LDP ស្នើសុំឱ្យអាជ្ញាធរខេត្ដចាត់វិធានការអ្នកមិនព្រមចាកចេញពីការប្រមូលផ្ដុំជាមួយលោក ខឹម វាសាន

0

សៀមរាប៖ ម្ចាស់ដី ដែលជាតំណាងគណបក្ស LDP បានស្នើរឱ្យអាជ្ញាធរខេត្ដ ចាត់វិធានការផ្លូវច្បាប់ចំពោះប្រជាពលរដ្ឋ ដែលបានចូលទៅស្នាក់នៅក្នុងដីចម្ការរបស់ខ្លួន ហើយមិនព្រមវិលត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីឱសានវាទបានបញ្ចាប់ជាស្ថាពរ។

យោងតាមលិខិតស្នើរសុំរបស់តំណាងគណបក្ស LDP លោក នី ចាន់ពិនិត្យ នៅថ្ងៃទី៦ ខែកញ្ញា បានឱ្យដឹងថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្រារព្វកម្មវិធីជួបជុំសមាជិកគណបក្ស ស្ថិតនៅបរិវេណចម្ការ នៅភូមិថ្មដល់ ឃុំត្បែង ស្រុក បន្ទាយស្រី ខេត្តសៀមរាប កាលពីចុងខែសីហាកន្លងមក។ ជាមួយគ្នានេះ លោក នី ចាន់ពិនិត្យ បានធ្វើកិច្ចសន្យា ប្រកាសផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋដែលបានស្នាក់នៅក្នុងចម្ការដីរបស់ខ្លួនទាំង០២ទីតាំង ចាកចេញត្រឡប់ទៅផ្ទះវិញរៀង ចាប់ពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ដោយគិតត្រឹមវេលាម៉ោង១៧ និង៣០នាទី ប៉ុន្តែរហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋមួយចំនួនក្រៅពីក្រុមការងារគណបក្ស ពុំព្រមចាកចេញពីដីចម្ការលោកនៅឡើយ។

ក្នុងលិខិតបានស្នើរសុំឱ្យអភិបាលខេត្ដសៀមរាប ជួយអន្តរាគមន៍ ឬចំណាត់ការផ្លូវច្បាប់ឱ្យពួកគាត់ចាក ចេញពីរដីចម្ការខ្លួនទាំង ០២ទីតាំងចាប់ពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ត្រឹមវេលាម៉ោង១៧ និង៣០នាទី ជាកំហិត។ ក្នុងករណីជនណាម្នាក់រឹងរុះមិនព្រមអនុវត្តតាម ឬមានចំណាត់ការផ្លូវច្បាប់ឲ្យពួកគាត់ចាកចេញ ចាប់ពីថ្ងៃនៃការប្រកាសឲ្យចាកចេញ តទៅ ហើយតំណាងគណបក្សអិលឌីភីមិនទទួល ខុសត្រូវលើការ ដាំស្លរ ឬផ្គត់ផ្គង់អាហារឲ្យប្រជាពលរដ្ឋតទៅទៀតនោះទេ។

សូមបញ្ជាក់ថា ដីចំការដែលប្រជាពលរដ្ឋប្រមូលផ្ដុំតាមការឃោសនារបស់លោក ខឹម វាសនា ប្រធានគណបក្សអិលឌីភីនោះ មានពីរទីតាំងទី១ នៅលើផ្ទៃដី១២ហិកតា និងទី២នៅលើផ្ទៃដី២៥ហិក ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ តាមរយៈការឃោសនាថា មានគ្រោះទឹកជំនន់លិចពិភពលោក របស់លោក ខឹម វាសនា ប្រមុខដឹកនាំគណបក្សសម្ព័ន្ឋ ដើម្បីប្រជាធិបតេយ្យ បានប្រមូលផ្តុំមនុស្សរហូតដល់ ១៥,០០០នាក់ ក្នុងនោះចំការម្រេចចំនួន ១២ហិតា ចំការសណ្តែកចំនួន ២៥ហិតា ទីវត្តអារាម និងបណ្តាផ្ទះអ្នកភូមិ ស្ថិតក្នុងឃុំចំនួន ០៣ នៃស្រុកបន្ទាយស្រី ខេត្តសៀមរាប៕