កម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសនេសាទកាប់បំផ្លាញរបាំងសាច់អួនខុសច្បាប់ចំនួន២៦កន្លែងមានប្រវែង៧៣០ម៉ែត្រ

0

អត្ថបទលោកសុខ គឹមសៀន

កំពង់ឆ្នាំង: លោក លីឡា នាយខណ្ឋរដ្ឋបាលជលផលកំពង់ឆ្នាំង បានឲ្យដឹងថា អនុវត្តតាមបទបញ្ជារប្រមុខរាជរដ្ឋាភិ

បាល និងបទបញ្ជាររបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២កំពង់ឆ្នាំងសម្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងសហការជាមួយគណៈបញ្ជាការឯកភាពស្រុកបរិបូណ៌  និង គណ:បញ្ជាការ​ឯកភាព​ស្រុកកំពង់ ត្រឡាច និងសហគមន៍នេសាទ បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផល នៅចំណុចឃុំអំពិលទឹក​ ចំណុច​ស្តីបន្លិច ព្រែកគន្លង​ចំណុច​ព្រែកឱម៉ាល់​និងចំណុចប្រឡាយដៃត្រង់ ក្នុងស្រុកបរិបូណ៌ និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​ ។

ក្នុងកិច្ចប្រតិបត្តិការខាងលើនេះបានប្រើប្រាស់កម្លាំងសរុប ២២នាក់ និង មធ្យោបាយកាណូតស្មាច់ចំនួន០៦ គ្រឿង។

ជាលទ្ធផលកម្លាំងសមត្ថកិច្ចយើងបាន បំផ្លាញចោលវត្ថុតាងរួមមាន៖ របាំងសាច់អួនចំនួន០១ករណី ស្មើនឹង០២កន្លែង មានប្រវែង​២៥០​ម៉ែត្រលូសាច់អួនចំនួន៥ មាត់,រុះរើរបាំងស្បៃមុងចំនួន០១ករណី
ស្មើនឹង២៤កន្លែងមានប្រវែង៤៨០ម៉ែត្រ
លូស្បៃមុងចំនួន២៤ មាត់,បង្គោលសរុបចំនួន៧៥០ដើម និងបាន​ចាក់លែង​ត្រីចម្រុះ​ចូលបឹងធម្មជាតិវិញ ចំនួន៥០ គីគីឡូក្រាមផងដែរ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តក៏បានឲ្យ ដឹងផងដែរថា ជាទិសដៅរបស់មន្ទីរ និងរបស់គណៈបញ្ជាការឯក ភាពខេត្ត សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផល និងនាយសង្កាត់រដ្ឋបាលជលផល គ្រប់ស្រុកត្រូវសហការបង្ក្រាប ជាមួយគណៈបញ្ជា
ការឯកភាពស្រុក ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានជាប្រចាំដោយមិនត្រូវឲ្យមានបទល្មើសនេសាទកើតមានអនាធិបតេយ្យនោះឡើយ។

ករណីនេះបើមានបទល្មើសនេសាទនៅក្នុងសង្កាត់ ឬផ្នែកជលផលណា មួយ ដោយការទ្វេសប្រហែស ឬសមគំនិត
មន្ត្រីទទួលខុសត្រូវក្នុងសង្កាត់ និងផ្នែកនេសាទនោះត្រូវទទួលខុសត្រូវចំពោះមុខ គណបញ្ជា ការឯកភាពរដ្ឋបាលខេត្ត៕