ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ចុះពិនិត្យអំពីវឌ្ឍនភាព នៃការអនុវត្តន៍គម្រោង កិច្ចគាំពារសង្គមដើម្បីកាត់បន្ថយភាពក្រីក្រ នៅស្រុកទឹកផុស

0

កំពង់ឆ្នាំង ៖ឯកឧត្តមអម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និង ជាប្រធានក្រុមការងារ នៅព្រឹកថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០២២នេះ រួមដំណើរជាមួយនិងមន្រ្តីជំនាញអនុវត្តគម្រោង សហការជាមួយ និងអង្គការទស្សនៈពិភពលោក បានអញ្ជើញចុះពិនិត្យមើលអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងកិច្ចការពារសង្គម ដើម្បីបញ្ចប់ភាពក្រីក្រ ដែលគាំទ្រដោយអង្គការទស្សនៈពិភពលោក បន្ទាប់ពីបានអនុវត្តបានជាង១៥ខែកន្លងមក ។

ដំណើរចុះពិនិត្យមើលវឌ្ឍនភាព គម្រោងកិច្ចគាំពារង្គម ដើម្បីបញ្ចប់ភាពក្រីក្រនាពេលនេះ ធ្វើឡើងដើម្បីស្តាប់នូវមតិយោ
បល់ ចំណុចវិជ្ជមាន និង អវិជ្ជមានព្រម
ទាំងសំណូមពរ របស់អាជ្ជាធរមូលដ្ឋាន និង អ្នកទទួលផលនៃគម្រោងនេះ ដោយបានចុះទៅឃុំចំនួន៤ គឺឃុំអភិវឌ្ឍន៍ ឃុំក្បាលទឹក ឃុំចោងម៉ោង និង ឃុំទួលខ្ពស់ ដែលគំរោងនេះផ្តល់ការគាំទ្រ ការងារចិញ្ចឹមសត្វ ដាំបន្លែ និង កញ្ចប់ថវិកា
ផងដែរ ៕សុខ គឹមសៀន