កាលពីថ្ងៃអង្គារ ទី១៧ ខែកញ្ញា អ្នកនាំពាក្យអង្គការ សហប្រជាជាតិ លោក Stephane Dujarric បាននិយាយ នៅក្នុងសន្និសីទការសែតថា មនុស្សជាង ៨០០ លាននាក់ជួបបញ្ហា អត់ឃ្លាន ដោយខ្វះអាហារបរិភោគ នៅជុំវិញពិភពលោក ដែល>>ចំនួននេះបានធ្លាក់ចុះជាងកាល ពី ១០ឆ្នាំមុន ប្រមាណជាជាង ១០០ លាននាក់ និងពី ២ទសវត្សរ៍មុន ជាង ២០០ លាននាក់ ។
ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០១៤នេះថា និន្នាការ ក្នុងការកាត់បន្ថយភាពអត់ឃ្លាន នៅតាមបណ្តារប្រទេសអភិវឌ្ឍន៍ គឺជាការប្តេជ្ញាចិត្ត ផ្នែកនយោបាយដ៏ សំខាន់ ដែលមានគោលដៅ អភិវឌ្ឍន៍សហស្សវត្សរ៍ (MDG) ក្នុងការកាត់ បន្ថយសមាមាត្រ នៃមនុស្ស ដែលគ្មានអាហារបរិភោគគ្រប់គ្រាន់ឲ្យបាននៅឆ្នាំ ២០១៥ ។
របាយការណ៍ប្រចាំឆ្នាំ ស្តីពីបញ្ហាខាងលើ ត្រូវបានផ្សព្វផ្សាយជាសារធារណៈ ដែលមានការ ចូលរួម ដោយ អង្គការស្បៀងអាហារ និងកិសិកម្ម (FAO), មូលនិធិអន្តរជាតិ សម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD), និង កម្មវិធីស្បៀងអាហារពិភពលោក (WFP) ។ កត្តាដែលធ្វើឲ្យមានការធ្លាក់ចុះ នៃតួរលេខដ៏ច្រើនក្នុងវិបត្តិនេះ ដោយសារប្រទេសចិនតែឯង បានកាត់ បន្ថយប្រជាជនរបស់ខ្លួន ប្រមាណជា ១៣៨ លាន នាក់ ពីភាពអត់ឃ្លាន ខណៈដែល១០ ប្រទេសផ្សេង ទៀតបានជោគជ័យផងដែរ មានដូចជាប្រទេស អាមេនី, អាស៊ែបៃហ្សង់, ប្រេស៊ីល, គុយបា, ហ្សកហ្ស៊ី, ហ្គាណា, កូវ៉ែត, Saint Vincent, ហ្គ្រើណាដ, ថៃ និង វ៉េណេស៊ុយអេឡា ។
គួរបញ្ជាក់ផងដែរថា ភ្នាក់ងារក្បាលម៉ាស៊ីនទាំង ៣ ដែលគ្រប់គ្រង ស្បៀងអាហារ នៃ អង្គការសហប្រជា ជាតិ បាននិយាយដូចគ្នាថា «នេះជាការសបញ្ជាក់ឲ្យឃើញថា យើងអាច ជំនះនៃវិបត្តិអត់អាហារនេះ បាន ដោយប្រទេសទាំងអស់ចូលរួមសាមគ្គីគ្នា និង ផ្តល់ជំនួយ ឲ្យគ្នាទៅវិញទៅមក នៅពេលដែល សហគមន៍អន្តរជាតិត្រូវការ »៕ដោយផន សុខជាតិ
–>