ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបង្ហាញ មុខសញ្ញាចោរលួចចោរឆក់មានស្ថានទម្ងន់ទោសចំនួន០៩នាក់

0

អត្ថបទនិងរូបភាពលោកសុខ គឹមសៀន

កំពង់ឆ្នាំង : ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបង្ហាញមុខសញ្ញាក្រុមចោរ
លួចចោរឆក់មានស្ថានទម្ងន់ទោសចំនួន ៩នាក់នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី០៨ ខែកញ្ញាឆ្នាំ២០២២នេះ បន្ទាប់ពីសមត្ថកិច្ចសហការគ្នាចុះបង្ក្រាប និងចាប់ខ្លួនបានក្រោយពីពួកគេធ្វើសកម្មភាពនៅក្នុងស្រុកចំនួន ៤ក្នុងខេត្តកំពង់ឆ្នាំង ។

លោកឧត្តមសេនីយ៍ត្រីប៉ុល វុទ្ធី ស្នងការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បាននិយាយឲ្យដឹងថា អនុវត្តតាមបទបញ្ជារឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល
ខេត្តនិងជាគណៈបញ្ជាការឯកភាពខេត្ត និងលោកឧត្តមសេនីយ៍ទោខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ក្រោយពីមានសកម្មភាពចោរលួចចោរឆក់មានស្ថានទម្ងន់ទោសកើតមាននៅក្នុងខែ០៧និងខែ០៨នៅក្នុងស្រុកចំនួន០៤គឺស្រុកកំពង់ត្រឡាច,ស្រុកសាមគ្គីមានជ័យ ស្រុកទឹកផុស និងស្រុករលាប្អៀរ ។

លោកបានដឹកនាំសមត្ថកិច្ចជំនាញ
បានសហការជា មួយនគរបាលស្រុក នគរបាលប៉ុស្តិ៍ពាក់ព័ន្ធ និងករណីមួយ
ចំនួនបានសហការជាមួយ សមត្ថកិច្ចនគរបាលខេត្តកណ្ដាលនិងខេត្តកំពង់ស្ពឺផងដែរក្នុងពេលចេញប្រតិបត្តិការស្រាវ
ជ្រាវរកមុខសញ្ញាជនល្មើសដែលភាគ
ច្រើនធ្វើសកម្មភាពនៅពេលយប់ ដោយប្រើរូបភាពជិះម៉ូតូធ្លាក់ផ្ដួលម៉ូតូជនរង
គ្រោះឬឆក់កាបូបជនរងគ្រោះពេលជន
រងគ្រោះដួលម៉ូតូពួកវាក៏បានទាញកាំបិតដេញកាប់និងពេលជនរងគ្រោះរត់ចេញហើយនោះពួកវាក៏លួចយកម៉ូតូតែម្តង ។

ជាក់ស្ដែងនៅក្នុងអំឡុង ខែសីហាកន្លងមកថ្មីៗនេះសមត្ថកិច្ចស្រាវជ្រា វចាប់ខ្លួន បានមុខសញ្ញាខាងលើនេះចំនួន០៩នាក់ មាន១.ឈ្មោះ រិន មិថុនា ,២. ស និមល , ៣ .លានថា, ៤ .ងន សេងលី ,៥ .ប៊ុន រ៉ូស ,៦ ជា សុង , ៧. រ៉េត រ៉ុង ,៨.ហូរ អូន , ៨  យន ពិសី ,៩ .សាន់ ពួកគេទាំង០៩
នាក់នេះ រស់នៅក្នុងឃុំមានក (មានោក)
ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានរួមមាន កាំបិត១ ,ពូថៅ ១និងម៉ូតូ
០៤ គ្រឿង។

លោកឧត្តមសេនីយ៍ត្រីប៉ុលវុទ្ធីបានបញ្ជាក់
ឲ្យដឹងទៀតថា ដោយឡែកនៅក្នុងអំឡុងខែកក្កដា កន្លងមកមុខសញ្ញាដែលធ្វើ
សកម្មភាពដូចខាងលើនេះ និងលួចគាស់ផ្ទះលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅក្នុងក្រុងកំពង់ឆ្នាំង និងក្នុងស្រុករលាប្អៀរក៏ត្រូវបានសមត្ថកិច្ចបង្ក្រាបចា ប់ខ្លួនបាន ចំនួន០៧នាក់ផងដែរ ដែលជនល្មើសមួយចំនួន នៅក្នុងស្រុកសាមគ្គីមានជ័យ និងមួយចំនួនទៀតមកពីស្រុកពញាឮ ខេត្តកណ្ដាល។

ជនសង្ស័យទាំង ៧នាក់នេះ ក៏ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ
ខេត្ត និងត្រូវបានតុលាការឃុំខ្លួននៅក្នុងពន្ធនាគារខេត្តអស់ហើយ។

លោកស្នងការរង ក៏បានឲ្យដឹងទៀត
ថា ពាក់ព័ន្ធនឹងផលលំបាកមួយ ចំនួន ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីាងលើនេះ មុខសញ្ញាមួយចំនួនជនរងគ្រោះមិន
ស្គាល់មុខដោយសារពួកវាធ្វើសកម្មភាពនៅពេលយប់និងពេលខ្លះជនរងគ្រោះ មិនបានរាយការណ៍ជូនសមត្ថកិច្ចនៅកន្លែងកើតហេតុទាន់ពេលវេលា ។

ក្នុងករណីនេះដែរលោកស្នងការរងនគរ
បាលខេត្តកំពង់ឆ្នាំងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ពេលជួបហេតុការណ៍ដូចខាងលើនេះ ត្រូវរាយការណ៍ជូនសមត្ថកិច្ចឲ្យបានទាន់ពេលវេលា និងពេលទុកដាក់ម៉ូតូត្រូវចាក់សោរក សោរកង់ ឲ្យបានត្រឹម ត្រូវនិងមានការប្រុងប្រយ័ត្នខ្ពស់ ៕