កោះកុង៖ កំលាំងអង្កការសម្ព័នមិត្តសត្វព្រៃ បានឃាត់ខ្លួនមនុស្ស ២នាក់ ខណៈពួកគាត់កំពុងបើករថយន្ត ១គ្រឿងស្លាក់លេខខេមរភូមិន្ន លួចដឹកសត្វព្រៃខុសច្បាប់ នៅវេលាម៉ោង០១នឹង៤០នាទីរំលងអាទ្រាតឈានចូល ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ នៅចំនុចភូមិទឹកល្អក់ ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។
ក្នុងប្រតិបត្តិការណ៍នេះធ្វើឡើងដោយកំលាំងអង្កការសម្ព័នមិត្តសត្វព្រៃ បានសហកាជាមួយកំលាំងកងរាជអាវុធហត្ថ និងបរិស្ថាន ដោយបានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ចំនែក០២នាក់ទៀតរត់គេចខ្លួនបាត់។ ជនសង្ស័យទាំង ២នាក់ទី១/ឈ្មោះ ស្រី វាសនា ភេទប្រុស អាយុ ៣៥ឆ្នាំ បុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅ ភូមិអូរដឹម សង្កាក់ចោមចៅ ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទី២/ឈ្មោះ ហុង រត្នមុនី ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅសង្កាត់ទឹកល្អក់១ ខ័ណ្ឌទទួលគោក រាជធានីភ្នំពេញ ។
ការឃាត់ខ្លួននេះដែរ កម្លាំងជំនាញបានរឹបអូសបានវត្ថុតាងមួយចំនួនរួមមាន៖ រថយន្តម៉ាក ហ្វតពណ៍ត្រេអ៊ី ១គ្រឿង ពាក់ស្លាកលេខ ២-៤៧៩៣ ខេមរភូមិន្ន០២, សត្វប្រើស ១ក្បាល, សម្ពោច ១ក្បាល, សាច់សត្វមួយស្បោងតូច, អាវុធចំនួន ៥ដើម វែង ២ដើម ខ្លី ៣ដើម និងគ្រាប់ចំនួន ៥៩គ្រាប់។
បច្ចប្បន្នជនសង្ស័យត្រូវបានកំលាំងអង្កការសម្ព័នមិត្តសត្វព្រៃ បញ្ជូនទៅមន្ទីបរិស្ថានខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់៕





































