​លួច​កាច់ក​ម៉ូតូ​គេ​បានសម្រេច​យកទៅ​លាក់ទុក​ក្នុងព្រៃ​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់​

0

​ខេត្តកំពត​៖ ជនសង្ស័យ​២​នាក់​បងប្អូន​បង្កើត​ត្រូវ​សមត្ថកិច្ច​ការិយាល័យ​ក​ណ្តា​ល ខេត្តកំពត សាង​សំណុំរឿង​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមផ្លូវ​ច្បាប់ បន្ទាប់ពី​រូបគេ​ទាំង​២​នាក់​បានធ្វើ​សកម្មភាព​លួច​កាច់​សោរ​ម៉ូតូ​គេ​ក្នុង​វត្ត​បានសម្រេច រួច​យកទៅ​ប្លុង​លាក់ទុក​នៅក្នុង​ព្រៃ ប៉ុន្តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ស្រាវជ្រាវ ទើប​ឈានទៅ​ឃាត់ខ្លួន​បុរស​ទាំង​២​នាក់​នេះ​តែម្តង​។​ ជនសង្ស័យ​២​នាក់​បងប្អូន​ខាងលើ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ក្នុងពេល​តែមួយ​នា​វេលា​ម៉ោង​១៨​ល្ងាច ថ្ងៃទី​១៥​ខែកញ្ញា ឆ្នាំ​២០១៤ ត្រង់ចំណុច​ព្រៃ​ចាស់ ក្នុងភូមិ ទ្រមែ ឃុំ​ទ្រមែ ស្រុក​ឈូក ពោលគឺ​ក្រោយពី​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ធ្វើ​សកម្មភាព​កាច់​សោរ​ម៉ូតូ​គេ​នៅក្នុង​វត្ត​ក្រាំង​ស្នាយ​បានសម្រេច​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ក្នុង​ថ្ងៃ​ដដែល​

បានសម្រេច​រួចមក​។​ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ការ​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ដោយសារ​មាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា បាន​ប្រទះឃើញ​មនុស្ស​មិន​ស្គាល់មុខ​យក​ម៉ូតូ​C125​សេរី​ឆ្នាំ​២០១៣​មួយគ្រឿង​ទៅ​លាក់ទុក​ក្នុងព្រៃ ទើប​មានការ​សង្ស័យ ហើយក៏​រាយការណ៍​ជូន​សមត្ថកិច្ច​ដែនដី ចៃដន្យ​នៅក្នុង​វត្ត​ក្រាំង​ស្នាយ​ក៏មាន​ការ​ឆោឡោ​ពី​រឿង​បាត់​ម៉ូតូ​ផង ទើប​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​ដោយ​ឲ្យ​កំលាំង​ចាំ​ឃ្លាំមើល​ជាប់​ជាប្រចាំ​នៅ​ចំណុច​ដែល​ជន​មិន​ស្គាល់មុខ​យក​ម៉ូតូ​នោះ​លាក់ទុក ទីបំផុត​នៅ​ល្ងាច​ថ្ងៃ​ដដែល​ស្រាប់តែ​ជនសង្ស័យ​ទាំង​២​នាក់​នោះមក​ក្រវែល​ក្បែរៗ​នោះ ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​មក​

សាកសួរ​តែម្តង​។​សមត្ថកិច្ច​បានបញ្ជាក់​ថា បុរស​សង្ស័យ​ទាំង​២​នាក់​គឺជា​បងប្អូន​បង្កើត​នឹង​គ្នា ទី​១​ឈ្មោះ កង រ៉ា​ម៉ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​រស់នៅក្នុង​ភូមិ​អណ្តូង​គៀន ឃុំរ​បាត​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ និង​ទី​២​ឈ្មោះ កង ដា​នី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​ត្រពាំង​ស្រង់ ស្ថិតក្នុង​ឃុំ ស្រុក​ខាងលើ​។​ដោយឡែក​ម្ចាស់​ម៉ូតូ​មានឈ្មោះ អ៊ុយ

គឹម​សាន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំមាន​ទីលំនៅ​ក្នុងភូមិ​ល្វេ ឃុំ​ក្រាំង​ស្នាយ ស្រុក​ឈូក ខេត្តកំពត ហើយ​ម៉ូត​ដែល​ត្រូវ​ចោរលួច​ម៉ាក​C125​ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ កំពត 1G-9491 ។​ បច្ចុប្បន្ន​ដោយសារ​ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាពថា ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការរៀបរាប់​ខាងលើនេះ​មែន ទើប​សមត្ថកិច្ច​ចងក្រង​ឯកសារ​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពត ចាត់ការ​តាមផ្លូវ​ច្បាប់​នា​រសៀល​ថ្ងៃទី​១៧​ខែកញ្ញា ឆ្នាំ​២០១៤​នេះ​៕ Bun rithy