សមាគមថ្នាលយុវជនកម្ពុជាសសយក ខេត្តព្រះវិហារបានយកអំណោយសប្បុរសធម័ជូនដល់លោកគ្រូសិស្សានុសិស្សនិងគ្រួសារចាស់ជរានិងប្រជាការពារភូមិនៅសាលាបថមសិក្សាប្រអោយ

ព្រះវិហារ កាលពីថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០២២ សមាគមថ្នាលយុវជនកម្ពុជា (សយក) សាខាខេត្តព្រះវិហារ ដឹកនាំដោយព្រះអង្គ ភិក្ខុ រស្មី ជាទីប្រឹក្សា សយកដោយមានការរួមចូលរួមសប្បុរសធម៍ម្ចាស់សួនផ្កាលឿង500$រួមជាមួយមិត្តភក្តិតាមរយៈព្រះអង្គភិក្ខុរស្មីដោយមានការចូលរួមក្រុមការងារផងដែរលោក ហ៊ន សុមេធ ផ្នែក រដ្ឋបាល និងជា តំណាង ឲ្យលោក អុក ភាក់ ប្រធាន ថ្នាលយុវជនកម្ពុជា សាខាខេត្តព្រះវិហារលោក ទីង ឡែត អនុប្រធាន សបស សាខា ខេត្តព្រះវិហារ
លោក ស្រី គឿម មេឃុំ ស្រយង់
លោក វរសេនីយ៍ទោ ចាន់ ក្រឹត្យា អធិការរងស្រុក គូលែន
លោក សៅ សុីថា មន្រ្តី ការិយាល័យអប់រំស្រុក គូលែន
លោក ជុំ ប៉យ ប្រធាន សមាគម គ្រួសារមហាមិត្ត ឃុំ ស្រយង់
លោក ថី ថៀង មេភូមិ ម្រេច
.លោក សុក ស្តើង អ្នកភូមិ ប្រអោប
លោក នូវ សុភក្រ ប្រធាន អង្គការ ថែរក្សា ការពារ ធម្មជាតិ
និងបានសហការចូលរួមពីសប្បុរសជនជាច្រើនបានយកអំណោយទៅចែកជូន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសាលាបឋមសិក្សា ប្រអោប និងប្រជាពលរដ្ឋ រស់នៅ ភូមិប្រអោប ឃុំ ស្រយង់ ស្រុកគូលែន ខេត្ត ព្រះវិហារ ។ ដែលជាសាលារៀនដាច់ស្រយាលមួយជាប់ស្រុក ជីក្រែង ខេត្តសៀមរាប ចំងាយ ប្រហែល100 km ពីទីរួមខេត្តព្រះវិហារ។
មានដូចជា
– ឧបត្ថម្ភ ថវិកា 100$ ដល់ សាលាបឋមសិក្សា ប្រអោប និង 150 000 រៀល សំរាប់គ្រូបីនាក់
– ថវិកា 200 000រៀល ជូនដល់ប្រជាការពារ 10 នាក់
– ថវិកា 125 000 រៀល ជូនដល់ ចាស់ជរា 25 នាក់
– សៀវភៅ 170 ក្បាល ប៊ិច 85 ដើម បន្ទាត់ 85 នំបុ័ង 200ដើម
– ខោអាវ ចែកឲ្យ កូនសិស្ស 85 កំផ្លេ
– សារុង ចំនួន 25
– ស័ង្កសី ចំនួន 20 សន្លឹក
– អង្ករ សុខភាព 28 kg
-ទឹកសុទ្ធ 30 យួ
– អង្ករ 1 បេ 20 kg មុី 1 កេស ទឹក សុីអុីវ 1 យួន ទឹក ត្រី 2 យួ ត្រីខ 1 យួ ។
ជាចុងក្រោយ សមាគមថ្នាលយុវជនកម្ពុជា សាខាខេត្តព្រះវិហារ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះអស់លោក លោកស្រី អជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និង បងប្អូន សប្បុរសជននានាទាំងអស់ដែលបានជួយជាថវិការ សម្ភារៈ គ្រឿងឧបភោគបរិភោគ…សមាគមថ្នាលយុវជនកម្ពុជា សាខាខេត្តព្រះវិហារ សូមជូន ពុទ្ធិពរ ទាំងបួន ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំឲ្យឃ្លៀងឃ្លាតឡើយ។ដោយសែមឡុំ