៖ប្រតិបត្តិការដ៏ក្តៅគគុកមួយរវាងកំលាំងអាវុធហត្ថនិងឧក្រិដ្ឋជនជួញដូរគ្រឿងញៀនចរាចរចេញពីព្រំដែនកម្ពុជាឡាវ ក្នុងឃុំព្រះរំកិល តាមរថយន្តលុចស៊ី៣៣០ស៊េរីទំនើប ទៅកាន់ក្រុងសៀមរាបត្រូវបានកំលាំងអាវុធហត្ថដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីអៀង វ៉ាន់ឌីមេបញ្ញាការកងរាជអាវុធហត្ថខេត្តយករថន្តចំនួនបួនគ្រឿង តាមប្រម៉ាញ់ស្ទាក់ចាប់បាន កាលពីវេលាម៉ោង១៤និង១០នាទី ថ្ងៃអង្គារទី១៦ខែកញ្ញាឆ្នាំ២០១៤ នៅចំនុចភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរៀប។ លោកឧត្តមសេនីយ៍ត្រីអៀង វ៉ាន់ឌីមេបញ្ជាការកងរាជអាវុធហត្ថបានអោយដឹថានៅក្នុងប្រតិបត្តិការ នេះសមត្ថកិច្ចបានធ្វើការស្ទាក់ចាប់បានរថយន្តលុចស៊ី៣៣០ពណិ៍ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2V9990និងមានស្លាក
លេខ ខេមរភូមិន្ទ០2-2-5853 ដាក់ក្នុងរថយន្តសម្រាប់ដូ រួមនិងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកក)ទម្ងន់៩២៧ក្រាម និងឃាត់ជនសង្ស័យម្នាក់ឈ្មោះលី ស៊ឺហ៍វឌ្ឍនា ភេទប្រុស អាយុ២៩ឆ្នាំមានមុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀម រាប។ លោកឧត្តមសេនីយ៍ត្រីបានបន្តថាមុននិងឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យកំលាំងអាវុធហត្ថបានធ្វើការស៊ើអង្កេត អស់រយៈជាច្រើនខែមកហើយ ពោលគឺជនសង្ស័យតែងតែ ធ្វើចរាចណ៍ទៅឃុំព្រះរំកិលជាប់
ព្រំដែនឡាវឆ្លងកាត់ស្រុកថាឡាបរិវ៉ាត់ទៅមក ជាញឹកញាប់គួរអោយសង្ស័យ ទើបកំលាំងជំនាញបានស្រាវជ្រាវទើបដឹងថា ជាមុខសញ្ញាឧក្រិដ្ឋជនជួញដូគ្រឿងញៀន។លោកបន្តថាក្រោយពីជនសង្ស័យចេញពីព្រំដែនឡាវ ទៅកាន់គោលដៅរបស់គេ ដើម្បីធ្វើការដោះដូរកំលាំងជំនាញ បានប្រើរថយន្តចំនួនបួនគ្រឿង តាមប្រម៉ាញ់មើលសកម្មភាពជនសង្ស័យ យ៉ាងក្តៅគគុក ពេលដល់ចំណុចខាងលើទើប ធ្វើការឃាត់ខ្លួនបានរួមនិងវត្ថុតាង បញ្ជូនមកកាន់ទីបញ្ចាការ កងរាជអាវុធហត្ថធ្ចើការសាកសួរ។ នៅក្នុងការសាកសួរនិងធ្វើតេស្តបឋមរកសាធាតុញៀនចំពោះមុខជនសង្ស័យក៏មានការចូលរួមពីលោកអៀង គឹមថុល
ប្រធានតុលាការខេត្ត លោកប៉ែន សារ៉ាត់ព្រះរាជអាជ្ញានិងលោកស្រីស៊ុន យ៉ឺតព្រះរាជអាជ្ញារងផងដែរ។ជនសង្ស័យបានឆ្លើយចំពោះមុខសមត្ថកិច្ចថាខ្លួនគ្មានឪពុកម្តាយរួមនិងប្រពន្ធកូនទេសព្វថ្ងៃគេស្នាក់នៅតាមផ្ទះសំណាក់និងសណ្ឋាគារ និងបានទទួលស្គាល់ថាវត្ថុតាងថ្នាំញៀន ដែលសមត្ថកិច្ចចាប់បានពិតជារបស់ខ្លួន និងពិតជាសាធាតុញៀនពិតប្រាកដមែន។ ពាក់ពន្ធនិងករណីខាងលើលោកឧត្តមសេនីយ៍ត្រីបញ្ចាក់ថាអាចនិងមានអ្នកមានអំណាចនៅពីក្រោយខ្នងជនសង្ស័យ ដោយសារផ្អែកតាមការស្រាវជ្រាវ របស់សមត្ថកិច្ច ឆែករកឃើញវត្ថុតាងមួយចំនួន នៅនិងខ្លួនជនសង្ស័យ លោកនិងបន្តស៊ើបអង្កេត រក
អ្នកពាក់ព័ន្ធនៅពីក្រោយខ្នង ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ផងដែរ។ បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង មានដូចជារថយន្តលុចស៊ីស៣៣០ស៊េរីទំនើបមួយគ្រឿង លុយរៀល លុយដុល្លា លុយបាត លុយហឹរ៉ូមួយចំនួន គ្រឿងញៀន ប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)ទម្ងន់៩២៧ក្រាម សមត្ថកិច្ចបាននិងកំពុងរៀបចំសំណុំរឿង បញ្ជូនខ្លួនទៅកាន់តុលាការដើម្បីចាត់ការទៅតាមនីតិវិធី៕ប៊ុនរិទ្ធី




































