​សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​និង​មេព្រៃ​សហការគ្នា​ចាប់បាន​រថយន្ត​កាមរី​សេរី ៩៥​មួយគ្រឿង​ឈើ​ក្រញូង​២២​ដុំ​

0

​កំពង់ឆ្នាំង​៖​រថយន្ត​១​គ្រឿង​ដឹកឈើ​ក្រញូង​២២​ដុំ ត្រូវបាន​សមត្ថកិច្ចរ​ដ្ឋ​បាល​ព្រៃឈើ​បរិបូណ៌​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្ត​ប៉ុស្តិ​សន្តិសុខ​ឈរជើង​នៅក្នុង​ស្រុក​បរិបូរ​ណ៌ ស្ទាក់​ចាប់បាន​។​ករណី​បង្ក្រាបបាន​រថយន្ត​ដឹកឈើ​ក្រញូង​ខាងលើនេះ​បាន​44ធ្វើឡើង​នៅវេលា​ម៉ោង​៣​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៤ នៅ​ចំណុច​ខាងមុខ​ភូមិ​ត្រពាំង​ចាន់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌​។​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ប៉ុស្តិ​សន្តិសុខ ប្រចាំការ​នៅក្នុង​ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូរ​ណ៌​បានអោយដឹងថា​៖​មុនពេល​បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណិត​ខាងលើនេះ គឺ​សមត្ថកិច្ច​បានទទួល​ព័ត៌មាន​ពី​ប្រភព​របស់ខ្លួន​ថា​មាន​រថយន្ត​ដឹកឈើ55

​ប្រណិត​ពី​ខេត្តពោធិសាត់​ឆ្ពោះទៅកាន់​ទីក្រុង​ភ្នំពេញ ពេលនោះ​សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត ក៏បាន​សហការគ្នាជាមួយ​សមត្ថកិច្ច​សង្កា​តយ់​រដ្ឋបាល​ព្រៃឈើ​បរិបូរណ៍ ធ្វើការ​ប្រដេញ​តាម​ពីក្រោយ​រថយន្ត​ល្មើស និង​ស្ទាក់​ចាប់បាន​នៅ​ចំណុច​ខាងលើ ប៉ុន្តែ​ពេល​ចាប់បាន អ្នកបើកបរ​រថយន្ត​បាន​ចុះ​រត់គេចខ្លួន​បាត់ស្រមោល​។ ​នៅក្នុង​កិច្ច​ប្រ​ត្តិ​ប​ត្តិ​ការបង្ក្រាប​នេះ សមត្ថកិច្ច​ដកហូត​បា​ន​ឈើ66

​ក្រញូង​ចំនួន​២២​ដុំ​និង​រថយន្ត​មួយគ្រឿង​ម៉ាក​កាមរី​សេរី​៩៥​ពណ៍​ស្លែ ពាក់​ស្លាក ភ្នំពេញ​2C-3887 វត្ថុតាង​ខាងលើនេះ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​តាម​និតិ​វិធី​បញ្ជូន មក​ខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង ដើម្បី​កសាង​សំណុំរឿង​បន្ត​តាម​និតិ​វិធី​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ៕ ​ ​ ​កំពង់ឆ្នាំង​,​ថ្ងៃទី​១៧.០៩.២០១៤ Bun rithy ​