ខេត្តបន្ទាយមានជ័យ ក្នុងមួយខែៗលុយបង់ពន្ធចូលរដ្ធស្ទើរតែរាប់មឺុនដុល្លាត្រូវខាតបង់ដោសសាតែមានបទល្មើសម៉ូតូគេចពន្ធដែលឈ្មួញនាំចូលពីប្រទេសថៃទាំងថ្ងៃនិងយប់តាមច្រករបៀងស្រុកម៉ាឡៃនិងច្រកផ្សេងៗទៀត។ការនាំចូលម៉ូតូសេរីទំនើបយកមកលក់ក្នុងខេត្តបន្ទាយមានជ័យដោយមិនចាំបាច់ធ្វើការបង់ពន្ធជូនរដ្ធនោះដោយសារតែពួកឈ្មួញទាំងអស់នោះយកលុយទាំងពាន់ដុល្លាទៅបង់តាមផ្លូវងងឹតឲ្យគយនិងមន្ត្រីពាក់ពន្ធជាច្រើនទៀតទើបម៉ូតូក្តៅទាំងអស់នោះអាចជិះចូលមកទីរួមខេត្តយកមកដាក់លក់តាមស្តង់បានស្រួលយា៉ងដូច្នេះ ដូចពាក្យចាស់ពោលថា ចោរស្រុកឲ្យដៃទើបចោរព្រៃវាហ៊ាន។
បញ្ហាបទល្មើសបានកើតឡើងយ៉ាងគគ្រឹកគគ្រេងមានដូចម៉ូតូគេចពន្ធនិងត្រាក់ទ័រត្រូវបានឈ្មួញលួចនាំចូលពីប្រទេសថៃតាមច្រករបៀងដែលត្រូវបានឃឹបឃឹតជាមួយកំលាំងសមិត្តកិច្ចដែលឈរជើងតាមបន្ទាត់ព្រំដែន។ ជាក់ស្តែងនៅច្រករបៀងខ្លាង៉ាប់និងកោះស្នួលស្រុកម៉ាឡៃស្ថិតនៅក្នុងឃុំទួលពង្រស្រុកម៉ាឡៃជាប្រភេទម៉ូតូកាច់ចោរកដែលចោថៃលួចពីប្រទេសថៃជាម៉ូតូសេរីថ្មីលួចមកលក់អោយឈ្មួញខ្មែរទិញនាំចូល។
ម៉ូតូដែលឈ្មួញនាំចូលតាមច្រករបៀងមាននៅស្រុកម៉ាឡៃ ស្រុកស្វាយចេក ស្រុកថ្មពួក ស្រុកអូរជ្រៅ ក្រុងប៉ោយប៉ែតដែលលួចនាំចូលក្នុង១យប់មួយថ្ងៃមិនតិចជាង៥០គ្រឿងទេ។ដែលឈ្មួញទទួលទិញគេដាក់លក់គ្មានពន្ធនៅតាមស្តងដាក់លក់មូ៉តូនៅក្នុងខេត្តបន្ទាយមានជ័យនេះបានយា៉ងម៉ាសេរី។លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យធ្លាប់បានដាក់
វិធានការដល់កំលាំងសមិត្តកិច្ចទាំងអស់ដែលឈរជើងនៅតាមបន្ទាត់ព្រំដែនដើម្បីមានវិធានទប់ស្កាត់និងបង្រាបដែរតែការបង្ក្រាបដូចជាគ្មានប្រសិទ្ធិភាពដែលឃើញការដាក់តាំងម៉ូតូគេចពន្ធនៅខេត្តបន្ទាយមានជ័យជាង១០កន្លែងដែលដាក់តាំងលក់ម៉ូតូគ្មានពន្ធដើម្បីបំភាន់ភ្នែកសមត្ថកិច្ចទំនងមើលមិនឃើញបទល្មើស៕ ដោយ ផន សុជាតិ