កំពង់ចាម : ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម បានអញ្ជើញជា អធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ ២០២៣
ដែលបានធ្វើឡេីងនៅសាលប្រជុំសសរ១០០សម្តេចតេជោ ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២២ ដោយមានការអញ្ចើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធានក្រុមការងារចុះជួយក្រុង ស្រុក ឃុំ សង្កាត់ និងសមាជិកសមាជិការគណបក្សនៃខេត្តកំពង់ចាម សរុប ចំនួន ៦៤៦រូប ។
មាន ប្រសាសន៍ ក្នុង កិច្ចប្រជុំ នោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានណែនាំ ដល់ សមាជិក សមាជិកាគណបក្ស ដើម្បីធានាភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ គឺ ត្រូវខិតខំធ្វើសកម្មភាពឆ្ពោះទៅកាន់មូលដ្ឋាន រក្សាឲ្យបាននូវសំឡេងគាំទ្រគណបក្សយើងដែលមានក្នុងការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ និងឈានទៅកសាងកម្លាំងគាំទ្រថ្មី ជាពិសេសក្នុងស្រទាប់យុវជនដែលគ្រប់អាយុបោះឆ្នោត ក្រៅពីនោះ ត្រូវ ពង្រឹងស្មារតីទទួលខុសត្រូវរបស់ក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្សយើងដែលទើបជាប់ឆ្នោតក្នុងអាណត្តិថ្មី ត្រូវ ខិតខំបម្រើ ដោះស្រាយរាល់បញ្ហាអសកម្មផ្សេងៗ ជូន ប្រជាពលរដ្ឋ និង បន្តជំរុញការកសាងក្រុមបក្សភូមិ និងពង្រីកសមាជិកថ្មីបន្ថែមផងដែរ ។
ជាមួយគ្នា នោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញេី ដល់ សមាជិក សមាជិកាគណបក្ស ត្រូវ ជំរុញកំណែទម្រង់ស៊ីជម្រៅនៅគ្រប់មន្ទីរអង្គភាព រដ្ឋបាលខេត្ត ក្រុង ស្រុក ដើម្បីធានានូវអភិបាលកិច្ចល្អ តាម រយៈការផ្ដល់សេវាសាធារណៈប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព ដោយមានភាពជឿទុកចិត្តពីប្រជាជន និងធានាយុត្តិធម៌សង្គម ជាពិសេស ត្រូវបន្តរៀបចំការងារឲ្យបានល្អសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤ ជាបន្តទៀត។
គួរ បញ្ជាក់ ថា ក្នុង ពិធី នេះ ក៏ មាន ការ ប្រកាស សេចក្ដីសម្រេចទទួលស្គាល់ ឯកឧត្តម ហ៊ុន ម៉ានិត ជាអនុប្រធានទី១ នៃក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពង់ចាម ផងដែរ ៕





































