(កំពង់ធំ)÷នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ថា យ៉ាវ អគ្គបេឡាធនាគារជាតិនៃកម្ពុជា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជា ចាន់តូ ទេសាភិបាលធនាគារជាតិ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ។ ការ
ជួប សំណេះសំណាល ជាមួយ លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស ថ្នាក់ ទី ១២ ដែល ទទួល ការ រៀន បំប៉ន សម្រាប់ ត្រៀមប្រឡង សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ សម័យប្រឡងខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខ។ កម្មវិធីនេះប្រារព្ធ ធ្វើ ឡើង នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកប្រាសាទបល្ល័ង្ក ដោយ មានការ ចូលរួម ពី លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស សរុប ប្រមាណ ជាង ៣០០ នាក់ ។
លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក បាន ឲ្យ ដឹង ថា ៖ សិស្សានុសិស្ស ទទួល ការ រៀន បំប៉ន មក ពី វិទ្យាល័យចំនួន២ គឺ វិទ្យាល័យប្រាសាទបល្ល័ង្ក និងវិទ្យាល័យក្រយា ដែលស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ។
លោក អភិបាលស្រុក បាន បន្ត ថា ការ រៀនសូត្រ បំប៉ន បន្ថែម នេះ ប្រព្រឹត្ត ទៅ រយៈពេល២ខែ ដោយ សិក្សា ទៅ លើ មុខ វិទ្យា សំខាន់ ៗ សម្រាប់ ឲ្យ សិស្សានុសិស្ស ទាំងអស់ ក្រេបជញ្ជក់ យកចំណេះដឹងបន្ថែម ដើម្បី យក ទៅ អនុវត្តពេល ប្រឡង នា ខែវិច្ឆិកា ឆ្នាំ ២០២២ ខាង មុខ នេះ ។
ថ្លែង ទៅ កាន់ អង្គពិធី នា ឱកាស នេះ ឯកឧត្តម ថា យ៉ាវ បាន ធ្វើការ កោតសរសើរ និង វាយតម្លៃ ខ្ពស់ ចំពោះ សកម្មភាព របស់ លោកគ្រូ អ្នកគ្រូ ដែល បាន ចូលរួម និង លើកកម្ពស់ គុណភាព អប់រំ ក្នុងស្រុក យ៉ាង ពិតប្រាកដ ដែល ភស្ដុ តាង បាន បញ្ជាក់ ស្រាប់ នោះ គឺ ភាគរយ នៃ សិស្ស ប្រឡង សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ នៃ កំណែ ទម្រង់ការ ប្រឡង មាន ចំនួន ខ្ពស់ ស្ថិត ក្នុង ស្រុក ដែល មាន ការភាគរយ សិស្ស ប្រឡង ជាប់ ច្រើន គួរឱ្យកត់សម្គាល់ ។ឯកឧត្តមបានបន្ថែមទៀតថា សិស្សានុសិស្សទាំងអស់មិនត្រូវធ្វើឱ្យឪពុក ម្ដាយ លោកគ្រូ អ្នកគ្រូទាំងអស់បាត់បង់ក្តីសង្ឃឹមឡើយ ហើយសិស្សានុសិស្សទាំងអស់ ត្រូវតែមានភាពជឿជាក់លើសមត្ថភាពខ្លួនឯង ដើម្បីដណ្តើមយកនិទ្ទេសល្អឱ្យបានគ្រប់ៗគ្នា ។ ចំពោះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២២នេះ គឺបេក្ខជនប្រឡងត្រូវ តែខិតខំប្រឹងប្រែងឱ្យអស់សមត្ថភាពរបស់ខ្លួន ដើម្បីជាក្តីសង្ឃឹមរបស់អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ពិសេសការជួយលើកមុខមាត់ ស្រុករបស់យើងផងដែរ។
ឯកឧត្តម ក៏បានឧបត្ថម្ភជាថវិកា ជូនដល់លោកគ្រូ អ្នកគ្រូ ក្នុងម្នាក់ៗ៥០០០០រៀល និងសិស្សានុសិស្សក្នុងម្នាក់ៗទទួលបាន២០.០០០រៀល និងសៀវភៅសម្រាប់សិក្សាផងដែរ៕





































