ល្បែងស៊ីសង​កើតឡើង​យ៉ាង​រាលដាល​នៅ ស្រុកដំណាក់ចង្អើរកំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម

0

កែប; តាម​ប្រភពព័ត៌មាន​ ពី​ប្រជាព លរដ្ឋ​ រស់នៅ​ភូមិ​ទួលស្រងាំ  ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប បាន​ឲ្យ​ដឹងថា នៅក្នុង​មូលដ្ឋាន​ ពួកគាត់​មាន​ បើក​លលេងល្បែង ស៊ីសងជល់មាន់ តាមប្រព័ន្ធអនឡាញ យ៉ាង​ពេពេញបន្ទុកមិនដែលឃើញម អាជ្ញាធរ​ និង​សមត្ថកិច្ច​ មូលដ្ឋាន​ ចុះបង្ក្រាបសោះ ឬមួយក៏ត្រូវថ្នាំសណ្ដំ របស់ម្ចាស់ទីតាំងល្បែងទាំងនោះហើយ។

 

សូម លោក សោម ពិសិដ្ឋ អភិបាល ខេត្ត​កែប និង​ លោក​ ឧ​ត្ត​ម​សេនីយ៍​ទោ សម្បត្តិ សុធារដ្ឋ ស្នងការ​នគរ បាល​ខេត្តកែប ក៏មិនទាន់គិតគូរ​ ចាត់វិធានការ​ បង្ក្រាប​ល្បែងស៊ីសង​ ខុសច្បាប់​ ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ ឲ្យ​ស្របតាម​គោល នយោ បាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះទេ​។

ប្រជាពលរដ្ឋ​ ក្នុង​រស់នៅឃុំអង្កោលស្រុកដំណាក់ចង្អើរ បាន​អំពាវនាវ​ ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និងនាយ​ ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​ នគរបាល​ជាតិ ចាត់វិ ធានការ​ បង្ក្រាប​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន​ ពួកគាត់​ជាបន្ទាន់​។

​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា ល្បែង​បញ្ជល់ មាន់​ តាមប្រ ព័ន្ធអនឡាញនេះ លេ ងដាក់លុយច្រើន ជាងមាន់ជល់ នៅលើដីទៅទៀត។

ពលរដ្ឋបាន បញ្ជាក់ទៀតដែរថាល្បែង ស៊ីសង​ច្រើន​ប្រភេទ​ទៀត​កំពុងដំណើរការ​យ៉ាងរ​លូន​ នៅក្នុង​មូលដ្ឋាន ស្រុកដំណាក់ចង្អើរ ហើយ​មាន​ពលរដ្ឋ​ និងមន្ត្រីរាជការមួយ ចំនួន បានចូលរួម​ លេងល្បែង​សស៊ីសងទៀតផង។

ប្រជាពលរដ្ឋ​ បាន​រិះគន់ថា លោក នាយ​ប៉ុស្ដិ៍ នគរបាលរ​ដ្ឋ​បាល​ ឃុំអង្កោល  ក៏ដូចជា​លោមេឃុំ ព្រម ទទាំង លោក អភិបាលស្រុក និង​លោក អធិការ នគរបាល​ស្រុក មិន​ចាត់ វិធានការ​ បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​នោះឡើយ​ គ្រាន់តែចុះទៅធ្វើកិច្ចសន្យានឹងណែនាំតែប៉ុណ្ណោះ ។

ពលរដ្ឋបានបន្តទៀតថា សព្វថ្ងៃនេះនៅក្នុងមូលដ្ឋាន របស់គាត់ កំពុងតែមានការព្រួយ បារម្ភយ៉ាងខ្លាំង អំពីបញ្ហាភូមិឃុំ មានសុវត្ថិភាព នៅបច្ចុ ប្បន្ននេះ នៅក្នុងមូលដ្ឋានរបស់គាត់ មានចោលលួចកាច់កយកម៉ូតូរបស់ប្រជាពលរដ្ឋ ។

ប្រភពពីបុរសម្នាក់ នៅខេត្តកែប សូ មមិនបញ្ចេញឈ្មោះ បានរៀបរាប់ប្រាប់អ្នកយកព័ត៌ មានយើងថា តាំង ពីមានល្បែងឆ្នោតលោតូ ជល់មាន់តាម ប្រព័ន្ធអនឡាញ កន្លងមកនេះ នៅខេត្តកែបយើងមានបញ្ហាជាបន្ត បន្ទាប់ ធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន មានការព្រួយបារម្ភយ៉ាងខ្លាំង។

លោកបានបន្តទៀតថា កាលពីមុននៅខេត្តកែបយើង ពុំសូវមានបទ ល្មើសកើតឡើងទេ តែបច្ចុប្បន្ននេះមានល្បែងស៊ីសង ចាប់ផ្ដើមបើកដំណើរការ មកខេត្តកែបយើងចាប់ ផ្ដើមមានចោរលួច ចោរកាច់កម៉ូតូកើតមានជាហូរហែដែរ។