បទល្មើសនេសាទនៅក្នុងឃុំផាត់សណ្តាយត្រូវបានបង្រ្កាបដូចភ្លៀងរលឹមក្រោមការដឹកនាំបញ្ជាដោយ លោកវរ:សេនីយ៍ឯកសោម សុភាវុធ

0

កំពង់ធំ: បទល្មើសនេសាទ នៅក្នុងឃុំផាត់សណ្តាយ ត្រូវបានថយចុះជាលំដាប់ នេះបើប្រៀបធៀបនិងបទល្មើសនេសាទនាំឆ្នាំកន្លងមក ក្រោមការដឹកនាំ បញ្ជាផ្ទាល់របស់ លោកវរ:សេនីយ៍ឯកសោម សុភាវុធ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាអនុប្រធានក្រុមកាទទួលខុសត្រូវឃុំផាត់សណ្តាយ និងក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ បឹងទន្លេសាប ឈរជើងនៅចំណុចផាត់សណ្តាយស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ជាក់ស្តែង បទល្មើសនេសាទ ដែលមានការលបលួច ឃុបឃិតប្រើប្រាស់ ឧបករណ៍នេសាទដោយខុសច្បាប់ ត្រូវបានដឹកនាំដោយលោក វរ:សេនីយ៍ឯក សោម សុភាវុធ និង ព្រមទាំងសហការរី  បង្រ្កាបនៅព្រឹកទី ៣០  ខែសីហា ឆ្នាំ២០២២ ដោយបានអនុវត្តនូវបទបញ្ជាករបស់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ក៏ដូចជាការណែនាំ ឲ្យមានការខិតខំ យកចិត្តទុកដាក់ ពីសំណាក់ ឧត្តមសេនីយ៍ទោ សោ​ម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីកិច្ចសហការ ការពារទប់ស្កាត់បទល្មើសនេសាទដោយខុសច្បាប់ ។

ចំពោះលទ្ធផលដែលកម្លាំងគណបញ្ជាការស្រាល សហការបង្រ្កាប បទល្មើសនេសាទនៅចំណុច ព្រែកដៃខ្លា ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ បានបង្ករសំណុំរឿង១ ករណី រុះរើបំផ្លាញចោលវត្ថុតាងនៅនិងកន្លែងរួមមាន:-របាំងសាច់អួន ចំនួន ១ របាំង ប្រវែង ២០០ ម៉ែត្រ របាំងស្បៃមុង ១ របាំង ប្រវែង ១៥០ ម៉ែត្រ -ឡុក ៦ គ្រឿង-លប/លូ៦ មាត់-បង្គោល៣០០ ដើម-ចាក់លែងត្រីស្រស់ចំរុះ ចំនួន ៥ គ.ក្រ ចូលទន្លេវិញ ដោយប្រើប្រាស់ ការណូត៥ គ្រឿងស់ប្រេង៧៥ លីត្រ កម្លាំងចូលរួម១៣ នាក់ ក្នុងនោះមានសឹករងខេត្ត៣ នាក់-រដ្ឋបាលជលផល ចំនួន ៦ នាក់-កងរាជអាវុធហត្ថបេ០៦ ចំនួន ១ នាក់ -បរិស្ថាន ចំនួន ៣ នាក់ ។

 

លោក វរ:សេនីយ៍ឯក សោម សុភាវុធ បានឲ្យដឹងថា ដើម្បីអនុវត្តនូវវិធានការ របស់ប្រមុខរាជរដ្ឋាភិបាល ចូលរួមការពារទប់ស្កាត់ និងអភិរក្សធនធានជលផល កម្លាំងសហការបានប្រឹងប្រែង និងយកចិត្តទុកដាក់បំផុត នូវវិធានការក្តៅ និងវិធានការសម្របសម្រួល រួមទាំងអំពាវនាវឲ្យប្រជានេសាទ ចូលរូមថែរក្សាមច្ឆាជាតិ ដោយហាមប្រើប្រាស់ឧបករន៍នេសាទដោយខុសច្បាប់ ជាពិសេសហាមដាច់ខាត ឧបករណ៍ឆក់ត្រី ដែលនាំឲ្យវិនាសដល់ពូជត្រី បង្អាក់ការពងកូនរបស់មឆ្ឆាជាតិ ។
ដោយ ប៊ុន រដ្ឋាឋា