កំពង់ធំ៖ ដើម្បីផ្សារភ្ជាប់នូវចំណងមិត្តភាព រវាងជាប់ខេត្តព្រំដែន កម្ពុជា ថៃ ក្នុងគោលបំណង រួមគ្នាអភិវឌ្ឍន៍ ទីផ្សារសេដ្ឋកិច្ចតាមព្រំដែន ព្រមទាំងជម្រុញឲ្យមានការ គាំទ្រការនូវការនាំចេញនូវផលិតផល ក្នុងការផ្លាស់ប្តូររកទីផ្សាឲ្យអ្នកផលិតនៅតាមព្រំដែន និងទេសចរណ៍ ក៏ដូចជាការរួមគ្នាទប់ស្កាត់ពលករចំណាក់ស្រុកដោយខុសច្បាប់ ។
ពិធីនេះបានប្រារព្វឡើង នៅសាលាខេត្តកំពង់ធំវេលាម៉ង ៩.០០នាទី ថ្ងៃទី ១៨ខែ កញ្ញា ឆ្នាំ ២០១៤ ក្រោមអធិបតីភាព ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ និងមន្ទីរជុំវិញខេត្តចូលរួមផងដែរ និងមានការចូលរួមពីំណាក់ឯកឧត្តម ថាវ៉ន គុណឆូត អភិបាលរងខេត្តសុរិន្ទ ព្រមទាំងប្រតិភូមន្ត្រីរាជការខេត្តសុរិន្ទ ។ 
ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានមានមតិស្វាគមន៍ គណៈប្រតិភូថៃ ខេត្តសុរិន្ទ ដែលអញ្ជើញ ជាភ្ញៀវកក្តិយស់មកទស្សនៈកិច្ច និងបានផ្តល់នូវអត្ថន័យខ្លឹមសារ ព្រមទាំងបានចែករំលែក នូវបទពិសោធន៍ ក្នុងការរួមគ្នា អភិវឌ្ឍនផ្នែកសេដ្ឋកិច្ចផ្នែកកសិកម្ម និងឧស្សាហកម្ម និងការនាំផលិតផលចេញទៅទីផ្សារ។ 
ឯកឧត្តម ថាវ៉ន គុណឆូត អភិបាលរងខេត្តសុរិន្ទ បានសម្តែងនូវសេចក្តីរីករាយ ចំពោះការទទួលរ៉ាកទាក់ និងផ្តល់ភាពកក់ក្តៅ ដល់គណៈប្រតិភូមន្ត្រីរាជការខេត្តសុរិន្ទដែលបានអញ្ជើញមកមកសំណេះសំណាល និងទស្សនកិច្ចខេត្តកំពង់ធំ ឯកឧត្តម ថាវ៉ន គុណឆូត បានមានប្រសាសន៍ផ្តោតទៅលើការនាំផលិតផលចេញ ទៅលក់នៅទីផ្សា ដូចជាផលិតផលកសិកម្ម និងឧស្សាហកម្ម ទាំងអ្នកផលិត និងអ្នកជំនួញ ដើម្បីឲ្យផលិតផល ដែលផលិតបាន មានគុណភាព និងទទួលស្គាល់ពីទីផ្សារអន្តរជាតិ ។
ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានបញ្ជាក់ថា កន្លងមកនេះអជ្ញាធរខេត្តកំពង់ធំ ធ្លាប់បានចុះកិច្ចព្រមព្រៀងផ្នែកសេដ្ឋកិច្ច ជាមួយនិងភាគីថៃជាច្រើនដងមកហើយ។ដោខេត្តកំពង់ធំ គឺជាខេត្តដែល មានសក្តានុពលក្នុងការវិនិយោគ មានផ្ទៃដីធំ មានដំណាំកសិកម្ម និងឧស្សាហកម្ម ដូចជា ស្រូវ ដំឡូងមី គ្រាប់ស្វាយចន្ទី និងដំណាំកៅស៊ូ ចំពោះវិស័យកសិកម្មដែល ត្រូវបានស្តារឡើងវិញគឺជាផ្លូវដែលកំពុងតែដំណើរការសាងសង់ និងជាផ្លូវដែលសមស្របសម្រាប់ដឹកជញ្ជូនកសិផល មិនតែប៉ុណ្ណោះខេត្តកំពង់ធំ គ្រោងនឹងសាងសង់ផ្លូវមួយខ្សែដែលមានចម្ងាយ ១៣៧គ.ម សាងចេញពីខេត្តកំពង់ធំ 
ឆ្លងកាត់ទន្លេសាបឆ្ពោះទៅ ខេត្តកំពង់ឆ្នាំង និងមួយខ្សែរទៀត ត្រូវបានសាងសង់ជា ផ្លូវរថភ្លើង ចេញពីស្រុករវាង ខេត្តព្រះវិហារ ឆ្លងកាត់ ខេត្តកំពង់ធំ ឆ្ពោះទៅឈូងសមុទ្រ ក្នុងនោះដែររដ្ឋាភិបាលកម្ពុជា បានគាំទ្រនិងជម្រុញឲ្យប្រជាកសិករ ផលិត ស្រូវដើម្បីនាំអង្ករចេញទៅក្រៅប្រទេស ក្នុងមួយឆ្នាំឲ្យបានអង្ករ១លានតោន ដូច្នេះខេត្តកំពង់ធំទើបមានគោលនយោបាយ បើកទ្វារស្វាគមន៍ចំពោះអ្នកវិនិយោគ ដើម្បីចាប់ដៃគូរវិនិយោគលើមុខទំនិញ កសិផលផ្សេងជាលក្ខណៈតូច ឬធំ ។ 
ជាចុងក្រោយឯកឧត្តម គង់ វិមាន បានសំណូមពរឲ្យអាជ្ញាធរខេត្តសុរិន្ទ ជាពិសេសខេត្តជាប់ព្រំដែន ជួយសម្រួលអាហាររូបករណ៍ ដល់កូនកសិករដែលរស់នៅតាមព្រំដែន ឲ្យបាន ទៅសិក្សានៅក្នុងប្រទេសថៃ និងសូមឲ្យមានការសម្រួលដល់ពលករចំណាក់ស្រុកទៅធ្វើការនៅប្រទេសថៃ ឲ្យស្របច្បាប់ និងមាននយោបាយជួយការពារសុវត្តិភាពពលករខ្មែរ។ ដោយ ប៊ុន រដ្ឋា






































