ជនសង្ស័យវ័យក្មេងៗ៤នាក់ជិះម៉ូតូ២គ្រឿងចេញធ្វើសកម្មភាពឆក់កាបូបនៅតាមផ្លូវ បានហើយជ្រុលទៅបុកគូទឡាន ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន៣នាក់និងបញ្ជូនទៅតុលា

0

ខេត្តបន្ទាយមានជ័យ ជនសង្ស័យវ័យក្មេងៗ៤នាក់បានជិះម៉ូតូ២គ្រឿង ចេញធ្វើសកម្មភាពឆក់កាបូបអ្នកដំណើរនៅតាមផ្លូវ បានហើយជិះម៉ូតូគេចពីកន្លែងឆក់ជ្រុលទៅបុកគូទឡាន ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន៣នាក់គេចខ្លួន១នាក់ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២។
ការឃាត់ខ្លួនជនសង្ស័យនេះបាននៅចំណុចមុខអាហារដ្ឋានវ៉ាយ ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
តាមការអះអាងរបស់ជនរងគ្រោះ ឈ្មោះផន សិលា ភេទស្រី អាយុ២១ឆ្នាំ មុខរបរបុគ្គលិកកាសុីណូ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រាប់សមត្ថកិច្ចថា ខ្លួនបានជិះម៉ូតូចេញពីកន្លែងធ្វើការ ជិះមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យចំនួន៤នាក់ជិះម៉ូតូចំនួន២គ្រឿងបើកមកពី
ក្រោយ ជិះមកជិតស្រាប់តែធ្វើសកម្មភាពឆក់កាបូបរបស់ខ្លួនតែម្តងក្រោយពីឆក់បានហើយជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាក់លេខ1X-6454 បន្ទាយមានជ័យ បើកដោយឈ្មោះផេង ភេទប្រុស និងឈ្មោះញ៉ា ភេទប្រុស ជ្រុលទៅបុកគូទឡានគេ
ចតទុក បណ្ដាលដួលជនសង្ស័យរត់ចោលម៉ូតូ។ចំណែកម៉ូតូ១គ្រឿងទៀតម៉ាកហុងដាហ្សូម័អិច ពណ៌ទឹកក្រូច-ស បើកដោយឈ្មោះម៉ុន ផានិត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរបុគ្គលិកកាសុីណូ ស្នាក់នៅមណ្ឌលប្រាំបួន ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឈ្មោះណាន ថៃហៀង ភេទប្រុស មុខរបរគ្នាន រស់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ក្រោយពីទទួលបានដំណឹងហើយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់និង ម៉ូតូចំនួន២គ្រឿងយកមកសាកសួរ នៅអធិការក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា នៅចំពោះមុខសមត្ថកិច្ចឈ្មោះម៉ុន ផានិត និងឈ្មោះណាន ថៃហៀង បានឆ្លើយសារភាពថាខ្លួននិងបក្សពួកចំនួន២នាក់ទៀតពិតជាបានធ្វើសកម្មភាពឆក់កាបូបអ្នកដំណើរពិតប្រាកដមែន។
កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត មាន ឈ្មោះ ខេង លាភហេងស្នាក់នៅបន្ទប់ជួល ខាងកើតវត្ដត្រាច ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ អ្នកដែលធ្វើសកម្មភាព ឆក់កាបូប។ ជនសង្ស័យទាំង៣នាក់ត្រូវកំលាំងជំនាញកសាងសំណុំរឿងបញ្ជូមមកស្នងការហើយបន្តទៅតុលាការដាក់ទោសទៅតាមច្បាប់៕ដោយ៖ឃិន គន្ធា