ច្រកទ្វារតំបន់ព្រំដែនម៉ាឡៃនឹងត្រូវបិទបណ្តោះអាសន្ន បើសិនទឹកនៅតែបន្តជន់លិច

0

បន្ទាយមានជ័យ៖ ប្រធានគណៈកម្មការច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ លោក ស សំណាង បញ្ជាក់ថា ទឹកអូរព្រំដែនកម្ពុជា.ថៃ កំពុងហក់ឡើងខ្លាំង បណ្ដាលឲ្យលិចស្ពានច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ ហើយបើបន្តលិចខ្លាំងច្រកឈមនឹងការបិទ ខណៈដែលទឹកកំពុងហក់ឡើង នៅល្ងាចថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២។

លោក ស សំណាង បានប្រាប់ថា៖ នៅច្រកទ្វារព្រំដែនម៉ាឡៃជំនន់ទឹកភ្លៀងបានជន់លិចលើស្ពានដែលកម្រិតឡើងខ្ពស់ជាង ១ម៉ែត្រ បណ្តាលទឹកហូរកាត់ពីលើស្ពាន ជិតកន្លះម៉ែត្រ ដែលទឹកហូរខ្លាំងដែលជាការព្រួយបារម្ភនៅពេលប្រជាពលរដ្ឋឆ្លងកាត់ទៅមក និងរថយន្តដឹកទំនិញឆ្លងកាត់ ទៅមកតាមច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ។

ទឹកជំនន់លិចស្ពានច្រកទ្វារព្រំដែនម៉ាឡៃ មានរយៈពេល២លើកមកហើយ លើកទី១ លិចនៅដើមខែសីហា ឆ្នាំ២០២២ និងលិចលើកទី២ នៅនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ ដែលទឹកជំនន់បានហូរកាត់ស្ពានច្រកទ្វារព្រំដែនម៉ាឡៃ ឃើញមានកងកម្លាំងទាំងបី ឈរចាំធ្វើចរាចរណ៍នៅលើស្ពានច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ បើទឹកហក់ឡើងខ្លាំង សមត្ថកិច្ចផ្ទាកមិនឲ្យធ្វើចរាចរណ៍ជាបណ្តោះអាសន្ន។

លោក ស សំណាង បានបញ្ជាក់ថា៖ បើសិនជាទឹកជំនន់ទឹកភ្លៀងនៅតែបន្តជន់លិចខ្លាំងអាចប្រឈមនិងការបិទច្រកមិនឲ្យ ឆ្លងកាត់តែជំនន់ទឹកភ្លៀង មានរយៈពេល៣ ទៅ៤ថ្ងៃ អាចស្រកទឹកអស់ពីលើស្ពានច្រកទ្វារអូរព្រំដែនអាចដំណើរការទៅមកស្រួលនៅពេលនេះ ស្ថានភាពអូរព្រំដែនដូចជាបន្តហក់ឡើង ព្រោះស្ថានភាពជំនន់ទឹកភ្លៀងដែលហូរធ្លាក់ពីប្រទេសថៃហូរធ្លាក់ចូលអូរព្រំដែនបណ្តាលឲ្យលិចច្រក និងផ្ទះសំបែងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយអូរមួយចំនួនផងដែរ៕