ខេត្តព្រះសីហនុ ៖ពីធីតែងតាំងនេះបានរៀបចំឡើង នាព្រឹក ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២២ ក្រោមអធិបតីភាព ឯកឧត្តម កុល វីរក្សរដ្ឋលេខាធិការក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់សម្តេច ក្រឡាហោមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
មន្ត្រីដែលទទួលការតែងតាំងមុខតំណែងថ្មីក្នុងរដ្ឋបាលខេត្តព្រះសីហនុរួមមាន៖១- លោក ឯម ភាព អតីតនាយករដ្ឋបាលសាលាខេត្តព្រះសីហនុ ត្រូវបានតែងតាំងជា អភិបាលរងខេត្តព្រះសីហនុ។២- លោក អ៊ី សុខឡេង អតីតអភិបាលក្រុងព្រះសីហនុ ត្រូវបានតែងតាំងជា អភិបាលរងខេត្តព្រះសីហនុ។៣- លោក យូសុះ សូឡៃម៉ាន ត្រូវបានតែងតាំងជា អភិបាលរងខេត្តព្រះសីហនុ។៤- លោក មីន កុម្ភៈ ត្រូវ បានតែងតាំងជា អភិបាលរងខេត្តព្រះសីហនុនិងទី៥- លោក ហួត ហ៊ុយ ត្រូវបានតែងតាំងជា នាយករដ្ឋបាល សាលាខេត្តព្រះសីហនុ។
ក្នុងឪកាសនោះ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៏ថា ថ្ងៃនេះតាងនាមឱ្យក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្តនិងក្នុងនាមខ្លួនខ្ញុំផ្ទាល់ខ្ញុំសូមសម្ដែងនូវគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្តមលោកជំទាវលោកលោកស្រីប្រតិភូអមដំណើរដែលបានចំណាយពេលវលាដ៏មមាញឹកអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនិងនាយករដ្ឋបាលសាលាខេត្តនៃគណៈអភិបាលខេត្តព្រះសីហនុនាឱកាសដ៏វិសេសវិសាលនេះ។ខ្ញុំសូមគាំទ្រនិងលើកទឹកចិត្តដល់លោកអភិបាលរងខេត្តនិងលោកនាយករដ្ឋបាលដែលបានកំពុងរៀបចំពិធីប្រកាសចូលកាន់មុខតំណែងជាផ្លូវការនាពេលនេះត្រូវយកចិត្តទុកដាក់បន្ថែមទៀតដើម្បីអនុវត្តតាមតួនាទីភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូនដើម្បីធ្វើឲ្យការងារនៅខេត្តព្រះសីហនុមានការអភិវឌ្ឍរីកចម្រើននិងកិច្ចប្រតិបត្តិការល្អ ទន់ភ្លន់ហ្មត់ចត់ជាមួយគ្រប់មន្ទីរអង្គភាពរដ្ឋបាលក្រុង.ស្រុក.ឃុំ.សង្កាត់ឲ្យកាន់តែល្អប្រសើរប្រកបដោយមនសិការវិជ្ជជីវៈមានការទទួលខុសត្រូវខ្ពស់។ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវអភិក្រមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជាគឺ“ឆ្លុះកញ្ចក់ងូតទឹកដុសក្អែលព្យាបាលនិងវះកាត់”និងបាវចនាពីរគឺ”កទម្រង់ខាងក្នុង”និង”បង្កើតមិត្តខាងក្រៅ”ដោយស្មារតីឯករាជ្យ ។
គួរបញ្ជាក់ផងដែរថានៅថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២២ នេះ ខេត្តព្រះសីហនុក៏មានការ តែងតាំងផ្លាស់ ប្តូរតំណែង អភិបាលស្រុក ស្ទឹង ហាវ និង ស្រុក ព្រៃនប់ ផងដែរ ក្នុង នោះ លោក សៅ បូរី វឌ្ឍនៈ អភិបាល ស្រុកកំពង់សិលា ត្រូវបាន ផ្លាស់ប្តូរ ទៅជាអភិបាល ស្រុកស្ទឹងហាវ ។ចំណែក លោក ឆាយ សុគន្ធ ដា អភិបាល ស្រុក ស្ទឹង ហាវ ត្រូវបាន ផ្លាស់ប្តូរ ទៅបំរើការងារ ជាអភិបាលស្រុក កំពង់សីលា វិញ៕
(ដោយនាគ សមុទ្រ)