ថ្នាក់ដឹកនាំសមាគមនារីខេត្តកំពង់ចាម អះអាងថា សុខសន្តិភាព និងស្ថេរភាពនយោបាយ គឺ ជាមូលដ្ឋានគ្រឹះ ដ៏ចាំបាច់ សម្រាប់រាជ រដ្ឋាភិបាលកម្ពុជា

0

កំពង់ចាមៈ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅបន្ត របស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២២ នេះ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម បានថ្លែងថា សុខសន្តិភាព និងស្ថេរភាពនយោបាយ គឺ ជាមូលដ្ឋានគ្រឹះ ដ៏ចាំបាច់ សម្រាប់រាជ រដ្ឋាភិបាល ដោយប្រទេស មួយមាន លទ្ធភាព ផ្តោត ការយកចិត្តទុក ដាក់ លើកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពរបស់ ប្រជាជន។ បើបាត់បង់សន្តិភាពនោះអ្វីៗគ្រប់យ៉ាងរួមទាំងសមភាពយេនឌ័រនឹងត្រូវបាត់បង់ ជា មិនខាន ។

ក្នុង កិច្ច ប្រជុំ នោះដែរ លោកជំទាវ ប្រធាន បាន សង្កាត់ធ្ងន់ថា សន្តិភាព គឺ ជាធាតុផ្សំដ៏សំខាន់ សម្រាប់ធានាចីរភាពនៃកិច្ចអភិវឌ្ឍន៍។ ជាក់ ស្តែងបន្ទាប់ ពី ទទួលបានសុខសន្តិភាពពេញលេញ នៅទូទាំងប្រទេស អាស្រ័យ ដោយ នយោបាយ “ឈ្នះ ឈ្នះ” ដែលផ្តួចផ្តើមដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រទេសកម្ពុជា មានការប្រែប្រួល និង រីកចម្រើនជា លំដាប់ ដោយបោះជំហានយ៉ាងជឿជាក់ លើមាគ៌ានៃ ការអភិវឌ្ឍន៍ លើគ្រប់ វិស័យ ឆ្ពោះទៅរកអនាគតមួយដ៏ភ្លឺស្វាង ដូច្នេះសូមឲ្យ ស្ត្រី គ្រប់រូប ត្រូវ រួមគ្នាថែរក្សាសុខសន្តិភាព និងទប់ស្កាត់ឲ្យបាននូវមហិច្ឆតាអាក្រក់ទាំងឡាយ ដែលប៉ុនប៉ងបង្កចលាចលបំផ្លាញសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ផងដែរ ។

ជាមួយគ្នា នោះ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិសាខាសមាគមនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម ក៏បាន លេីក ទឹកចិត្ត ឲ្យ ស្ត្រី គ្រប់រូប ត្រូវ ខិតខំ អភិវឌ្ឍ សមត្ថភាព របស់ ខ្លួន ឲ្យ បានទាន់ សម័យ ជាពិសេស ត្រូវ ពង្រឹង សមត្ថភាពផ្ទាល់ខ្លួនជា ប្រចាំ ទាំង ផ្នែកជំនាញ និង បច្ចេក ទេស ដែលមានដូចជាប្រព័ន្ធតេឡេក្រាម និងបណ្តាញសង្គម ដើម្បីជាផលប្រយោ ជន៍ និងឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ពិសេសស្ត្រី និងកុមារី ផងដែរ ៕