​សភា​បារាំង បោះឆ្នោត ផ្តល់​សេចក្តីទុកចិត្ត គណៈរដ្ឋមន្ត្រី​ថ្មី

0

​សភា​បារាំង បាន​បោះឆ្នោត ផ្តល់​សេចក្តីទុកចិត្ត​ដល់ គណៈរដ្ឋមន្ត្រី​បារាំង​ថ្មី​ដែល ដឹកនាំ​ដោយ នាយក រដ្ឋមន្ត្រី Manuel Vall នៅ​ថ្ងៃ​អង្គារ ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៤ បន្ទាប់ពី​ការ ផ្លាស់ប្តូរ​គណៈរដ្ឋមន្ត្រី​ថ្មី​រួចមក​។​ ​ទីភ្នាក់ងារ សារព័ត៌មាន​ចិន ស៊ិន​ហួ ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៤​នេះ បាន​ឲ្យ​ដឹងថា គណៈរដ្ឋមន្ត្រី នេះ ត្រូវបាន​បោះឆ្នោត ផ្តល់​សេចក្តីទុកចិត្ត បន្ទាប់ពី​គណៈ​រដ្ឋ មន្ត្រី​ចាស់ ត្រូវបាន​រំលាយ ដោយ សារ​តែ ខកខាន​មិនបាន​អនុវត្តន៍ នូវ កំណែទម្រង់​សំខាន់ៗ របស់​ប្រទេស​បារាំង នៅក្នុង​កិច្ចការ ជំរុញ​កំណើន សេដ្ឋកិច្ច ព្រមទាំង​ការកាត់បន្ថយ អាត្រា​អត់​download (8)

ការងារ​ធើ្វ របស់​ពលរដ្ឋ​បារាំង​។​ ​លោកនាយក​រដ្ឋមន្ត្រី Manuel Vall បាន​សច្ចា​ថា លោក​នឹង​ការពារ គំរូ​សង្គម ( Social Model) របស់​ប្រទេស​បារាំង ជាមួយនឹង​ការ លើកឡើង​អំពី ឆន្ទៈ ដ៏​មោះមុត​នៅក្នុង​កំណែទម្រង់ ចាំបាច់​មួយចំនួន ជាពិសេស ការ​កាត់ បន្ថយពន្ធ ចំពោះ​ប្រជាពលរដ្ឋ ដែលមាន​ចំណូល​ទាប និង និវត្តន៍​ជន ផងដែរ​។​ ​គួរ​បញ្ជាក់ថា​នៅក្នុង​ឆ្នាំ ២០១៤ នេះ មតិ​ជាតិ​បាន​រិះគន់​លើ រដ្ឋាភិបាល​បារាំង​យ៉ាងខ្លាំង ពី​ភាព អសកម្ម​ជាច្រើន ដែល​នាំ​ឲ្យ​បារាំង​មិនមាន​កំណើនសេដ្ឋកិច្ច​សោះ ក្នុង​រយៈពេល ពាក់កណ្តាល ឆ្នាំ ២០១៤​។ download (9)

មូលហេតុ​នេះហើយ ទើប​លោក​ប្រធានាធិបតី​បារាំង ហ្វ្រ​ង់​ស័​រ ហូ​ឡង់ បាន សម្រេច​តាម​សំណើ​រំលាយ គណៈរដ្ឋមន្ត្រី​កាលពី​ខែ​មុន ដើម្បី​រៀបចំ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ដឹកនាំ ប្រទេស​ឡើងវិញ ជាពិសេស គឺ​ការលើកស្ទួយ​ផ្នែក​សេដ្ឋកិច្ច ៕ដោយផន សុខជាតិdownload (7)