បន្ទាយមានជ័យ៖ឯកអគ្គរាជទូត អគ្គរដ្ឋទូតឬអង្គទូតជិត២០ប្រទេស ប្រចាំនៅប្រទេសថៃនិងក្រុមគ្រួសារបានទស្សនកិច្ចសិក្សាលើកទី២របស់ខ្លួនទៅខេត្តបន្ទាយមានជ័យនិងខេត្តសៀមរាបថ្ងៃទី០១-០៤ខែកញ្ញាឆ្នាំ២០២២ បានធ្វើដំណើរទស្សនកិច្ចសិក្សានៅតំបន់សេដ្ឋកិច្ចពិសេស អូនាង ក្រុងប៉ោយប៉ែត មុននឹងវិលត្រឡប់ទៅរាជធានីបាងកកប្រទេសថៃវិញហើយនារសៀសថ្ងៃទី០៤ខែកញ្ញា នេះ។
លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនិងប្រធាន អនុប្រធានមន្ទីរអង្គភាព មែបញ្ជារការ/រង ស្នងការរង ជុំវិញខេត្ត ទទួលបដិសណ្ឋារកិច្ចប្រតិភូ នៅតំបន់សេដ្ឋកិច្ចពិសេសអូរនាង ប៉ោយប៉ែត ។
អ្នកទទួលខុសត្រូវបានធ្វើបទបង្ហាញពីសង្វាក់ផលិតកម្មរបស់រោងចក្រនានាក្នុងតំបន់ ជាមួយនឹងការស្រូបទាញវិនិយោគនិងការរកការងារធ្វើជូនពលរដ្ឋកម្ពុជា ផងដែរ ។
ដើម្បីអោយអង្គទូតទាំងឡាយជួយផ្សព្វផ្សាយដល់ពលរដ្ឋខ្លួនមកពិនិត្យឱកាសវិនិយោគនៅទីនេះ ។
សូមបញ្ជាក់ថា អង្គទូតទាំងនោះ រួមមាន អាហ្សង់ទីន អូទ្រីស បង់ក្លាដែស ប្រេស៊ីល កម្ពុជា កូឡុំបូ អេហ្សីប ហ្វាំងឡង់ឥណ្ឌូណេស៊ី.ហ្កាតេម៉ាឡា កូរ៉េខាងត្បូង ម៉ាល់ឌីវ ម៉ិចស៊ិចកូ នេប៉ាល់ ញូហ្សេឡែន ប៉ូឡូញ អាហ្វ្រិចខាងត្បូង ថៃឡង់ដ័ជាដើម ។
កម្មវិធីនេះសហការរៀបចំដោយស្ថានអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ អាស៊ានកម្ពុជា ២០២២ និងក្រុមសម្របសម្រួលការទូតនៃMFAIC ។
លោក អ៊ូក សោភ័ណ្ឌ ឯកអង្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃបានដឹកនាំប្រតិភូខាងលើ។
ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានរៀបចំជាសិក្ខាសាលា ដើម្បីផ្សព្វផ្សាយអំពីការទូតសេដ្ឋកិច្ច ដែលសហការជាមួយក្រសួង-ស្ថាប័នមួយចំនួនដូចជា៖ ក្រសួងការទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាអភិវឌ្ឍន៍ជាតិកម្ពុជា (CDC) ដោយមានតំណាងពីក្រសួង-ស្ថាប័ននីមួយៗ ធ្វើបទបង្ហាញអំពីសក្ដានុពលរបស់ស្ថាប័ននោះផងដែរ ។
សូមរំលឹកថា ប្រតិភូបានមកដល់ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតកាលពីថ្ងៃទី០១ខែកញ្ញា ហើយត្រូវបានស្វាគមន៍ដោយលោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងមន្ត្រី ។
ក្នុងនោះ ប្រតិភូបានទៅទស្សនកិច្ចសិក្សានៅច្រកព្រំដែនអន្តរជាតិស្ទឹងបត់ នាភូមិស្ទឹងបត់សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត-ទល់មុខច្រកបានណងអៀនស្រុអារញ្ញាប្រាថេត។ ក្រៅពីខេត្តបន្ទាយមានជ័យ ប្រតិភូអង្គទូតបានទស្សនាប្រាសាទបូរាណ តំបន់វប្បធម៌ ប្រវត្តិសាស្រ្ត ទេសចរណ៍នានានៅខេត្តសៀមរាបផងដែរ ។
លោក អ៊ូក សោភ័ណ្ឌបានអោយដឹងថា គោលបំណងដំណើរទស្សនកិច្ចនេះ ដើម្បីលើកកម្ពស់មុខមាត់កម្ពុជាឲ្យបានកាន់តែទូលំទូលាយ និងផ្សព្វផ្សាយការទូតសេដ្ឋកិច្ច រួមមាន ៖ វិស័យទេសចរណ៍, វិនិយោគ, ពាណិជ្ជកម្ម និងវប្បធម៌ និងការស្តារអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដែលជាការទាក់ទាញភ្ញៀវទេសចរណ៍បរទេស ឱ្យមកទស្សនាក្នុងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យកាន់តែច្រើនឡើង ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រោយវិបត្តិជំងឺ កូវីដ-១៩ ៕ដោយ៖ ឃឹន គន្ធា






































