កំលាំង​អាវុធហត្ថ​ស្រុក​ម៉ាឡៃ​ចុះបង្ក្រាប​អ្នកជួញដូរ​និង​អ្នកប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន​៤​នាក់​និង​វត្ថុតាង​បាន​មួយចំនួនធំ​

0

​ខេត្តបន្ទាយមានជ័យ​ ​កំលាំង​កងរាជអាវុធហត្ថ​ស្រុក​ម៉ាឡៃ​ដែល​ដឹកនាំ​ដោយ​លោក​វី​រះ​សេនីយ៍​ត្រី តាំង​សុខ​ហេង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​មា​៉​ឡៃ​ហើយដោយ​មានការ​ចង្អុល​បង្ហាញ​របស់លោក​ឧ​ត្ត​សេនីយ៍ ត្រី ឪ​ប៊ូ​រិ​ន​មេបញ្ជាការ​កង​រាជ​អាវុធ​ខេត្តបន្ទាយមានជ័យ​បាន​ចុះ​ធ្វើការ​បង្ក្រាប​រាប​ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៤​នាក់​និង​វត្ថុតាង​បាន​មួយចំនួនធំ​។​ការចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៤​នាក់​នោះ​នៅវេលា​ម៉ោង​៤.៥០​នាទី​ល្ងាច​ថ្ងៃ​១៦​ខែកញ្ញា​ឆ្នាំ​២០១៤​នៅ​ចំ ភូមិ​អូ​សំ​ពរ ឃុំ​អ​សំ​ពរ ស្រុក​មា​៉​ឡៃ ខេត្តបន្ទាយមានជ័យ​។​លោក​ឪ​ប៊ូ​រិ​ន​បាន​និយាយថា ជនសង្ស័យ​ទាំង​៤​នាក់​នោះ​មានឈ្មោះ ១​គង់​ផា ប្រុស​អាយុ ១៦​ឆ្នាំ​រស់នៅ​ភូមិ​អូ​ស្អំ ឃុំ​អូ​សំ​ពរ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ២​ឈ្មោះ​នាង​អឿន​ប្រុស​អាយុ​២៣​ឆ្នាំimage

រស់នៅ​ភូមិ អូ​សំ​ពរ ឃុំ​អូ​សំ​ពរ​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ៣​ឈ្មោះ​កៀន​ប្រុស ហៅ​ក្តាម ប្រុស​អាយុ ២២​ឆ្នាំ​រស់នៅ​ភូមិ ថ្មី​ឃុំ​អូ​សំ​ពរ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ៣​មានឈ្មោះ​ហេ​ឆាយ ហៅ​ម៉ាប​រស់នៅ​ភូមិ​អូ​សំ​ពរ​ឃុំ​អូរ​សំ​ពរ ស្រ​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ​។​លោក​ឪ​ប៊ូ​រិ​ន​បាន​និយាយ​បន្តថា​ដោយសារតែ​ស្រុក​ម៉ាឡៃ​ជាប់​និង​ព្រំប្រទល់​ប្រទេស​ថៃ​ធ្វើ​ឲ្យ​អ្នកជួញដូរ​និង​ជក់​គ្រឿងញៀន​យា​៉​ង​សកម្ម​ទើប​លោក​ចាត់​មន្ត្រី​ក្រោម​ឪ​វាទ​ឲ្យ​ចុះ​ល្បាត​ជា​រៀងរាល់ថ្ងៃ​។​លុះ​ថ្ងៃទី​១៥​image (1)

ខែកញ្ញា​នេះ​កំលាំង​អាវុធហត្ថ​ដែល​ដឹកនាំ​ដោយ​លោក តាំង​សុ​ហេង​ចុះ​ធ្វើការ​ស្រាវជ្រាវ​ឈានដល់​ធ្វើការ​បង្ក្រាបបាន​អ្នក​ជក់​និង​អ្នក​ចែក​គ្រឿងញៀន​បាន​ចំនួន​៤​នាក់​និង​ដក​វត្ថុតាង​បាន​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​បាន​ចំនួន​៩​គ្រាប់​និង​កញ្ឆា​មួយ​ដុំ​មូ​៉​តូ​៣​គ្រឿង​និង​ទូរ​សព្ទ័​ចំនួន​៥​គ្រឿង​។​លោក​ឪ​ប៊​រិ​ន​បាន​និយាយ​បន្តថា​។​ក្រោយពេល​ឃាត់ខ្លួន​ជនសង្ស័យ​រួចមក​កំលាំង​អាវុធ​ស្រុក​ម៉ាឡៃ​បញ្ជូនមក​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ក៏​សាង​សំនុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​ដាក់ទោស​ទៅតាម​ផ្នូ​វ​ច្បាប់​៕ Bun rithy