ប្រជាពលរដ្ឋរស់នៅភូមិប្រអោបរណបភូមិម្រេចមានសេចក្តីត្រេកអរយ៉ាងខ្លាំងបានឮសម្លេងលោកមេឃុំស្រយង់បាននិយាយថាផ្លូវមួយខ្សែក្រាលក្រូសក្រហមនិងជិតមកដល់ហើយ

0

ព្រះវិហារ លោកមេឃុំស្រយង់ ព្រះតេជៈគុណគឹមរស្មី និងក្រុមការងារបានធ្វើដំណើរទៅជួបម្ចាស់ឆ្នោតនៅភូមិប្រអោបរណប ភូមិម្រេច ឃុំស្រយង់ស្រុកគូលែន ខេត្តព្រះវិហារ
នៅថ្ងៃទី8ខែកញ្ញាឆ្នាំ2022
នៅរសៀលថ្ងៃនេះ ដែរលោកមេឃុំស្រយង់បានសំំណេះសំណាលសួរសុខទុកទៅកាន់ប្រជាពលរដ្ឋ នៅភូមិប្រអោបដោយមានការទុកលំបាកពីជីវិភាពរស់នៅប្រចាំថ្ងៃនិង
ប្រជាពលរដ្ឋ បានត្អូញត្អែប្រាប់លោកមេឃុំថា សព្វថ្ងៃនេះពួកគាត់ពិបាករស់នៅដោយក្រុមលោកបេន ហ៑ាមមិនអោយជីកទំពាំងឫស្សីព្រៃ ចុងផ្តៅមិនអោយកាប់យកមកដែលជាបន្លែធម្មជាតិ ដែលពួកគាត់ធ្លាប់ហូប មិនអោយគាត់ធ្វើក្បាលស្រែសូម្បីតែ គាត់យកគោយន្តទៅព្យួរក៏ចាប់គាត់យកទៅពិន័យដែរ ដីពួកគាត់ខាងបរិស្ថានបានចុចអស់ហើយនៅឡើយមិនទាន់មានប្លង់រឹង លោកមេឃុំស្រយង់និង
ពាំនាំពាក្យសំដីប្រជាពលរដ្ឋ និងធ្វើរបាយការណ៍ផ្ញើរថ្នាក់លើ។
លោកមេឃុំស្រយង់បានសន្យាថាឆ្នាំ2023និងមានគម្រោងអភិវឌ្ឍន៍មូលនិធិឃុំនិងចូលមកដល់ហើយបងប្អូនឈប់បារម្ភទៀតទៅខាងមុខទៀតយើងមានផ្លូវល្អនិងគេប្រើមិនធ្លាប់មានពីមុនមកយើងអាចដឹកជញ្ជូនផលដំណាំដូចជាដំឡូងមីនិងធ្វើដំណើរតាមម៉ូតូនិងគោយន្តក៏ស្រួលដែរ អ្នកមានផ្ទៃពោះទៅសំរាលកូននៅមណ្ឌលសុខភាពក៏ងាយស្រួលនិងអ្នកជំងឺមកសំរាកព្យាបាលនៅមណ្ឌលសុខភាពកោះកេរ្តិ៍ស្រយង់។
លោកមេឃុំបានបន្តទៀតថាគាត់ធ្វើដំណើរមកជួបបងប្អូននេះពិតជាពិបាកផ្លូវមែនដោយផ្លូវផុងពីព្រោះរដូវវស្សាលោកមេឃុំបានថ្លែងអំណគុណដល់ម្ចាស់ឆ្នោតតែងតែគាំទ្រដល់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចហ៑ុនសែនជាប្រធាននិងគាំទ្រសម្តេច2023ទៀត
ដោយ សែម ឡុំ