ឯកឧត្តមគន់ គីមទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាអនុប្រធានទី១ គណៈកម្មាធិការជាតិ គ្រប់គ្រង់គ្រោះ មហន្តរាយបានអញ្ជើញជាអធិបតី ក្នុងពិធី អនុវត្តលំហាត់សមយុទ្ធជំនាញ សង្គ្រោះគ្រោះមហន្តរាយ 

0

កំពង់ឆ្នាំង:នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយអភិបាលរងខេត្ត បានអមដំណើរឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញជាអធិបតី ក្នុងពិធីអនុវត្តលំហាត់សមយុទ្ធជំនាញសង្គ្រោះគ្រោះមហន្តរាយដោយទឹកជំនន់ ឆ្នាំ២០២២ នៃកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយលេខ៧២៥ របស់កងពលតូចអន្តរាគមន៍លេខ១ដែលធ្វើឡើងនៅភូមិកំពង់ត្រឡាចក្រោមឃុំកំពង់ត្រឡាចស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ក្នុងនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅពេលមានគ្រោះ
មហន្តរាយកើតឡើងនៅតំបន់ណាមួយកងប្រតិបត្តិការរបស់យើង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋឲ្យបានជាមុនសិន កុំឲ្យមានបញ្ហាអ្វីកើតឡើងឲ្យសោះចំពោះប្រជាពលរដ្ឋ។

ការៀបចំលំហាត់សមយុទ្ធនាពេលនេះគឺជាការដាក់ចេញជាវិញ្ញាសា និងការរំលឹកដល់បណ្តាកងប្រតិបត្តិការក្នុងរុករក
និងសង្គ្រោះគ្រោះមហន្តរាយទាំងអស់ត្រូវពង្រឹងសមត្ថភាពជំនាញមធ្យោបាយនិងសម្ភារ:របស់ខ្លួនដើម្បីឆ្លើយតបចំពោះសភាពការណ៍កើតឡើងជាយថាហេតុដោយសារបញ្ហាគ្រោះមហន្តរាយទឹកជំនន់និងគ្រោះមហន្តរាយផ្សេងៗទៀត។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអញ្ជើញសំណេះសំណាលជាមួយកងទ័ព និងចែកអំណោយគ្រឿងឧបភោគ
បរិភោគជូនដល់ប្រជាពលរដ្ឋផងដែរ៕ សុខ គឹមសៀន