រដ្ឋាភិបាលកោះតៃវ៉ាន់បានបង្កើន សកម្មភាពធ្វើសមយុទ្ធ ដោយមានសព្វា វុធទំនើបៗជាច្រើន ហើយការធ្វើសម យុទ្ធកាលពីថ្ងៃទី១៦ ខែកញ្ញា ក្រុមអាកាស យានិកយន្ដហោះចម្បាំងតៃវ៉ាន់ បាន បញ្ជាយន្ដហោះឱ្យចុះចតនៅលើមហា វិថី ដែលរថយន្ដចរាចរណ៍ ។
សារព័ត៌មានតៃវ៉ាន់ CNA បាន ផ្សាយថា យន្ដហោះចម្បាំង យន្ដហោះ ដឹកជញ្ជូន និងឧទ្ធម្ភាគចក្របានហ្វឹកហ្វឺន វិធីសាស្ដ្រចុះចត និងវិធីសាស្ដ្រចុះចត ជាបន្ទាន់នៅលើដងវិថីនានាក្នុងទីក្រុង Chiayi ស្ថិតនៅភាគខាងលិចកោះតៃវ៉ាន់។ កម្លាំងទាហានតៃវ៉ាន់បានធ្វើសមយុទ្ធជា ប្រចាំដែលមានឈ្មោះថា Han Kuang ។ ក្រោយពេលយន្ដហោះចម្បាំងចុះចតនៅ លើដងផ្លូវ កម្លាំងទាហានថ្មើរជើងបាន ផ្ដល់ជំនួយចាក់សាំងភ្លាមៗ និងបំពាក់ សព្វាវុធដើម្បីយន្ដហោះនោះបន្ដបំពេញ បេសកកម្មវាយប្រហារទៅលើគោលដៅ របស់សត្រូវ ។
យន្ដហោះចម្បាំងដែលចុះចតនៅ លើដងផ្លូវក្នុងសកម្មភាពធ្វើសមយុទ្ធរួម យន្ដហោះចម្បាំង F-16 A/B យន្ដហោះ ចម្បាំង Mirage 2000-5 យន្ដហោះចម្បាំង ដែលផលិតដោយបច្ចេកវិទ្យាតៃវ៉ាន់ជា ច្រើនផ្សេងទៀត ។ ក្រៅពីនេះក៏មានយន្ដ ហោះប្រកាសអាសន្នជាបន្ទាន់ E-2K ឧទ្ធម្ភាគចក្រដឹកជញ្ជូន ឧទ្ធម្ភាគចក្រ វាយលុកជាច្រើនផ្សេងទៀត ។
សមយុទ្ធ Han Kuang ជាសមយុទ្ធ ប្រចាំឆ្នាំរបស់កម្លាំងទាហានអាកាស តៃវ៉ាន់ដែលមានសកម្មភាពចុះចតនៅ លើមហាវិថី ដែលមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៦ ខែកញ្ញា ។ អ្នកឯកទេស យោធាតៃវ៉ាន់បានប្រកាសឱ្យដឹងថា សកម្មភាពធ្វើសមយុទ្ធខាងលើ គឺដើម្បី ត្រួតពិនិត្យសមត្ថភាពត្រៀមលក្ខណៈ របស់កម្លាំងទាហានតៃវ៉ាន់នៅពេលមាន ការគំរាមកំហែងពីប្រទេសចិន 9។ដោយផន សុខជាតិ