ជ្រូក​៣​ក្បាល​ត្រូវបាន​សត្វ​ពស់ថ្លាន់​យក្ស​មួយ​ក្បាល​រឹត​សម្លាប់​បន្តបន្ទាប់​គ្នា​

0

​ខេត្តកំពត​៖ មាន​ភាពចលាចល​ទាំងយប់​ដោយសារ​តែមាន​សត្វ​ពស់ថ្លាន់​យក្ស​មួយ​យ៉ាង​ធំ​មិនដឹង​លូន​មកពីណា​បានមក​រួមរឹត​ជ្រូក​ចិញ្ចឹម​ក្នុង​ទ្រុង​ចំនួន​៣​ក្បាល​ឲ្យ​ងាប់​បន្តបន្ទាប់​គ្នា ដែល​ធ្វើ​ឲ្យ​ម្ចាស់​ជ្រូក​មានការ​សោកស្តាយ​ជា​ពន់ពេក​។​ ហេតុការណ៍​ដ៏​កម្រ​នេះ​បានកើត​ឡើង​នៅ​រាត្រី​ម៉ោង​១​រំលង​អ​ធ្រា​ត​ឈានចូល​ថ្ងៃទី​១៦​ខែកញ្ញា ឆ្នាំ​២០១៤ ស្ថិត​ក្នុងភូមិ​អណ្តូង​ជី​មឺ​ុ​ន ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ ខេត្តកំពត ដែលមាន​ម្ចាស់ផ្ទះ​ឈ្មោះ លាង ស្រីមុំ អាយុ​៣២​ឆ្នាំ​។​ តាម​ការរៀបរាប់​ពី​ម្ចាស់​ជ្រូក​បាន​ឲ្យ​ដឹងថា នៅវេលា​ដូចខាងលើ​ខណៈដែល​រូបគាត់​កំពុង​លង់លក់​ក្នុង​ដំណេក​នោះ​ស្រាប់តែ​គាត់​ត្រូវ​ភ្ញាក់​ក្រញាង​ដោយសារ​ឮ​សំលេង​ជ្រូក​ស្រែក​ដ៏​កងរំពង ពេលនោះ​គាត់​ក៏បាន​បើកទ្វារ​ចេញមកក្រៅ​ហើយរ​ត់ទៅ​មើល​ជ្រូក​នៅក្នុង​ទ្រង់​download (1)

ស្រាប់តែ​ឃើញ​ពស់ថ្លាន់​មួយ​ក្បាល​យ៉ាង​ធំកំ​ពុងរឹត​ជ្រូក​របស់គាត់ បណ្តាល​ឲ្យ​ជ្រូក​ទាំងបី​ក្បាល​នៅក្នុង​ទ្រុង​ងាប់​គ្មាន​សល់​។​ឃើញ​សភាព​បែបនេះ​គាត់​ក៏​ស្រែកហៅ​អ្នកជិតខាង​ឲ្យ​ជួយ​ចាប់​ពស់ថ្លាន់​១​ក្បាល​នេះ​ដោយ​ប្រើ​រយៈពេល​ជិត​មួយ​ម៉ោង​ឯណោះ​ទើប​ចាប់​ដាក់​ច្រក​ក្នុង​បាវ​បាន រួច​នាំគ្នា​ថ្លឹ​ល​សាកមើល​បាន​ទម្ងន់​រហូតដល់​៤០​គីឡូក្រាម​។​ស្ត្រី​ម្ចាស់​ជ្រូក​បាន​បញ្ជាក់ថា ពិតជា​មិនធម្មតា​ព្រោះ​គាត់​មិនដែល​ជួប​ពស់ថ្លាន់​អី​ក៏​ធំ​ម្លេះ​ថែមទាំង​ហ៊ាន​មក​រឹត​សត្វ​ជ្រូក​ក្នុង​ទ្រុង​ដែល​សុទ្ធ​តែមាន​

ទម្ងន់​មិន​ក្រោម​២០០​គីឡូក្រាម ហើយ​សត្វ​ពស់ថ្លាន់​ដែល​កំពុង​រឹត​សម្លាប់​ជ្រូក​របស់គាត់​នេះ​មិនដឹង​លូន​មកពី​កន្លែង​ណា​នោះទេ ហើយ​កន្លងមក​អ្នកស្រុក​ក្នុង​តំបន់​ខាងលើ​ក៏​មិនដែល​បាន​ជួប​នូវ​ហេតុការណ៍​បែបនេះ​ឡើយ​។​នេះ​ជា​លើកទីមួយ​ហើយ​ដែលមាន​ហេតុការណ៍​ដ៏​កម្រ​និង​ចម្លែក​ដែល​នាំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​ក​ស្រុក​គឺ​ពស់ថ្លាន់​រឹត​សម្លាប់សត្វ​ជ្រូក​ចិញ្ចឹមdownload (2)

​របស់​ប្រជាពលរដ្ឋ ហើយ​ករណី​ខាងលើនេះ​ក៏​ជា​កក្តា​មួយ​ធ្វើ​ឲ្យ​ម្ចាស់​ជ្រូក​ត្រូវ​ខាតបង់​ថវិកា​អស់​រាប់លាន​រៀល ដោយសារ​ពស់ថ្លាន់​រឹត​សម្លាប់​រហូត​៣​ក្បាល​ឯណោះ​។​ បច្ចុប្បន្ន​សត្វ​ពស់ថ្លាន់​យក្ស​មួយ​ក្បាល​នេះ​ត្រូវ​ម្ចាស់​ជ្រូក​ឈ្មោះ លាង ស្រីមុំ សម្រេច​ច្រក​បាវ​ដឹក​យកទៅ​ប្រគល់​ឲ្យ​សួនសត្វ​នៅ​ទឹកឈូ ប៉ុន្តែ​គាត់​សំណូមពរ​ដល់​ម្ចាស់​សួនសត្វ​គឺ​លោក ញឹម វណ្ណដា ជួយផ្តល់​ថវិកា​មួយចំនួន​សម្រាប់​ទិញ​កូនជ្រូក​យកមក​ចិញ្ចឹម​វិញ​៕ Bun rithy