កម្លាំងទាហានអ៊ីស្រាអែលបាន ប្រកាសកាលពីថ្ងៃទី១៧ ខែកញ្ញាថា ខ្មាន់ កាំភ្លើងប៉ាឡេស្ទីនបានបាញ់កាំភ្លើង ត្បាល់ចូលទៅក្នុងភាគខាងត្បូងប្រទេស អ៊ីស្រាអែលបានបំពានទៅលើបទឈប់ បាញ់ ។ នេះជាការបាញ់ប្រហារលើក ដំបូងក្រោយបទឈប់បាញ់បានចូលជា ធរមាននៅថ្ងៃទី២៦ ខែសីហា ។
ការ បាញ់ប្រហារនោះមិនបណ្ដាលឱ្យមាន អ្នកស្លាប់ ឬរងរបួសនោះឡើយ ។ មេបញ្ជាការកងទ័ពអ៊ីស្រាអែលមួយ រូបបានបញ្ជាក់ថា ពិតជាមានគ្រាប់ កាំភ្លើងត្បាល់បាញ់ចេញពីជ្រោយហ្គា ហ្សាចូលទៅភាគខាងត្បូងប្រទេសអ៊ីស្រា អែលដែលជាសកម្មភាពប្រព្រឹត្ដល្មើស ទៅលើបទឈប់បាញ់ ។ ភាគីអ៊ីស្រា អែលមិនបានវាយបកភ្លាមៗនោះឡើយ ដោយបានលើកឡើងពីការបំពានបទ ឈប់បាញ់ជាមុនពីក្រុមហាម៉ាស់នៅ ហ្គាហ្សា ហើយបើនៅមានបន្ដបែបនេះ ទៀត អ៊ីស្រាអែលប្រាកដជាតបតមិន ខានឡើយ ។
នៅក្នុងព្រឹត្ដិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះផងដែរក្រុមឧទ្ទាម ហាម៉ាស់ដែលគ្រប់គ្រងជ្រោយហ្គាហ្សា បានប្រកាសថា ខ្លួនមិនបានដឹងពីការ បាញ់កាំភ្លើងត្បាល់ចូលទៅទឹកដីអ៊ីស្រា អែលនោះឡើយ ។ មេដឹកនាំក្រុមហា- ម៉ាស់បានបញ្ជាក់ថា ភាគីប៉ាឡេស្ទីននៅ តែបំពេញតាមកិច្ចព្រមព្រៀងថ្ងៃទី២៦ ខែសីហា ដោយបានបញ្ចប់សង្គ្រាមវាយ ប្រហាររយៈពេល៧សបា្ដហ៍នៅទីនោះ 9 ។ ដោយផន សុខជាតិ