សមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានបង្ក្រាបទីតាំងល្បែងស៊ីសងប្រជល់មាន់និង​អាប៉ោង ដុះ​ស្លែ​ដ៏​ធំមួយកន្លែងកំពុងតែបើកដំណើរការលេងយ៉ាង អនាធិបតេយ្យ

0

ខេត្ដស្ទឹងត្រែង​៖ ទីតាំងល្បែងស៊ីសង​មាន់​ជល់ និង​អាប៉ោង ដុះ​ស្លែ​ដ៏​ធំមួយកន្លែងកំពុងតែ​ប្រមូលផ្ដុំ​គ្នីគ្នាលេងភ្នាល់​ដាក់លុយយ៉ាងគគ្រឹក គគ្រេងដោយមិនខ្លាចញញើតអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានសោះឡើយ ដែលមានទីតាំងតាម​ផ្លូវ​លេខ​៧៨ ចេញ​ពី​រង្វង់​មូល​អូរ​ពងមាន់​ចំងាយ ១២០០ ម៉ែត្រ នៅ​ចំនុច​ភូមិ​រាជា​នុ​គោល សង្កាត់​រាជា​នុ​គោល ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង ។​

ប្រភពពីអ្នកចេញចូលលេងល្បែងសុីសងមាន់ជល់និងអាប៉ោង បានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថាចំពោះទីតាំងជល់មាន់និងអាប៉ោងនេះគឺបើកលេងជាយូរណាស់មកហើយ ម្យ៉ាងវិញទៀតអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនហ៊ានបង្ក្រាបនោះទេ ដោយម្ចាស់ទីតាំងបានរត់ការគ្រប់ច្រកល្ហកអស់ហើយពោលគឺ លេងបានដោយសេរី ។

ពលរដ្ឋបានឲ្យដឹងថា ចំពោះទីតាំងជល់មាន់និងអាប៉ោងនេះពីមួយថ្ងៃទៅមួយថ្ងៃឃើញមានមនុស្សចេញចូលលេងយ៉ាងច្រើនកុះករពពាក់ពពួនគ្នាដូចដង្ហែកឋិន ដោយមិនខ្លាចញញ្ញើតអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាននោះឡើយ ហាក់បីដូចប្រទេសនិងច្បាប់។

ពលរដ្ឋមានការសង្ស័យថា អាជ្ញាធរនឹងសមត្ថកិច្ចពាក់ព័ន្ធត្រូវរ៉ូវគ្នាជាមួយម្ចាស់ទីតាំងអស់ហើយទេដឹងទើបបើកលេងល្បែងសុីសងជល់មាន់និងអាប៉ោងបានយ៉ាងគគ្រឹកគគ្រេងបែបនេះ។

ពលរដ្ឋលើកឡើងថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីតករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម​ក៏ដូចក្នុងមូលដ្ឋានផងដែរ។

គួរម្លឹកថា​ កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាល​ពាក់ពន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមាន​ការយោគយល់ឡើយ ដើម្បីធានា​សុខ​សុវត្ថិភាព​ជួនប្រជាពរដ្ឋ​ ឲ្យ​ស្របតាម​ គោល​ នយោបាយ​ ភូមិ​ ឃុំ​ សង្កាត់ មានសុវត្តិភាព ទាំង៧​ចំណុច​ របស់​ រាជរដ្ឋាភិបាល​ ដែលដាក់ចេញ​ដោយក្រសួងមហាផ្ទៃ​ ។

ជុំវិញករណីខាងលើនេះដែរ អង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺពី លោក ឈួក កុម៉​ល់ អធិការ​នគរបាល​ក្រុង​ស្ទឹងត្រែងបានទេព្រោះថាឲ្យតែឮអ្នកសារព័ត៌មានគឺលោកចុចបិទទូរសព្ទតែម្ដង ។

ទោះជាយ៉ាងណាក្ដីបងប្អូនប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាមានវិធានការបង្ក្រាបនូវល្បែងសុីសងជល់មាន់និងអាប៉ោងទាំងនេះផង បងប្អូនប្រជាពលរដ្ឋមានសង្ឃឹមជឿជាក់លើកឯកឧត្តមអភិបាលខេត្តនិងលោកឧត្ដមសេនីយ៍ទោ ស្នងការខេត្ដ លោកតែងតែដោះស្រាយរាល់បញ្ហាប្រឈមនានាជូនពលរដ្ឋកន្លងមក ពួកគាត់ សង្ឈឹម យ៉ាងមុតមាំថានិងមានចំណាត់ការចំពោះករណីល្បែងសុីសងទាំងនេះដើម្បីឲ្យស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។

ជុំវិញករណីខាងលើនេះដែរអង្គភាពសារព័ត៌មានយើងនឹងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់ឬបកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចឬសមុីភាគីពាក់ព័ន្ធទាំងអស់ដើម្បីឱ្យពលរដ្ឋអស់ការមន្ទិលសង្ស័យ៕