ព្រះ វិហារ នៅព្រឹកថ្ងៃអង្គារ 3 រោចខែភទ្របទឆ្នាំខាលចត្វាស័ក.ពស2566ត្រូវនឹងថ្ងៃទី13ខែកញ្ញាឆ្នាំ2022
លោកអភិបាលស្រុកគូលែនបានដឹកនាំសហការីនិងមន្ត្រីរាជការបានយក សម្ភារថវិកាមកកាន់វេននៅវត្តវត្តខ្នងគោលភូមិបេងដូងរណបភូមិស្រយង់ត្បូងឃុំស្រយង់ស្រុកគូលែនខេត្តព្រះវិហារ
ក្នុងឱកាសនេះដែរលោកអភិបាលស្រុកគូលែនព្រមទាំងក្រុមការងារនិងសហការីមន្ត្រីរាជការអាជ្ញាធរមូលដ្ឋាននិងពុទ្ធបរិស័ទដែលនៅចំជើងវត្
តមិនថាមកពីទីជិតទីឆ្ងាយ។យ៉ាងណាក្តីដើម្បីប្រារព្ធពិធីវេបង្សុកូលនិងដាក់បាត្រដើម្បីឧទ្ទិសកុសលផលបុណ្យជូនបុព្វការរីជននិងញាតិទាំងប្រាំពីរសន្តានដែលលោកចែកឋានទៅកាន់របលោកខាងមុខក្តីសូមឲ្យញាតិទាំង 7 សន្តានមកទទួលមគ្គផលដែលកូនចៅឧទ្ទិសមគ្គផលទៅអោយបើសិនញាតិទាំងប្រាំពីរសន្តានបានទទួលមគ្គផលហើយសូមឲ្យបែភាគ
ងាកក្រោយជូនពរដល់កូនចៅញាតិនៅឯនេះឲ្យបានសេចក្តីសុខចម្រើននិងបំម្រើប្រទេសជាតិ
ព្រះភិក្ខុគឹមរស្មីដែលមានពុទ្ធដីការថាអរគុណញោមអភិបាលស្រុកគូលែននិងសហការីមន្ត្រីរាជការនិងអាជ្ញាធរមូលដ្ឋានពុទ្ធិបរិស័ទដែលមកទីជិតឆ្ងាយបានមកកាន់វេនទី 3 ដើម្បីឧទ្ទិសកុសលផលបុណ្យ។
និងមួយចំណែកទៀតញោមអភិបាលស្រុកគូលែននិងសហការីមន្ត្រីរាជការអាជ្ញាធរមូលដ្ឋាននិងពុទ្ធបរិស័ទមិនថានៅទីជិតឆ្ងាយបានប្រមូលបច្ច័យដើម្បីតម្កល់កសាងវត្តខ្នងគោលនិងយកបច្ច័យប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់មួយត្រីមាស។
បច្ច័យកសាងវត្តខ្នងគោលចំនួនទឹកប្រាក់713000រៀលសាលាស្រុកគូលែននិងសាលាឃុំស្រយង់
សរុបក្នុងក្រុម512500រៀល
សរុបស្នាក់ការកណ្ដាល860000រៀល
សរុបទាំងអស់បានចំនួន2132500រៀល
អភិបាលស្រុកគូលែនលោកបា៉ងយៀតបានជាវព្រះពុទ្ធទ្រង់បាទ។មួយអង្គចំនួន 150 ដុល្លារ។
មេឃុំស្រយង់លោកស្រីគឿមបានជាវព្រះពុទ្ធមួយអង្គទ្រង់បាតចំនួនទឹកប្រាក់ 150 ដុល្លារ
ព្រះតេជគុណគឹមរស្មីបានជូនពរញោមអភិបាលស្រុកគូលែននិងសហការីមន្ត្រីរាជការអាជ្ញាធរមូលដ្ឋានពុទ្ធបរិស័ទនៅទីជិតទីឆ្ងាយក្តីជួបតែពុទ្ធពរ 5 ប្រការអាយុវណ្ណៈសុខៈពលៈបដិភានៈកុំបីឃ្លៀងឃ្លាតឡើយ។
ដោយសែមឡុំ




































