ចៅបែកថ្នាំ សម្លាប់យាយ វះយកថ្លើម និងបេះដូង សុីឆៅ

0

ប្រទេសថៃ ជនជាតិថៃម្នាក់ដែលបានប្រើប្រាស់ថ្នាំញៀនដល់កម្រិត ត្រូវបានតម្រួតចាប់ខ្លួន បន្ទាប់ពីយុវជនរូបនេះបានប្រើប្រាស់កូនកាំបិតចុងស្រួច វះពោះយាយបង្កើត រួចកាត់យកថ្លើម និងបេះដូង សុីឆៅ បង្អួតម្តាយថែមទៀត។

រឿងរ៉ាវដ៏រន្ធត់នេះបានកើតឡើងនៅវេលាទៀបភ្លឺ ព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ ក្នុងស្រុកណឿក្លង ខេត្តក្រាក់ប៊ី ភាគខាងត្បូងនៃប្រទេសថៃ ដោយចៅប្រុសដែលជាជនសង្ស័យឈ្មោះ ដួង ថង ហៅដាំ អាយុ ២០ ឆ្នាំ ចំណែកលោកយាយដែលស្លាប់មានឈ្មោះ សុី ថង អាយុ ៨០ ឆ្នាំ
បើតាមការរៀបរាប់ពីស្ត្រីឈ្មោះ រំដួល ជាម្តាយរបស់ជនសង្ស័យ បានបញ្ជាក់ថា កូនប្រុសរបស់គាត់គឺជាមនុស្សប្រើប្រាស់ថ្នាំញៀនខ្លាំងបំផុត។ ហើយនៅពេលទៀបភ្លឺថ្ងៃកើតហេតុ រូបគាត់កំពុងអង្គុយផឹកកាហ្វេនៅក្នុងចង្ក្រានបាយក្រោយផ្ទះ ក៏បានឮសម្លេងអ្វីម្យ៉ាងនៅក្នុងរោងដែលលោកយាយសម្រាក។
សាក្សីដដែលបានបន្តថា នៅពេលដែលគាត់ដើរចូលទៅក្នុងរោងស្រាប់តែឃើញកូនប្រុសរបស់គាត់កំពុងវះពោះលោកយាយ ហើយកាត់អ្វីម៉្យាងមកសុី ពេលឃើញគាត់វាបាននិយាយថា ម៉ែ!លោកយាយស្លាប់ហើយ ហើយគ្រឿងក្នុងគាត់ក៏រលួយអស់ទៀត ។ នៅពេលនោះគាត់មានអារម្មណ៍ស្ទើរទន់ជង្គង់នៅពេលដែលឃើញទិដ្ឋភាពជាក់ស្តែងបែបនេះ ដោយកូនប្រុសគាត់បានហៅគាត់អោយចូលទៅសុីថ្លើមជាមួយវា ដោយឃើញបែបនេះ គាត់ក៏បានរត់ទៅផ្ទះអ្នកជិតខាងដើម្បីជួយទូរស័ព្ទទៅសមត្ថកិច្ច ស្របពេលជាមួយគ្នានោះដែរ កូនប្រុសរបស់គាត់បានលើកសពលោកយាយដាក់លើឡានបើកចេញទៅបាត់តែម្តង។
ដោយឡែកនៅក្នុងវត្តមួយដែលបានចម្ងាយពីផ្ទះជនរងគ្រោះ១គីឡូម៉ែត្រ គេសង្គេតឃើញជនសង្ស័យបានដឹកសពយកមកដាក់នៅទីប៉ាឆា ដោយពិតព្រះសង្ឃថា តេជគុណជួយបូជាសពលោកយាយខ្ញុំផង គាត់ស្លាប់ហើយ រួចគេក៏បើកឡានចេញទៅផ្ទះមិត្តភក្តិបាត់ទៅ។
នៅពេលនោះ ក្រោយពីមានការភ្ញាក់ផ្អើលដោយសារតែសពមានស្នាមវះពោះ ហើយបាត់ថ្លើម និងបេះដូង ផងនោះ អាជ្ញាធរមូលដ្ឋាន បានដឹកសពយកមកដាក់នៅក្នុងរោងវិញដើម្បីអោយតម្រួតចុះពិនិត្យ។ ទីបំផុតជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានដើម្បីបញ្ជូនទៅតុលាការ អនុវត្តតាមផ្លូវច្បាប់ ៕ អត្ថបទ : ព្រាប.ស