លួងលោម​ក្មេងស្រី​រំលោភ​បានសម្រេច​២​ដង​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

0

​ខេត្តកំពត​៖ ក្មេងប្រុស​ជំទង់​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូនមក​ស្នងកា​រដ្ឋា​ន​នគរបាល​ខេត្តកំពត​ក្នុង​បទចោទប្រកាន់​លើ​ករណី​រំលោភ​សេ​ពស​ន្ទ​វៈ​មកលើ​ក្មេងស្រី​ដែលជា​អ​និតិ​ជន​។​ ជនសង្ស័យ​មានឈ្មោះ អេង កក្កដា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព​ន្លៃ ឃុំ​អង្គរមាស ស្រុក​ដងទង់ ខេត្តកំពត ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅវេលា​ម៉ោង​១៦​និ​៤៥​នាទី​ល្ងាច ថ្ងៃទី​១៥​ខែកញ្ញា ឆ្នាំ​២០១៤​ស្ថិត​លំនៅឋានរ​បស់ជនស​ង្ស័​យ​ផ្ទាល់​តែម្តង​។​ដោយឡែក​កុមារី​រងគ្រោះ​មានឈ្មោះ ន ស ណ អាយុ​១២​ឆ្នាំមាន​ទីលំនៅ​ក្នុងភូមិ​ជាមួយគ្នា​។​ ទាក់ទិន​នឹង​ករណី​ខាងលើ សមត្ថកិច្ច​កា​រិ​យា​ព្រហ្មទណ្ឌ​កំរិតធ្ងន់​បាន​ឲ្យ​ដឹងថា កាលពី​រសៀល​ថ្ងៃទី​១៥​ខែកញ្ញា ឆ្នាំ​២០១៤ ខណៈដែល​អាណាព្យាបាល​ក្មេងស្រី​រងគ្រោះ​មិន​នៅផ្ទះ ជនសង្ស័យ​ឈ្មោះ អេង

កក្កដា បាន​ទៅ​លួងលោម​នា​ឲ្យ​មកលេង​ផ្ទះ​របស់ខ្លួន​លុះ​ឃើញ​ឨ​កាស​ស្ងាត់​ល្អ​ក៏​ធ្វើ​សកម្មភាព​ចាប់​នាង​រំលោភ​នៅក្នុង​ផ្ទះ​តែម្តង ហើយ​ក្រោយពី​រំលោភ​លើក​ទី​១​មិន​អស់ចិត្ត ក៏​ចាប់​នាង​រំលោភ​នៅក្នុង​ទ្រុងមាន់​ម្តងទៀត ។​សមត្ថកិច្ច​បានបញ្ជាក់​ទៀតថា​នៅ​ល្ងាច​នោះ​ក្រោយពី​រំលោភ​បាន​២​លើក​ក្មេងស្រី​រងគ្រោះ​រឿងនេះ​មិនទាន់​បែកការណ៍​នៅឡើយ​ទេ​លុះ​កុមារី​រងគ្រោះ​ដើរ​ចេញពីផ្ទះ​ជនសង្ស័យ​បំណង​ទៅផ្ទះ​វិញ គាប់​ជួន​ម្តាយ​នាង​មកដល់​ល្មម​ហើយ​សាកសួរ​ដេញដោល​កូនស្រី ទើប​

ធ្លាយ​រឿង​រំលោភ​ពេលនោះ​អាណាព្យាបាល​ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ក្របួច​ជនសង្ស័យ​ទៅ​សាកសួរ​តែម្តង​។​ ដោយ​មិនអាច​ប្រកែក​បាន​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​នៅ​ចំពោះមុខ​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​លួងលោម​ក្មេងស្រី​ឈ្មោះ ន ស ណ យកទៅ​រំលោភ​បានសម្រេច​ចំនួន​២​លើក​ក្នុង​ថ្ងៃ​តែមួយ​មែន ដោយ​លើក​ទី​១​រំលោភ​នៅក្នុង​ផ្ទះ​និង​លើក​ទី​២​រំលោភ​ក្នុង​ទ្រុងមាន់​។​ ក្រោយពី​បាន​ស្រង់​ចម្លើយ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​សាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពត ចាត់ការ​បន្ត​នៅ​ព្រឹក​ថ្ងៃទី​១៧​ខែកញ្ញា ឆ្នាំ​២០១៤​នេះហើយ​៕Bun rithy