លោក គួច ចំរើន គាំទ្រគម្រោងអគ្គិសនីកម្ពុជា ពង្រីក ភ្ជាប់បណ្តាញបញ្ជូនអគ្គិសនី តង់ស្យង់ខ្ពស់ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ

0

ខេត្តព្រះសីហនុ៖លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ គាំទ្រដល់គម្រោងរបស់អគ្គិសនីកម្ពុជា ដែលជា ដំណើរការអវិឌ្ឍន៌ពង្រីកបណ្តាញអគ្គិសនីក្នុងប្រទេសកម្ពុជារូមនិងការតភ្ជាប់បណ្តាញបញ្ជូនអគ្គិសនី តង់ស្យង់ ខ្ពស់ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន។

លោក គួច ចំរើន មានប្រសាសន៏បែបនេះ ខណៈលោក ដឹកនាំ​ មន្ត្រីជំនាញពាក់ពន្ធ័ក្នុង ខេត្តសហការជា  មួយមន្ត្រីអគ្គិសនីកម្ពុជា នារសៀល ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០២២ចុះពិនិត្យការអនុវត្តន៌ការងារជីកសាច់ផ្លូវដើម្បី កែសម្រួលពង្រីកប្រអប់ដំណខ្សែ(Turn Manhole) នៅមហាវិថី២៨មិថុនា ក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ សម្រាប់គម្រោងខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យង់ខ្ពស់១១៥គីឡូវ៉ុលពីអនុស្ថានីយ៌ឆ្នេរសុខាទៅអនុស្ថានីយ៌ព្រះសីហនុទី៤និងទៅអនុស្ថានីយ៌ព្រះសីហនុទី៥ ខេត្តព្រះសីហនុ។

ជាមួយគ្នានេះ លោក គួច ចំរើន អភិបាលនេះគណៈអភិបាលខេត្តព្រះសីហនុ ក៏បានណែនាំឲ្យមន្ត្រី ជំនាញពាក់ពន្ធ័និងមន្ត្រីអាជ្ញាធរដែនដី សហការជាមួយអ្នកជំនាញបច្ចេកទេសអគ្គិសនីកម្ពុជា ចំពោះ គម្រោង ពង្រីក ភ្ជាប់បណ្តាញបញ្ជូនអគ្គិសនី តង់ស្យង់ខ្ពស់ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុដើម្បីផ្តល់ការងាយស្រូលដល់ គម្រោងអគ្គិសនី កម្ពុជា ដែលកំពង់ដំណើរការអវិឌ្ឍន៌ពង្រីកបណ្តាញ របស់ខ្លួន៕

(នាគសមុទ្រ)