ព្យុះ​លេខ​៣​វាយប្រហារ​ប្រទេស​ចិន និង​វៀតណាម​

0

​ ​កាលពី​រសៀល​ថ្ងៃទី​១៦ ខែកញ្ញា​ខ្យល់ ព្យុះ​ដែ​លា​មន​ឈ្មោះថា Kahmaegi ឬ ខ្យល់ព្យុះ​លេខ​៣ បាន​វាយប្រហារ​បណ្ដា ខេត្ដ​ភាគ​ខា​ត្បូង​ប្រទេស​ចិន បង្កឱ្យមាន ការខូចខាត​យ៉ាងដំណំ ផ្លូវថ្នល់ ផ្ទះសម្បែង ជាច្រើន ត្រូវ​លិចលង់​ដោយ​ទឹកជំនន់ ចរាចរណ៍​ជាប់គាំង​ស្ទើរតែ​ទាំងស្រុង ។

នៅតាម​បណ្ដា​ឆ្នេរសមុទ្រ​ខេត្ដ​ហៃ​ណា​ម មាន​ខ្យល់​ខ្លាំង​បង្កឱ្យមាន​រលក​សមុទ្រ​ធំៗ បោកបក់​បុក​ច្រាំង ។ ​ផ្លូវ ថ្នល់​នៅ​តំបន់​ដែល​ខ្យល់ព្យុះ​វាយ ប្រហារ មិន​អាចធ្វើ​ចរាចរណ៍​បាន​នោះ ឡើយ ។ នៅតាម​ចំណតរថយន្ដ ម៉ូតូ​ទឹក ជន​ន់​លិច​ដល់​កែបម៉ូតូ ។

​ដោយឡែក​នៅក្នុង​ប្រទេស​វៀតណាម វិញ នៅពេលដែល​ខ្យល់ព្យុះ​លេខ​៣​វាយ ប្រហារ​ចូល​ដីគោក​ភាគ​ខាងជើង​ប្រទេស វៀតណាម​ក្រសួង​អប់រំ​និង​បណ្ដុះបណ្ដាល ទីក្រុង​ហាណូយ​បានស្នើ​ដល់​បណ្ដា​នាយក​សាលា មានការ​សម្រេច​ចិ​ត្ដ​ដោយ​ខ្លួន ឯង​និង​ប្រកាស​ដល់​អាណាព្យាបាល​សិស្ស និស្សិត​ពី​ការឈប់​សម្រាក​បណ្ដោះអាសន្ន ដោយសារ​ខ្យល់ព្យុះ​នៅពេល​ចាំបាច់ ។​ ​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកញ្ញា មជ្ឈមណ្ឌល ព្យាករណ៍​ឧតុនិយម​វៀតណាម​បានប្រកាស ឱ្យដឹងថា ដោយ​ឥទ្ធិពល​ខ្យល់ព្យុះ​លេខ​៣ បង្កឱ្យមាន​សម្ពាធ​ទាប សីតុណ្ហភាព​បង្ក ឱ្យមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​បរិវេណ​ទ្រង់ ទ្រាយ​ធំ និង​មាន​ខ្យល់​កន្ដ្រាក់​កើតឡើង នៅ​ខេត្ដ​មួយចំនួន​ផងដែរ ។

នៅ​ខេត្ដ Mau Son មាន​កម្រិត​ទឹកភ្លៀង​ធ្លាក់​រហូត ដល់ ៥៥៤​មិល្លីម៉ែត្រ ។ ​នៅវេលា​ម៉ោង​៤​ព្រឹក​ថ្ងៃទី​១៧ ខែ កញ្ញា សម្ពាធ​ទាប​បង្កឱ្យមាន​ភ្លៀង​ធ្លាក់ ខ្លាំង​នៅ​តំបន់​ភាគ​ខាងជើង​ប្រទេស​វៀត ណា​ម ដែលមាន​ល្បឿន​ខ្យល់​ពី​៥០-៦១ គីឡូម៉ែត្រ និង​ខ្យល់​កន្ដ្រាក់​ដែលមាន ល្បឿន​ពី​៧០-៩០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។ តាម​ការព្យាករណ៍ សម្ពាធ​ទាប​សី​តុ​ណ្ហ ភាព​នឹង​បន្ដ​ឆ្ពោះទៅ​ទិស​ពាយព្យ ដោយ ធ្វើដំណើរ​ប្រមាណ​២៥-៣០​គីឡូម៉ែត្រ ក្នុង​១​ម៉ោង ក្រៅពីនេះ​ក៏មាន​ការប្រកាស​ពី​គ្រោះ ទឹកជំនន់​ដែល​អាច​កើតឡើង ដោយសារ ទឹក​នៅ​ដង​ទន្លេ​កើនឡើង​ខ្ពស់​ពី​២-៣ ម៉ែត្រ ។

គ្រោះទឹកជំនន់​និង​បាក់​ដី​ភាគ ច្រើន​កើនឡើង​នៅ​តំបន់ភ្នំ​ភាគ​ខាងជើង និង​ភាគ​ពាយព្យ ដូច​នៅ​ខេត្ដ​ក្វាង​និ​ញ ឡាង​សឺ​ង ជាដើម ។ដោយផន សុខជាតិ ​