៊
បន្ទាយមានជ័យ៖ មន្ត្រីថ្នាក់ដឹកនាំអាជ្ញាធរនិងជំនាញអប់រំបានសាទរ កោតសរសើរនឹងផ្នែកឯកជនដែលផុសផុសវិនិយោគច្រើនឡើងក្នុងវិស័យបណ្តុះបណ្តាលកសាងធនធានមនុស្ស ។
ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏ដូចលោកឈួ ប៊នរឿង ថ្លែងដូច្នោះក្នុងពិធីបេីកបវេសនកាលនិងចែកវិញ្ញាបនប័ត្របញ្ចប់ការសិក្សាសិស្សនៅសាលាអន្តរជាតិអេឡេហ្គឹន(Elegant International School :EIS) នៅទីតាំងគ្រឹះស្ថានសិក្សាចំណេះទូទៅឯកជននេះ នៅបុរីសានហូភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត កាលពីចុងសប្ដាហ៍ ខែកញ្ញា ឆ្នាំ២០២២ ។
លោកឃុន ជឿន អភិបាលក្រុមហ៊ុន សហស្ថាបនិកនិងជានាយកសាលាអន្តរជាតិអេឡេហ្គេម(Elegant International School :EIS) ប៉ោយប៉ែតបានអោយដឹងថា :សាលាត្រូវបានបង្កើតឡើងនៅខែសីហាឆ្នាំ២០១៦ មានស្ថាបនិក៤រូប :លោកសួង សុខហ៊ាង លោកឈឹម គន្ធា លោកអ៊ុត សុខលីនិងលោកឃុន ជឿន ។
បច្ចប្បន្នសាលាមានបុគ្គលិក១៦៩នាក់/ស្រី១០០នាក់ ជនបរទេស២៥នាក់/ស្រី១៤នាក់ .។ហើយជាគ្រូបង្រៀនមានចំនួន១៤១នាក់/២៩នាក់/ស្រី៩នាក់ ។
ដោយយកចិត្តទុកដាក់លើគុណភាពក្នុងស្តង់ដារជាតុិនិងអន្តរជាតិ សាលាមានបំណងចូលរួមចំណែកជាមួយជំនាញអប់រំ យុវជននិងកីឡានិងអាជ្ញាធរមានសមតហថកិច្ចក្នុងការអភិវឌ្ឃន៍ធនធានមនុស្សនិងដើម្បីគាំទ្រវឌ្ឍនភាពប្រទេសកម្ពុជាក្រោមការដឹកនាំដីឈ្លាសវៃនិងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ។
សាលាមានកម្មវិធីសិក្សា៣ធំៗគឺកម្មវិធីសិក្សាជាតិ សិក្សាអន្តរជាតិនិងសិក្សាភាសាអង់គ្លេស -ចិនទូទៅ ហើយមានសិស្ស១.៤៥០នាក់/ស្រី៨១៥នាក់ និងក៏មានសិស្សអាហារូបករណ៍និងកញនបុគ្គលិកផងដែរ ។
លោកបន្តថា :នាឆ្នាំសិក្សា២០២០-២១កន្លងមក ការសិក្សាចំណេះទូទៅ ភាសាខ្មែរ សាលាមានបេក្ខជនប្រលងសញ្ញាប័ត្រមធ្យមសិក្សា៥៧នាក់/ស្រី៤៤នាក់ ក្នងលទ្ធផលប្រឡង់បាន៤៥នាក់និងបាននិទ្ទេសA ចំនួន ៦នាក់ /ស្រី៥នាក់។ចំពោះសាលា គឺបាននិទ្ទេសល្អត្រូវបានរង្វាន់ជាទីគាប់ចិត្ត គឺនិទ្ទេសA បានម៉ូតូថ្មី១គ្រឿង/នាក់ ។ និទ្ទេសB បានលុយ៥០០ដុល្លាសរអា/នាក់។
លោកឃុន ជឿន បានបន្តថា :ចំពោះសិស្សឆ្លងភូមិសិក្សា មត្តេយ្យទៅបឋមសិក្សានិងបឋមសិក្សា, បឋមសិក្សាឡើងមធ្យមសិក្សាឆ្នាំសិក្សា២០២១-២២ មាន១៣៣នាក់ ។
និងសិសក្នុងសឆ្នើមប្រចាំឆ្នាំមាន១២៤នាក់/ស្រី៧៤នាក់ ។
លោកឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យបានសាទរនឹងលទ្ធផលការបង្រៀននិងរៀន របស់សាលារៀនអេឡេហ្គឹនអន្តរជាតិនេះ ហើយបានជម្រុញអោយបន្តពង្រឹងគុណភាព វិន័យ សុខភាពសិក្សារបស់សិស្ស ។
ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់ម្ចាស់, របស់ក្រុមប្រឹក្សាភិបាល លោកគ្រូ ,អ្នកគ្រូ បុគ្កលិក សិស្សានុស្ស និងអាណាព្យាបាលនៃសាលានេះ ដែលសម្រេចលទ្ធផលល្អប្រសើរលើការបណ្តុះបណ្តាលធនធានមនុស្ស ។
ក្នុងនាមរដ្ឋបាលខេត្តនិងជំនាញលោកអភិបាលខេត្តលើកទឹកចិត្តដល់ផ្នែកឯកជនច្រើនឡើងទៀត ទាំងក្នុងនិងក្រៅប្រទេសមកបណ្តាក់ទុនលើការងារបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាព ប្រសិទ្ធិភាព ៕ដោយ៖ឃិន គន្ធា







































