ខេត្តកំពង់ធំ ៖ ពិធីតាំងពិពរណ៍ ពាណិជ្ជកម្ម សម្ព័ន្ឋភាពរវាងប្រទេស ជាប់ព្រំដែន ថៃ កម្ពុជា វៀតណាម ឡាវ ត្រូវបានប្រារព្វឡើង នៅក្នុងបរិវេណ សាលាខេត្តឧប៊ុនរាជឋានី នៃព្រះរាជាណាចក្រថៃ ក្នុងគោល បំណង ផ្សារភា្ជប់នូវចំណងមិត្តភាព រវាងសម្ព័ន្ឋភាព ប្រទេសជាប់ព្រំដែន ដើម្បី ត្រៀមចូលជា សម្ព័ន្ឋសេចដ្ឋកិច្ច អាស៊ាន ( AEC) នៃឆ្នាំ ២០១៥ និងបានរៀបចំឡើងដោយ ក្រសួងសភាពាណិជ្ជកម្ម នៃព្រះរាជាណាចក្រថៃ។
ក្នុងគោលបំណង គាំទ្រ និង ជម្រុញការអភិវឌ្ឍន៍ ទីផ្សាតាមបណ្តោយព្រំដែន ដើម្បីនាំផលិត ផល ដែលបានផលិត រួមមានដំណាំកសិកម្ម ឧស្សហកម្ម អ៊ីឡិចទ្រឡិច ទាន់សម័យ ចូលមកតាមតម្រូវ ការទីផ្សារ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ក្នុងការជម្រុញ ឲ្យសេដ្ឋកិច្ច និងមានការប្រើប្រាស់ នៅក្នុងភូមិភាគ មានការ អភិវឌ្ឍន៍ អ្នកធុរៈកិច្ច អ្នកផលិត និងអ្នកប្រកបអជីវកម្ម បានសិក្សរៀនសូត្រ ដែលនឹងឈានទៅ
ការរួមគ្នាជាសម្ព័ន្ឋមិត្ត ផ្នែកធុរៈកិច្ច នៃទីផ្សារអាស៊ាន ។ ពិធីតាំងពិពេណ៍នេះ ត្រូវបានចូលរួមពី ៧៧ខេត្តនៃប្រទេសថៃ និងមកពីប្រទេស ឡាវ , កម្ពុជា , វៀតណាម ,ចិន) នៅក្នុងខេត្តឧប៊ុនរាជឋានី នៅថ្ងៃទី ២៦ ខែ កុម្ភះ ឆ្នាំ ២០១៤ ក្រោមការចូលរួម ដោយឯកឧត្តម វ៉ាន់ឆ័យ សុទ្ធវរៈជ័យ អភិបាលខេត្តឧប៊ុនរាជឋានី និង ឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ អមដំណើរដោយ ឯកឧត្តម គង់ វិមាន អភិបាលរង
ខេត្តកំពង់ធំ និងលោក ឧញ៉ា ហេង សំណាង ប្រធានសភាពាណិជ្ជកម្ម កំពង់ធំ ព្រះវិហារ ពិធីសំណេះសំណាល ជាចំណងមិត្តភាព ដើម្បីកាត់បន្ថយឧបស័គ្គរារាំង ខាងទំនាក់ទំនង ចាត់ចំណាយផលិតផល ដោយបានរៀបចំពិធី ចុះកិច្ចព្រមព្រៀង ជាមួយដៃគូរអ្នកធុរៈកិច្ចអ្នកនាំផលិតផលចេញ និងអ្នកនាំផលិតផលចំណាយ រួមមានចំនួន ១១៥គូរ មកពី៤ ប្រទេស ។ ឯកឧត្តម គង់វិមាន បានមានប្រសាស៍ថា
សភាពាណិជ្ជកម្ម កំពង់ធំ ព្រះវិហារ កំពុងតែបោះជំហ៊ានទៅ មុខខណៈពេលដែល ជំនួបដៃគូរអ្នកធុរៈកិច្ច ក្នុងឳកាសតាំងពិពរណ៍ អន្តរជាតិក្នុង ខេត្តឧប៊ុនរាជឋានី ក្នុងនោះដែរខេត្តកំពង់ធំ កំពុងតែត្រៀមខ្លួនសម្រាប់ ការធានាបាននូវការ នាំចេញដូចជា ស្វាយចន្ទី ចេក ល្ង
សណ្តែកសៀង សណ្តែកដី ដំឡូងមី ស្វាយ អង្ករ និងផលិតផលជាច្រើនទៀត មិនតែប៉ុណ្ណោះ ខេត្តកំពង់ធំ គឺជាខេត្តដែលមាន លទ្ធភាព ក្នុងការទទួលនូវអ្នកវិនិយោគទុន សម្រាប់អភិវឌ្ឍន៍ ដោយមានផ្ទៃដីកសិកម្មរាប់ពាន់ហិចតា និងមានអ្នកវិនិយោគជាច្រើន មានចំណាប់អារម្មណ៍ និងកំពុងតែចែចូវសាង់សង់ ជារោងចក្រអគ្គីសនីយ៍ នាពេលខាងមុខ ។
ដោយ ប៊ុន រដ្ឋា