(កំពង់ធ់)÷ ដោយសារតែការអាណិតអាសូរជាពន់ពេកនៅពេលដែលក្រុមការងារបានចុះទៅជួបម្ដាយផ្ទាល់ និងកុមារីដោយផ្ទាល់ ឃើញស្ថានភាពកុមារីពិបាកពេកជាពិសេសកុមារីត្រូវការថវិកាព្យាបាលជំងឺដើម្បីកុំឱ្យជំងឺនេះវិវត្តន៍ទៅមុខបន្តទៀត នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារ និង ចុះទៅជួយកុមារី សែ អារីណា ដោយផ្ទាល់ ក្មួយស្រី រស់នៅភូមិជន្លូស ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ម្ដាយជាស្រ្ដីមេម៉ាយទីទ័លក្រ គ្មានផ្ទះសំបែងរស់នៅសមរម្យ សុំទ្រុងមាន់គេស្នាក់អាស្រ័យគួរអោយអាណិតអាសូរណាស់។
លោកស្រី គឹម សុញ្ញា បានអំពាវនាវរកសប្បុរសជន សមាគម និងដៃគូរនានា ដើម្បីជួយដល់កុមារី ប្រសិនជាសប្បុរសជនចង់ចូលរួមឧបត្ថម្ភក្នុងការព្យាបាលគាត់ក៏ដូចជាឧបត្ថមនូវសម្ភារៈប្រើប្រាស់ ម្ហូបអាហារ នំចំណី ថវិកា ដើម្បីឧបត្ថម្ភឲ្យកុមារីបានបន្តក្នុងការព្យាបាល និង រៀនសូត្រដូចកុមារដទៃទៀតដែរ។សូមជូនពរដល់បងប្អូនម្ចាស់ទានទាំងអស់ និងគ្រួសារ ជួបប្រទះតែសេចក្តីសុខ មានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។
ជាមួយគ្នានេះដែរក៏សូមអំពាវនាវដល់សប្បុរសជនមេត្តាជួយបន្ថែមទៀត សូមជួយឧបត្តម្ភដល់យើងខ្ញុំដើម្បីជួយដល់ប្រជាជនក្រីក្រនៅប្រទេកម្ពុជា សូមសប្បុរសជនជួយតាមទឹកចិត្តជ្រះថ្លា។
គួរបញ្ជាក់ផងដែរថា ប្រសិនបើបងប្អូនមាន
ចំណាប់អារម្មណ៍ឧបត្ថម្ភដល់កុមារី សូមទំនាក់ទំនងតាមរយៈលេខលោកស្រី គឹម សុញ្ញា ÷ 092 92 96 06 ; 087 53 62 06 យើងខ្ញុំនឹងទទួលគ្រប់ពេលវេលា។




































