អបអរសាទរ​ទិវា​សន្តិភាព​អន្តរជាតិ ២១​កញ្ញា ឆ្នាំ​២០១៤ លើក​ទី​១២

0

​ខេត្ត​ព្រះសីហនុ​ ​ ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៤ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​សិស្ស និស្សិត និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ​អបអរសាទរ​ទិវា​សន្តិភាព​អន្តរជាតិ ២១​កញ្ញា ឆ្នាំ​២០១៤ លើក​ទី​១២ ក្រោម​អិ​ប​តី​ភាព​ឯកឧត្តម ឈិ​ត សុខុន អភិបាលខេត្ត​ព្រះសីហនុ ។ ​17-09-14 (2)

ឯកឧត្តម ឈិ​ត សុខុន មាន​ប្រសា​ស​ន៌​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​បានចេញ​អនុក្រឹត្យ​លេខ ៣១​អនក្របក ចុះ​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០០៣ បានកំណត់​យក​ថ្ងៃទី​២១​ខែកញ្ញា ជា​ថ្ងៃ​ប្រារ​ព្ឋ​ទិវា​សន្តិភាព​អន្តរ​ជ​តិ​នូវ​ទូទាំងប្រទេស​ជា​រៀងរាល់ឆ្នាំ ។ ការ​ប្រារ​ព្ឋ​ទិវា​សន្តិភាព​អន្តរជាតិ​ថ្ងៃទី​២១ ខែកញ្ញា លើក​ទី​១២ ក្នុង​គោលបំណង​ពង្រឹង​ឧ​ត្ត​ម​គតិ​សន្តិភាព​របស់​ប្រជាជាតិ និង​ប្រជាជន​ទាំងអស់​ទូទាំង​ពិភពលោក ដោយ​ពង្រឹង​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ទំនាក់ទំនង​ល្អ​17-09-14 (1)

ពី​ជាតិ​មួយ​ទៅ​ជាតិ​មួយ ទាំង​ក្នុង​តំបន់​ក៏ដូចជា​នៅ​ទូទាំង​សកលលោក ដើម្បី​បន្ថយ​ភាព​តានតឹង​នឹងមាន​សាមគ្គីភាព​យោគយល់ អធ្យាស្រ័យ​គ្នា គោរព​គ្នា​ទៅវិញទៅមក និង​ជួយ​គ្នា​លុបបំបាត់​អំពើហិង្សា ការ​ប្រ​ទុ​ស្គ​រាយ ដែល​នាំ​ឲ្យ​មានការ​វិវាទ​ឈានទៅដល់​ការបង្ហូរ​ឈាម​គ្នា និង​ហានិភ័យ​ដល់​ប្រជាជាតិ និង​មនុស្សជាតិ​ទាំងមូល ។17-09-14 (3)

ការ​ប្រារ​ព្ឋ​នូវ​ទិវា​សន្តិភាព​អន្តរជាតិ ២១​កញ្ញា ស្របតាម​សេចក្តីសំរេច​របស់​អង្គការសហប្រជាជាតិ ដែលមាន​អំពាវនាវ​ដល់​គ្រប់​ប្រទេស ជា​សមាជិក​អង្គការសហប្រជាជាតិ រួមទាំង​អង្គការ​ជាតិ អន្តរជាតិ សង្គម​ស៊ីវិល​អោយ​ប្រារ​ព្ឋ​ទិវា​សន្តិភាព​អន្តរជាតិ ដើម្បី​ជំរុញ និង​បំផុស​ឲ្យ​មានការ​យល់ដឹង​ជាស​កល អំពី​សន្តិភាព​ពិភពលោក ក្នុង​តំបន់​និ​មួយៗ ។​ ​

ឯកឧត្តម​អភិបាលខេត្ត​បញ្ជាក់ទៀតថា ទិវា​សន្តិភាព​អន្តរជាតិ​២១​កញ្ញា ជា​ទិវា​មួយ មាន​អត្ថន័យ​ជាទីបំផុត ព្រោះ​សន្តិភាព​គឺជា​មាតា​នៃ​ភាពសុខសាន្ត មាតា​នៃ​សុភមង្គល​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់រូប​នៅ​ទូទាំងប្រទេស ក៌​ដូចជា​នៅ​ទូទាំង​សកលលោក​ផងដែរ ដើម្បី​សម្រេច​គោលដៅ​នេះ យើងទាំងអស់គ្នា​ត្រូវ​រួមសហការ​សាមគ្គី​យោគយល់​គ្នា​ទៅវិញទៅមក និង​17-09-14 (4)

បញ្ឈប់​នូវ​រាល់​អំពើហិង្សា ការប្រើប្រាស់​គ្រឿងញៀន ល្បែងស៊ីសង គ្រឿង​ស្រវឹង​ដែល​បំផ្លាញ​ដល់​ខ្លួនឯង និង​លះបង់​នូវ​លោភៈ ទោសៈ មោហៈ ប្រកាន់​ភ្ជាប់​នូវ​ភាព​ស​ច្ចះ​ធម៌ និង​យុត្តិធម៌​សង្គម ។ ដើម្បី​ស្វែងរក​សន្តិភាព ស្ថេរភាព​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំងប្រទេស ជាពិសេស​នៅក្នុង​មូលដ្ឋាន​មាន​សេចក្តីសុខ​ប្រកបដោយ​ជីវភាព​សុខសាន្ត​រីកចំរើន​៕ ដោយ ផន សុជាតិ