ប្តី​ទៅ​ថៃ​បាត់​ប្រពន្ធ​ត្រូវ​បងថ្លៃ​ចិត្តអប្រីយ៍​ចាប់រំលោភ​លុះ​បានសំរេច​

0

​បាត់ដំបង​: នារី​រងគ្រោះ​ម្នាក់​ត្រូវបាន​បងថ្លៃ​របស់ខ្លួន​ប្រើ​កូនកាំបិត​ភ្ជង់​បង្ខំ​រួមភេទ​លុះ​បានសំរេច កាលពី​ថ្ងៃទី 17-9-14 ​វេលា​ម៉ោង 4-10 នាទី​ទៀបភ្លឺ ត្រង់ចំនុច​ភូមិ ដំណាក់​សាលា ឃុំ​តា​គ្រៃ ស្រុក​កំរៀង ខេត្តបាត់ដំបង បន្ទាប់ពី​នារី​ដែល​ត្រូវ​ ​ជា​ប្អូនថ្លៃ​រូបនោះ​ត្រូវ​ប្តី​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ចោល​អស់​មួយរយ​: ។​ បើតាម​ប្រភព​នៅ​ទី​នោះបាន​រាយការណ៍​មក​ថា បុរស​ជា​បងថ្លៃ​នោះ​មានឈ្មោះ ឌួង គឹម​លី អាយុ 30 ឆ្នាំ​ ​រីឯ​ប្អូនថ្លៃ​ស្រី​មានឈ្មោះ ផន ណា​ង អាយុ 25 ឆ្នាំ ពួកគេ​រស់នៅ​ក្នុងផ្ទះ​ជាមួយគ្នា​ត្រង់ចំនុច​កើតហេតុ​ខាងលើ​. ។​ ដោយឡែក​នារី​រងគ្រោះ​បាន​បង្ហើប​ថា ខណ​:​ដែល​នាង​កំពុង​សំរាក​យ៉ាង​លង់លក់​នៅពេល​download (4)

ទៀបភ្លឺ​នោះ​ ​ស្រាប់តែ​បងថ្លៃ​របស់ខ្លួន បាន​យក​កូនកាំបិត​ចុង​ស្រួច​មក​ភ្ជង់​នាង​ដោយ​បង្ខំ​អោយ​នាង​ព្រម​ប្រគល់​ខ្លួន​អោយគេ​រួមរ័ក​ ​នៅពេលនោះ​គាត់​ក៏បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​នាង​ទាំង​កំរោល​តែម្តង​រហូត​បានសំរេច​ទើ​គាត់​អស់ចិត្ត​. ។ ដោយ​ ​មិនអាច​ទ្រាំ​បាន​នូវ​ទង្វើ​របស់​បងថ្លៃ​ដែល​ធ្វើ​មកលើ​ខ្លួន​បែបនេះ ទើប​នាង​សំរេចចិត្ត​ប្តឹងទៅ​សមត្ថកិច្ច​តែម្តង​. ។​ នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ​ផងដែរ​សមត្ថកិច្ច​ប៉ុស្តិ៍ និង​កំលាំង​អធិការដ្ឋាន​កំពុង​នាំខ្លួន​ជន​ទាំងពីរ​នាក់មក​ធ្វើការ​សាកសួរ និង​បញ្ជូន​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់៕ប៊ុន​រិទ្ធី