កំលាំង​ប៉ូលិស​នគរបាល​ស្រុក​អន្លង់វែង ចេញ​ល្បាត​ទាំងយប់​ទាំង​ថ្ងៃ​ដើម្បី​ការពារ​សន្តិសុខ​ជូន​ប្រជា​ពលរ​ដ្ថ​នៅ​មុនពេល​ភ្ជំបិណ្ឌ​

0

)(​ឧ​ត្ត​រ​មានជ័យ​)​សមត្ថកិច្ច​ប៉ូលិស​នគរបាល​ស្រុក​អន្លង់វែង ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ទោ សុ​ី​ម វ​ណ្ណះ អធិការនគរបាល​ស្រុក​អន្លង់វែង​បាន​ចាត់តាំង​ឲ្យ​កំលាំង​ប៉ូលិស​ជំនាញ​ចេញ​ល្បាត​ទាំងយប់ ទាំង​ថ្ងៃ​ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ប្រជា​ពលរ​ដ្ថ​នៅ​មុនពេល​ភ្ជំបិណ្ឌ​។​លោក​វរសេនីយ៍ទោ​សុ​ី​ម វ​ណ្ណះ អធិការនគរបាល​ស្រុក​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹងថា កាលដែល​កម្លាំង​ប៉ូលិស​ចុះ​ល្បាត​ជាប្រចាំ​នោះ​ដោយមាន​បទបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ហើយ​លោក​វរសេនីយ៍ទោ សុ​ី​ម វ​ណ្ណះ​បាន​បន្តទៀតថា ការដែល​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ចុះ​ល្បាត​ការពារ​IMG_1736

សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ប្រជា​ពលរ​ដ្ថ​នៅ​មុនពេល​ភ្ជំបិណ្ឌ​នោះ មិន​ម៉ែន​តែ​ស្រុក​អន្លង់វែង​នោះទេ គឺ​គ្រប់​ស្រុក​ទាំងអស់​នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​លោក​វរសេនីយ៍ទោ​សុ​ី វ​ណ្ណះ អធិការនគរបាល​ស្រុក​បាន​បន្តទៀតថា​លោក​នឹង​ខិតខំ​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ស្រុក​ចុះ​ការពារ​សន្តិសុខ សណ្តាប់ ធ្នាប់​ជូន​ប្រជា​ពលរ​ដ្ថ​នៅតាម​ផ្លូវ​នោះទេ គឺ នៅតាម​វ​ត្តះ​អារាម​ទៀតផង ដើម្បី​កំ​ឲ្យ​ប្រជា​ពលរ​ដ្ថ​មានការ​ភ័យខ្លាច​នៅពេល​ធ្វើដំណើរ​តាមផ្លូវ​ក៏​ដូច​នៅក្នុង​ទីវ​ត្ត​អារាម​ផ្សេងៗ​នៅក្នុង​ស្រុក​នោះ​៕(​ដោយ​ BUn rithy