សាខាកាកក្របាទក្រហមកម្ពុជាខេត្តព្រះវិហារនាំអំណោយចូលរួមបុណ្យសពប្រជាពលរដ្ឋ២គ្រួសារ ក្នុងស្រុកសង្គមថ្មី

0

ខេត្ត​ព្រះ​វិហារ​ សាខាកាកបាទក្រហមព្រះវិហារ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ បានចាត់ឲ្យអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសង្គមថ្មី នាំយកអំណោយចូលរួមបុណ្យសព ប្រជាពលរដ្ឋ ២គ្រួសារ ក្នុងស្រុកសង្គមថ្មី ដែលមានសមាជិគ្រួសារស្លាប់។

ឱកាសនោះដឹកនាំដោយលោក ស៊ាប កែវជីវ៉ា អភិបាលស្រុក និងជាប្រធានកិត្តិយសអនុសាខា និងលោក វ៉ា សេដ្ឋា ប្រធានក្រុមប្រឹក្សាស្រុក ដោយមានការចូលរួមពី លោក ប៉ែន ជឹង ប្រធានអនុសាខាសមាជិកអនុសាខាស្រុក សហការីរដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំភ្នំត្បែងមួយកម្លាំងមេបញ្ជាការ កងកម្លាំងទាំងបីផងដែរ។

នៅឱកាសនោះដែរលោកប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើដាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ឋនបណ្ឌឹត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចតែងតែគិតគូរសុខទុក្ខរបស់បងប្អូនជានិច្ចកាល ពោលគឺទីណាមានការលំបាកទីនោះ មានកាកក្របាទក្រហមកម្ពុជា នៅជាមួយបងប្អូនជានិច្ច។

សូមជម្រាបថា សពពលរដ្ឋ ២គ្រួសារ ក្នុងនោះ៖ ទី១.ឈ្មោះ សេង សុន ភេទប្រុស អាយុ ៧៥ឆ្នាំ រស់នៅភូមិក្រពើប្រាំ (ភូមិរណប) ឃុំភ្នំត្បែងមួយ មរណៈភាពដោយរោគគាពាធ សម្ភារផ្តល់ជូន មាន៖ អង្ករ ៥០គីឡូក្រាម ,ទឹកស៊ីអ៊ីវ ២យួរ ,ត្រីខ ២យួរ ,មី ២កេះ និងថវិកាចំនួន ៣១ម៉ឺនរៀល។ ទី២.ឈ្មោះ យង់ ប៉ុន ភេទប្រុស អាយុ ៥៤ឆ្នាំរស់នៅភូមិសំឡាញ ឃុំភ្នំត្បែងមួយ សម្ភារផ្តល់ជូនមាន៖ អង្ករ ២៥គីឡូក្រាម ,ទឹកស៊ីអ៊ីវ ១យួរ ,ត្រីខ ១យួរ ,មី ១កេះ និងថវិកាចំនួន ២៥ម៉ឺនរៀល ដែលបានមកពីការចូលរួមពីថ្នាក់ដឹកនាំ និងសហការី៕