉ូតូ​ត្រូវ​រថយន្ត​កុងតឺន័រ​កិន​ម៉ូតូ​ខ្ទេច

0

ខេត្តកំពង់ឆ្នាំង​៖​រថយន្ត​ដឹក​កុងតឺន័រ​មួយគ្រឿង បាន​បើក​ជាន់​ពីលើ​ម៉ូតូ​ម៉ាក​ឌ្រី​ម​០១៣​មួយគ្រឿង​បណ្តាល អោយ​ខូចខាត​ខ្ទេច​ទាំងស្រុង នៅលើ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ផ្សារ ឃុំ​ផ្សារ ស្រុក​បរិបូរ​ណ៏ ខេត្ត កំពង់ឆ្នាំង ខណៈដែល​ម្ចាស់​ម៉ូតូ​ជិៈ​ម៉ូតូ​ឆ្លង​ថ្នល់ជាតិ​មិន​ប្រ​យ​ត្ន័ សំណាង​ណាស់​ម្ចាស់​ម៉ូតូ គ្រាន់តែ​រង របួសស្រាល​ប៉ុណ្ណោះ ។​ហេតុ​ការ​ណ៏​នេះ​បានកើត​ឡើង នៅវេលា​ម៉ោង ១០​និង​៤០ ព្រឹក​ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ​២១ ០៤ ។​s10

​មន្ត្រីនគរបាល​ស្រុក​បរិបូរ​ណ៏​បាន​និយាយ​អោយដឹងថា ស្ត្រី​រងគ្រោះ​មានឈ្មោះ ប៉េវ ស៊ីណា អាយុ​ ២៤​ឆ្នាំ មាន​ទីលំនៅ ភូមិ​ទួល​រការ ឃុំ​មេលំ ស្រុក​បរិ​បរ​ណ៏ ម៉ូតូ​ដែល​គាត់​ជិៈ​ម៉ាក​ឌ្រី​ម​១២៥ សេរី​០១៣ ព​ណ៏​ខ្មៅ​ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1C.5613 ។​ចំណែក​រថយន្ត ម៉ាក​ហ្វុ​យ​សូ ជា​ប្រភេទ​រថយន្ត​ដឹ​កុង តឺ​ណ័​រ តែ​ពេល​កើតហេតុ​មិនមាន​ដឹក​កុងតឺណ័រ​នោះទេ ពាក់​ស្លាក​លេខ ភ្នំពេញ 3A.6436 បើកបរ​ដោយ បុរស​ឈ្មោះ ហ៊ីង សារុន អាយុ ៥៥​ឆ្នាំ មាន​ទីលំនៅ​ខេត្តបាត់ដំបង ។ ​s9

ប្រភព​ដដែល​បាន​និយាយទៀតថាៈ ស្ត្រី​រងគ្រោះ​បាន​ជិៈ​ម៉ូតូ​ចេញពី​ផ្សារ​បរិបូរ​ណ៏ តាម​បណ្តោយ​ ​ផ្លូវជាតិ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ មិនបាន​ប្រ​យ​ត្ន័​បាន​បត់​ឆ្លងថ្នល់​មក​ឆ្វេង​ដៃ​តែ ពេល​ឆ្លង​ដល់​កណ្តាល​ថ្នល់ មាន​រថយន្ត​កុងតឺណ័រ​ខាងលើ បើក​មកពី​ទិស​ខាងត្បូង​មក​ជើង ឃើញ​ដូច នោះ ស្ត្រី​បាន​បង្អង់​ល្បឿន​ឈប់​រង់ចាំ​រថយន្ត​ទៅ​ផុត​ទើប​ឆ្លងថ្នល់​បន្តទៀត ស្រាប់តែ​ពេលនោះ មាន​ ​រថយន្ត​មួយគ្រឿង​ទៀត​មកពី​ក្រោយ​ធ្វើអោយ​ស្រី្ត​នោះ​ស្រឡាំងកាំង​ស្ទុះ​រត់​ឆ្លងថ្នល់​ចោល​ម៉ូតូ ត្រូវ​រថយន្ត កុងតឺណ័​របុក​ជាន់​ខ្ទេច​តែម្តង ចំណែក​ស្ត្រី​រងគ្រោះ​ធ្លាក់ចូល​ទឹក​ស្រែ​រងរបួស​ស្រាល ។ ​s2

​មន្ត្រីនគរបាល​ស្រុក​បរិបូរ​ណ៏​បាន​បញ្ចា​ក់ថា រថយន្ត​កុងតឺណ័​របើក​យឺត​ល្មម​ទេ​តែបើ​បើក​លឿន វិញ ស្ត្រី​រូ​នោះ​ក៏​គេច​មិន​រួច​ដែរ នេះ​សំណាង​ហើយ​គ្រាន់តែ​ធ្លាក់ទឹក​របួសស្រាល ។​ ​ ​ទោះយ៉ាងណា សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​បាននាំគ្នា​ទាញយក​ម៉ូតូ​នៅក្រោម​រថយន្ត និង​បាន​យក​ ​មធ្យោបាយ​ធ្វើដំណើរ​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​រក្សាទុក​រង់ចាំ​ការដោះស្រាយ​តាម​និតិ​វិធី ៕ ដោយផន សុខជាតិ