(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ លោកអនុសេនីយ៍ឯក ឡុង វឿន ប្រធានទីស្នាក់ការសន្តិសុខB06 បានដឹកនាំកម្លាំងទាំងអស់ចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១ បានយកគ្រឿងឧបភោគ បរិភោគ និងបច្ច័យ ជូនដល់ព្រះសង្សគង់ចាំព្រះវស្សានៅវត្តសុណ្ណ ជលសា(ហៅវត្តកំពង់ចម្លង)ស្ថិតនៅភូមិទួលនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ជាមួយគ្នានេះផងដែរលោកអនុសេនីយ៍ឯក ឡុង វឿន បានលើកឡើងពី បញ្ហាមួយចំនួនដែលព្រះសង្ឃគង់ចាំព្រះវស្សាមួយរយៈនេះមានការខ្វះខាតនៅគ្រឿងឧបភោគបរិភោគមួយចំនួននៅក្នុងវត្ត ហើយជាវេណបិណ្ឌទី១និងបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ ការកាន់បិណ្ឌតាមវត្តនីមួយៗ ត្រូវតែមានគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ដើម្បីឧទ្ទិសកុសលជូនដល់ញាតិកាទាំងពីរប្រាំពីរសន្ដានដែលបានចែកឋានទៅ មកទទួលនូវអាហារដែលកូនចៅរៀបចំជូន ហើយងាកក្រោយឲ្យពរជ័យសិរីសួស្ដីដល់ក្រុមគ្រួសារមានសុខភាពល្អ និងទទួលការងារបានជោគជ័យ។
គួរបញ្ជាក់ផងដែរថាសម្រាប់គ្រឿងឧបភោគបរិភោគត្រូវបានប្រគេនដល់ព្រះសង្ឃរួមមានដូចខាងក្រោម÷ អង្ករ ចំនួន៨០គីឡូក្រាម ទឹកសុទ្ធវីតាល់ចំនួន០៧កេស ប្រេងម៉ាស៊ូត០៥លីត្រ ទឹកក្រូច ០២កេស ទឹកខាវរ៉ូបាវ០២កេស មី០១កេស សៀង ឆៃប៉ូវ
និងបច្ច័យចំនួន ១.២៧១.០០០រៀល។







































