ហេតុអ្វី​បាន​ជាមាន​ពលរដ្ឋ​លោក ខាងលិច​ចូលរួម​ជាមួយ​ក្រុម​អ៊‌ិ​ស្លាម បង្កើត​រដ្ឋ​

0

​ ​នៅពេលដែល​បណ្ដា​មេដឹកនាំ​ប្រទេស លោកខាងលិច​កំពុងតែ​វិលក្បុង​រិះរក​វិធី សាស្ដ្រ​កម្ចាត់​ក្រុម​អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ​ISIL ក៏មាន​ពលរដ្ឋ​របស់​ខ្លួន​រាប់ពាន់នាក់ ក៏ បាន​ប្រញាប់ប្រញាល់​ធ្វើដំណើរ​ទៅកាន់ ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់​ចូលរួម​ជាមួយ ក្រុម ISIL ទាំងនោះ​បានធ្វើ​ឱ្យមាន សំណួរ​ជាច្រើន​ចោទសួរ​ឡើង​ថា ហេតុ អ្វី​បានជា​មានរឿង​ដូចខាងលើ​កើតឡើង​? ​នៅក្នុង​ឃ្លី​ប​វីដេអូ​កាត់​ក្បាល​អ្នក សារព័ត៌មាន​អាមេរិក​នាពេល​កន្លងមក ក៏​ជា​ជនជាតិ​អង់គ្លេស​ជា​អ្នកធ្វើ​សកម្ម ភាព​កាត់​ក្បាល​អ្នកសារព័ត៌មាន​អាមេរិក តែម្ដង ។ download (5)

ជនជាតិ​អង់គ្លេស​រូបនោះ​ជា សមាជិក​សកម្មប្រយុទ្ធ​ក្រុម ISIL មួយ រូប​ក្នុងចំណោម​ជនជាតិ​អង់គ្លេស​ច្រើន រូប​ដែល​បាន​សច្ចា​ស្មោះត្រង់​ជាមួយ ក្រុម ISIL ។ ​ក្នុងពេល​ជាមួយគ្នានេះដែរ ក្រសួង មហាផ្ទៃ​បារាំង​បានប្រកាស​ឱ្យដឹងថា មាន​ជនជាតិ​ី​បារាំង​ជាង​៩០០​នាក់​បាន ទៅ​ចូលរួម​ជាមួយ​ក្រុម ISIL នៅ​អ៊ីរ៉ាក់ និង​ស៊ី​រី ។ ក្រៅពីនេះ​នៅមាន​ពលរដ្ឋ​ជា ច្រើន​ទៀត​មាន​គម្រោង​ចាកចេញ​ទៅ ចូលរួម​ជាមួយ​ក្រុម​នោះ​ទៀតផង ។​

​ដោយឡែក​នៅ​អាមេរិក​ដែលជា ប្រទេស​នាំមុខ​នៅក្នុង​សង្គ្រាម​វាយ ប្រហារ​ក្រុម​អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ ISIL ក៏ មាន​ពលរដ្ឋ​របស់ខ្លួន​ជាង​៣០០​នាក់​បាន ចូលរួម​ជាមួយ​ក្រុម ISIL ហើយ​ព័ត៌មាន ខ្លះ​ទៀតថា មាន​ដល់​ទៅ​ជាង​១​ពាន់​នាក់​។ ​ក្រៅពីនេះ​នៅមាន​ប្រទេស​ជាច្រើន ទៀត​ដូចជា​កាណាដា អូស្ដ្រាលី ប្រទេស នៅ​តំបន់​អឺរ៉ុប​ក៏មាន​ពលរដ្ឋ​របស់ខ្លួន ទៅ​ចូលរួម​ជាមួយ​ក្រុម ISIL ។ ក្នុង ចំណោម​កម្លាំង​ទាហាន​ក្រុម​ISIL ទាំង អស់​មាន​ពលរដ្ឋ​លោកខាងលិច​ស្ទើរតែ ពាក់កណ្ដាល​ទៅហើយ ។ ​នៅក្នុង​សង្គ្រាម​វាយប្រហារ ISIL ដែល​ដឹកនាំ​ដោយ​អាមេរិក និង​សម្ពន្ធ មិ​ត្ដ​លោកខាងលិច​គឺ​វាយប្រហារ​តែ​ទៅ លើ​ពលរដ្ឋ​របស់ខ្លួន​ដែល​ចូល​ជាមួយ ក្រុម​ISIL តែប៉ុណ្ណោះ ។

ក្នុងចំណោម​ពល រដ្ឋ​លោកខាងលិច​មាន​អ្នក​ដែលមាន សមត្ថភាព មាន​យុទ្ធសាស្ដ្រ បទពិសោធ ក្នុង​ជួរ​កងទ័ព​ជាច្រើន​ឆ្នាំទៅ​ចូលរួម​ជា ផល​លំបាក​ក្នុងការ​វាយប្រហារ​ពី​បណ្ដា ប្រទេស​លោកខាងលិច ។ ​មិន​ថា យុវជន​លោកខាងលិច​ដែល បោះបង់ចោល​ក្រុមគ្រួសារ​ទៅ​ចូលរួម ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​អ៊‌ិ​ស្លាម​ផ្ដាច់ ទឹកដី សូម្បីតែ​និស្សិត​ស្រី​ជនជាតិ​អង់ គ្លេ​ស មាន​សម្រស់​ស្រស់ស្អាត​ក៏បាន លះបង់​ការសិក្សា​របស់​ខ្លួន បោះបង់ ចោល​ឪពុកម្ដាយ បងប្អូន​ទៅ​រៀបការ​ជា មួយក្រុម​ឧទ្ទាម ISIL ផងដែរ 9។ដោយផន សុខជាតិ