ព្យុងយ៉ាងៈមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុនត្រូវបានគេដឹងថា កំពុងតែឡើង គម្រោងធ្វើសង្គ្រាមធំក្នុងការបង្រួប បង្រួមឧបទ្វីបកូរ៉េនៅឆ្នាំ២០១៥ កាលពីថ្ងៃទី១៦ ខែកញ្ញា សារព័ត៌ មាន Korea JoongAng Daily ដក ស្រង់ប្រភពព័ត៌មានដែលមានភាពជិត ស្និទ្ធនឹងមេដឹកនាំគីម ជុងអ៊ុនឱ្យដឹងថា ចាប់តាំងពីលោកគីម ជុងអ៊ុនឡើងកាន់ តំណែងនៅចុងឆ្នាំ២០១១ កម្លាំងទាហាន ប្រទេសនេះបានបង្កើនសមត្ថភាពធ្វើ សង្គ្រាមជាទ្រង់ទ្រាយធំជាមួយកូរ៉េខាង ត្បូង ។ ប្រភពព័ត៌មានបានឱ្យដឹងថា មេ ដឹកនាំគីម ជុងអ៊ុនតែងតែអំពាវនាវដល់ កម្លាំងទាហានត្រៀមលក្ខណៈជានិច្ច សម្រាប់សង្គ្រាមបង្រួបបង្រួមជាតិ ។
លោកគីម ជុងអ៊ុនក៏បានទៅត្រួតពិនិត្យ កម្លាំងយោធាជាញឹកញាប់ និងត្រួត ពិនិត្យការធ្វើសមយុទ្ធដោយផ្ទាល់ ។ សារព័ត៌មានខាងលើបានបញ្ជាក់ ទៀតថា តាមរបាយការណ៍វិភាគរបស់ ទីក្រុងព្យុងយ៉ាងក្នុងការធ្វើសង្គ្រាមទ្រង់ ទ្រាយធំ ឯកភាពជាតិនៅឆ្នាំ២០១៥ គឺ ក្នុងគម្រប់ខួប៧០ឆ្នាំ ថ្ងៃបង្កើតបក្ស កុម្មុយនីស្ដកូរ៉េខាងជើង និងខួបប្រទេស ទាំងពីរត្រូវបានកាត់ផ្ដាច់ជាពីរកំណាត់។ កន្លងមក មេដឹកនាំកូរ៉េខាងជើងក៏បាន ប្រកាសទៅកាន់មេដឹកនាំកងទ័ពទាំង អស់ថា ការប៉ះទង្គិចដោយកម្លាំងយោធា អាចនឹងកើតឡើងរវាងកូរ៉េខាងជើង នឹង កូរ៉េខាងត្បូងនៅឆ្នាំ២០១៥ ។ ក្នុងពេល នេះ យន្ដហោះស៊ើបការណ៍គ្មានមនុស្ស បើករបស់កូរ៉េខាងជើងក៏កំពុងត្រួត ពិនិត្យច្រកផ្លូវដែលអាចដាក់ពង្រាយ កម្លាំងទាហានក្នុងការវាយលុកចូលទៅ កូរ៉េខាងត្បូង ។
ដើម្បីទទួលបានជ័យជម្នះក្នុងសង្គ្រាម បង្រួបបង្រួមជាតិ កូរ៉េខាងជើងក៏បាន បង្កើនសកម្មភាពធ្វើសមយុទ្ធឥតឈប់ ឈរ ពិសេសគឺការសាកល្បងកាំជ្រួច មីស៊ីលរយៈចម្ងាយខ្លីក្នុងការវាយប្រហារ ចូលទៅកាន់ទីក្រុងសេអ៊ូល ។ ចំពោះស្ថានភាពខាងលើ រដ្ឋាភិបាល ទីក្រុងសេអ៊ូលក៏បានផ្លាស់ប្ដូរយុទ្ធសាស្ដ្រ ទប់ទល់នឹងការវាយប្រហារពីកូរ៉េខាង ជើងផងដែរ ។ កន្លងមកថ្មីៗ កម្លាំង ទាហានអាមេរិក និងកូរ៉េខាងត្បូងបានធ្វើ សមយុទ្ធដែលមានយុទ្ធសាស្ដ្រទប់ទល់ រារាំងការឈ្លានពានពីកូរ៉េខាងជើងដោយ បង្កើននូវយុទ្ធសាស្ដ្រថ្មីៗជាច្រើនផ្សេង ទៀត ។
កូរ៉េខាងត្បូងក៏បានបង្កើនសមត្ថភាព ការពារតាមបណ្ដោយព្រំដែន ក៏ដូចជា បង្កើនកម្លាំងនាវាមុជទឹកផងដែរ។ លើស ពីនេះកូរ៉េខាងត្បូងក៏មានគម្រោងទិញ យន្ដហោះចម្បាំង៤០គ្រឿងប្រភេទF-35 ដើម្បីជំនួសយន្ដហោះចម្បាំងដែលមាន សភាពចាស់ដែលកូរ៉េខាងជើងបានដឹង ពីសមត្ថភាព និងកម្រិតវាយប្រហារពី យន្ដហោះទាំងនោះ ។ មិនថាកូរ៉េខាងជើងនោះឡើយ គឺកូរ៉េ ខាងត្បូងក៏មានបំណងបង្រួបបង្រួមដូច គ្នា ដោយបានខិតខំប្រមូលថវិកាក្នុងការ អភិវឌ្ឍក្នុងពេលដែលប្រទេសទាំងពីរ បានបញ្ចូលគ្នាជា១នោះ ។
កូរ៉េខាងត្បូង ចង់អូសទាញកូរ៉េខាងជើងងាកមកជា ប្រទេសេរី ជួយដល់ពលរដ្ឋមានជីវភាព ធូរធា ចំណែកកូរ៉េខាងជើងវិញ ក៏មាន បំណងគ្រប់គ្រងកូរ៉េខាងត្បូងតាមច្បាប់ បក្សតែមួយ 9។ដោយផន សុខជាតិ