ឧត្តមានជ័យ បរិមាណទឹកភ្លៀងដែលបានធ្លាក់នៅល្ងាចថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២២ ក្នុងកម្រិត ៩០-១០០មម នៅតំបន់អូស្មាច់ស្ថិតនៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានបង្កឱ្យមានជំនន់ទឹកភ្លៀងជនលិចផ្លូវលំ និងលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួន
(បណ្ដាលមកពីស្ទះលូ )តែពុំបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ តាមការសនិដ្ឋានរបស់អាជ្ញាធរខេត្តក្នុងរយៈ ៣ ម៉ោងទៀតទឹកនិងស្រកចុះទៅវិញមកជាស្ថានភាពធម្មតាវិញហើយ៕ដោយ:ចាន់ ធី








































