ប្តីត្រហោយំបោកខ្លួនសែនអាឡោះអាល័យដោយសារប្រពន្ធនិងកូននៅក្នុងផ្ទៃលាចាកលោកមិនអាចត្រឡប់មកជួបជុំក្រុមគ្រួសារវិញ

0

(ព្រះវិហារ)៖ប្ដីត្រហោយំហើយហៅប្រពន្ធត្រឡប់មកនិយាយគ្នាវិញបែតែប្រពន្ធមិនអាចក្រោកមកនិយាយដូចសពម្ដង
នៅថ្ងៃទី4.ខែកញ្ញាឆ្នាំ2022
បានស្លាប់ទាំងម្តាយនិងកូននៅក្នុងផ្ទៃ
ករណីនេះ តំណាងគ្រូពេទ្យអះអាងថា ជារឿងគ្រោះថ្នាក់ចៃដន្យ ដែលនឹកស្មានមិនដល់.!។ ”មន្ទីរពហុព្យាបាល និងសម្ភព ព្រះវិហារ” ដែលមានលោក គួង ឡូ ប្រធានមន្ទីរសុខាភិបាល ខេត្តព្រះវិហារ ជាម្ចាស់ភាគហ៊ុន.!។ បានរងការចោទប្រកាន់ថា ធ្វើការខ្ជីខ្ជាធ្វេសប្រហែស ទុកស្ដ្រីដែលត្រូវសំរាលកូន រយៈពេលយូរ មិនព្រមធ្វើការវះកាត់តាមការទាមទាររបស់ប្ដី។ បណ្ដាលឱ្យស្ដ្រីរងគ្រោះ ប្រឹងរហូតអស់កម្លាំងនិងដាច់ខ្យល់ស្លាប់ បន្ទាប់ពីគ្រូពេទ្យដាក់ថ្នាំសណ្ដំ បម្រុងធ្វើការវះកាត់.!។
សូមជម្រាបថា”មន្ទីរពហុព្យាបាល និងសម្ភព ព្រះវិហារ”ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់ប៉ាលហា ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដោយមានលោក គួង ឡូ ប្រធានមន្ទីរសុខាភិបាល ខេត្តព្រះវិហារ ជាម្ចាស់ភាគហ៊ុន។
ស្ត្រីរងគ្រោះឈ្មោះ ខៃ ស្រីទូច អាយុ ៣៤ឆ្នាំ នៅភូមិពោធិ៍ខឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យខេត្តព្រះវិហារ
សេចក្ដីរាយការណ៍បានឱ្យដឹងថា  ស្ដ្រីរងគ្រោះធ្លាប់សំរាលកូនប្រុសដំបូង ដោយវិធីវះកាត់ គឺមានសុវត្ថិភាព។ ក្រោយមកទៀតនាង បានពពោះកូនប្រុសទី០២ ដោយនាងមានសុខភាពរឹងមាំធម្មតា និងបានតាមដានសុខភាព ជាប្រចាំទៀតផង។ លុះដល់ព្រលប់ថ្ងៃទី០៣.០៩.២០២២ នាងបានឈឺពោះ ហើយក៍ធ្វើដំណើរជាមួយប្ដី ទៅសំរាលកូនទី២ នៅ”មន្ទីរពហុព្យាបាល និងសម្ភព ព្រះវិហារ”ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់ប៉ាលហា ក្រុងព្រះវិហារ។
ក្នុងនោះក្រុមគ្រូពេទ្យបានឱ្យនាងសំរាក១យប់ ស្រាប់តែព្រឹកឡើងថ្ងៃទី០៤.០៩.២០២២ នាងបានស្លាប់រួមនិងកូនក្នុងផ្ទៃ.!។
ជុំវិញករណីនេះ លោក យ៉ាន់ ម៉េងហាក់ មេបញ្ជាការរងមូលដ្ឋានអាវុធហត្ថ
ក្រុងព្រះវិហារ ត្រូវជាប្ដីរបស់ស្ដ្រីរងគ្រោះ បានទ្រហោយំ ប្រាប់អ្នកសារព័ត៌មានថា  លោកពិតជាអាណិតប្រពន្ធនិងកូនខ្លាំងណាស់ និងមិនអាចទទួលយកបានទេ ចំពោះការស្លាប់នេះ។
មុនពេលទៅសំរាលកូន គឺប្រពន្ធរបស់លោក មានសុខភាពរឹងមាំធម្មតា។
ដោយនាងឈឺពោះគ្រប់ខែ លោកក៏នាំនាងទៅសំរាលកូននៅ”មន្ទីរពហុព្យាបាល និងសម្ភព ព្រះវិហារ”។ ក្នុងនោះគ្រូពេទ្យ បានឱ្យស្ដ្រីរងគ្រោះសំរាកក្នុងមន្ទីរពេទ្យ ខណៈរូបគាត់ជាប្ដីនៅមើលថែប្រពន្ធក្នុង មន្តីរពេទ្យផងដែរ។
ប្ដីស្ដ្រីរងគ្រោះបន្តថា នៅយប់ថ្ងៃទី០៣.០៩.២០២២ ប្រពន្ធខ្លួនបានឈឺពោះបែកទឹកភ្លោះ ប្រុងសំរាលកូន។ ដោយឃើញអាការៈប្រពន្ធបែបនោះខ្លួនបារម្ភជាខ្លាំង ព្រោះថា កាលនាងសំរាលកូនទី១ ក៏វះកាត់ដែរ.!។ ជាមួយគ្នានេះ លោក បានទទូចសុំឱ្យក្រុមគ្រូពេទ្យ ធ្វើការវះកាត់ ដើម្បីជួយពន្លឿន កុំឱ្យស្ដ្រីរងគ្រោះឈឺពោះយូរពេក ខ្លាចនាងអស់កម្លាំង។
ប៉ុន្តែ ក្រុមគ្រូពេទ្យបានធ្វេសប្រហែស មិនយកចិត្តទុកដាក់មិនអើពើ វះកាត់តាមការទាមទារ នោះឡើយ ។ ដោយទុកឱ្យនាងឱ្យប្រឹង សំរាលតាមបែបធម្មជាតិ ខណៈបែកទឹកភ្លោះយូរផងនោះ បណ្ដាលឱ្យនាងអស់កម្លាំងជិតផុតដង្ហើម.!។
ដោយឃើញសភាពបែបនោះ ក្រុមគ្រូពេទ្យបានដាក់ថ្នាំសណ្ដំឱ្យនាងសន្លប់ ដើម្បីធ្វើការវះកាត់ ស្របពេលនោះនាងអស់កម្លាំងផង ហើយត្រូវថ្នាំសណ្ដំទៀត បណ្ដាលឱ្យ នាងស្លឺភ្នែក ដកចង្កាមាន់ ដេកស្ដូកលែងដឹងខ្លួន លែងរើបម្រាសអ្វីទាំងអស់.!។
ក្រោយឃើញនាង ស្ដូកស្ដឹងបាត់ដង្ហើមលែងដឹងខ្លួនបែបនេះ ស្រាប់តែគ្រូពេទ្យ ហាក់ភិតភ័យ ដឹកជនរងគ្រោះ បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ ដើម្បីគេចពីការទទួលខុសត្រូវ ។ បន្ទាប់មកទៀត សាកសពរងគ្រោះ ត្រូវបានដឹកបន្តមកផ្ទះវិញ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី.!។
ដោយសែមឡុំ