គ្រួសារយោធិនពិការនៅមណ្ឌលយោធិនពិការ៣១៧ភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យទទួលអំណោយសម្ដេចពិជ័យសេនា ទៀ បាញ់នារដូវកាន់បិណ្ឌ

0

បន្ទាយមានជ័យ៖ នារដូវកាន់បិណ្ឌ គ្រួសារយោធិនពិការនៅមណ្ឌលយោធិនពិការ ៣១៧ ភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ ត្រូវបានឯកឧត្ដម នាយឧត្តមសេនីយ៍ អ៊ី ឈាន នាយរងខុទ្ទកាល័យសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងកាពាជាតិ នាំយកអំណោយរបស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងកាពារជាតិ ចែកជូនកាលពីថ្ងៃទី១១ កញ្ញា២០២២ នាភូមិ តេជោសែនជ័យ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
អញ្ជើញចូលរួមក្នុងពិធីនេះរួមមានឯកឧត្ដម ឧត្ដមសេនីយ៍ឯក ព្រហ្ម មរណះមេបញ្ជាការរងកងទ័ពជើងគោក និងជាប្រធានគណះកម្មការគ្រប់គ្រង់ក៍សាងមណ្ឌលអភិវឌ្ឍន៍យោធិពិការ ៣១៧ តេជោភ្នំឆ័ត្រ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥-មេបញ្ជាការទិសតំបន់ទី១ បន្ទាយមានជ័យ
និងគ្រួសារយោធិនពិការ យ៉ាងច្រើនកុះករចូលរួម។
លោកឧត្ដមសេនីយ៍ត្រី ជា ព្រឿង នាយស្ដីទីមណ្ឌលអភិវឌ្ឍន៍យោធិពិការ ៣១៧ តេជោភ្នំឆ័ត្រ ថ្លែថា៖ មណ្ឌលនេះនិងបាន ដំណើការដល់បច្ចប្បន្នមានអតីតយុទ្ធជនជាកងទ័ព. នគរបាលនិងកងរាជអាវុធហត្ថនិងក្រុមគ្រួសាររស់នៅ។ ចំពោះការកសាងនិងអភិវឌ្ឍន័ ក្នុងមណ្ឌលកសាងផ្ទះយោធិនជាអំណោយរបស់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ។
លោកឧត្ដមសេនីយ៍ត្រី ជា ព្រឿង បន្តថា៖មណ្ឌល គ្រួសារយោធិនពិការ បានទទួលអំណោយពីសប្បរសជនបន្តបន្ទាប់ ក្នុងនោះគ្រួសារយោធិនពិការនៅមណ្ឌលមានចំនួន ៦៥០ គ្រួសារមនុស្សរាយ១.៨៨៤ អាយុ១៨ឆ្នាំឡើងចំនួន ១.១៧៥នាក់បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ជូនគណបក្សប្រជាជនកម្ពុជាសំលេងគាំទ្របានចំនួន៩៨%។
ថ្លែងសំណេះសំណាលជាមួយបងប្អូនជនពិការឯកឧត្ដម នាយឧត្តមសេនីយ៍ អ៊ី ឈាន នាយរងខុទ្ទកាល័យសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងកាពាជាតិមានប្រសាសន៍ពាំនាំការសួសុខទុក្ខ បងប្អូនជនពិការពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងកាពារជាតិ ។
ឯកឧត្តម បានចូលរួមអបអរសាទរចំពោះបងប្អូនយោធិនពិការដែលទទួលបានការជួយឧបត្ថម្ភផ្ទះស្នាក់នៅពីសំណាក់ឯកឧត្តម ហ៊ុន ម៉ាណែត មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកនិងលោកជំទាវ ហើយការផ្តល់ជូននេះបងប្អូនអាចរស់នៅបានសមរម្យ តែកំភ្លេចជួយថែរក្សាផង។
ក្នុងនោះដែរឯកឧត្តមបានបញ្ជាក់ផងដែរថា អ្វីដែលបងប្អូនទទួលបានទាំងការរស់នៅ ទាំងទីជម្រក និងដីសម្រាប់បង្កបង្កើនផល គឺបានមកពីសន្តិភាព ប្រទេសមានសន្តិភាពគឺមានការរីកចម្រើន មានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ក្នុងនោះជីវភាពនៃការរស់នៅរបស់បងប្អូនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប្រសើរ។
ជាមួយគ្នានេះឯកឧត្ដម នាយឧត្តមសេនីយ៍ អ៊ី ឈានបានប្រគល់អង្ករ ៥តោនជួនមណ្ឌលដើម្បីជួយដោះស្រាយជីវភាព គ្រួសារយោធិនពិការ ជូនថវិការ២.០០០ដុល្លាសរអាក៍សាងបង្ហើយស្ថានីយ៍ទឹកស្អាត ជួសជលផ្លូវ ១៥០០ម៉ែតចំនាយថវិការ ៣០០០ដុល្លា សរអា និងផ្ដល់ជូនឃី១កញ្ចប់ និងថវិការ ៥ម៉ឺនរៀល ជូនដល់គ្រួសារជនពិការ១០៤គ្រួសារដែលមានវត្តមានក្នុងពិធី៕ ដោយ៖ឃិន គន្ធា